Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើ​អាច​យក​ជា​បានការ ឬ យ៉ាងណា​? ខណៈដែល​អាជ្ញាកណ្តាល​ជួយ​រក​ពិន្ទុ​១​គ្រាប់​ដល់​ក្រុម​ម្ខាង ក្នុង​កាលៈទេសៈ​ដ៏​ចៃដន្យ​បែបនេះ (​វីដេអូ​)

spot_img

​ការប្រកួត​បាល់ទាត់​មួយ នៅក្នុង Dagestan នៅ​ចុង​សប្តាហ៍​នេះ បង្ក​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​មែនទែន និង​ច​មែ្ល​ក​បំផុត នៅក្នុង​ពិភព​បាល់ទាត់ នៅពេលដែល​អាជ្ញាកណ្តាល ចៃដន្យ បាន​ជួយ​ស៊ុត​បញ្ចូល​ទី​ដល់​ក្រុម​ម្ខាង​បាន​១​គ្រាប់ ។​

​តាមរយៈ​វីដេអូ គឺ​តាមពិតទៅ បាល់​ដែល​បាន​ចេញពី​ជើង​កីឡាករ​ម្ខាង បាន​ត្រូវ​បុក​ចំក្បាល​អាជ្ញាកណ្តាល បន្ទាប់ពី​អ្នកចាំទី​ចាប់​ពុំ​ជាប់ ហើយ​បាល់​ក៏បាន​ត្រឡប់​សំដៅទៅ​កាន់​គាត់ ។ ទោះយ៉ាងណា ដោយសារតែ​ខណៈពេល​ដ៏​ប្រថុចញ៉ុច​បំផុត ជាហេតុ​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​គេច​ពុំ​ផុត ធ្វើ​ឲ្យ​បាល់​បុក​ចំក្បាល​របស់គាត់ និង «​ឡង​» ចូលក្នុង​សំណាញ​ហ្គោល​យ៉ាង​ស្រួល​តែម្តង ។​

​គ្រាប់​បាល់​នេះ ត្រូវបាន​ដឹងថា បាន​ជួយ​ខាង​ក្រុម Manas រកបាន​ពិន្ទុ ៤ ទៅ ៤ ប្រឆាំងនឹង​ក្រុម Keyes DD ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖​ msn

spot_img
×