Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ ម៉ោង​៩ អត់​មាន​មន្ត្រី​ធ្វើការ តែ​បើ​រឿង​ចេញមុខ ម៉ែ​រហ័ស​

spot_img

​ភ្នំពេញ ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​សរសេរ​សារ​លើ​ផេក​ហ្វេស​ប៊ុក​ផ្ទាល់ខ្លួន​ដោយ​រិះគន់ដ​ល់​មន្ត្រី​ក្រោម​ឱវាទ​របស់ខ្លួន ដែល​ដល់​ម៉ោង​ចូល​ធ្វើការ​ហើយ មិន​មាន​វត្តមាន​ក្នុង​ការិយាល័យ ដើម្បី​បំពេញ​ការងារ ប៉ុន្តែ​បើ​រឿង​ចេញ​មុខ ចេញ​មាត់ ពិតជា​រហ័ស​រក​លេខ​ដាក់​គ្មាន​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា​៖ “​ម៉ោង ៩ ហើយ រក​មន្ត្រី​ថ្នាក់​កណ្ដាល នៅ​ខុទ្ទកាល័យ​ម្នាក់ មិនបាន បើ​រឿង​ចេញមុខ ចេញ​មាត់ ម៉ែ​រហ័ស​៣​។​

​ទោះយ៉ាងណា ក្នុង​មិត្តភក្តិ​ក្នុង​បណ្តាញ​សង្គម បាន​សរសេរ​ខំ​មិន​ជា​ច្រើន ដោយ​ក្នុង​នោះ មាន​គណនី ឈ្មោះ Sin Sophat បាន​បញ្ចេញ​មតិ​ថា នេះ​ហើយ​មន្ត្រី​រដ្ឋា​ល​ភិបាល ដែល​មិន​ដែល​មាន​ការបញ្ឈប់ ពី​ការងារ ទោះជា​មាន​កំហុស​យ៉ាងណា​ក៏ដោយ តាម​ក្រសួង​ម៉ោង​9 ចូលធ្វើការ ម៉ោង​10.30​អី រក​ចេញ​វិញ​ហើយ​បើ​តាម​ក្រុមហ៊ុន​ឯកជន​វិញ តែ​2​ដង និង​ត្រូវ​បណ្តេញ​ចេញ​ហើយ​គ្មាន​លេស​ស្ទះផ្លូវ​អី​ទេ ល្មម​ដល់​ពេល​ហើយ​ប​ប្រាក់ខែ​អី ក៏​ក្រាសក្រែល​គួរសម​ដែរ អាណិត​អ្នក​ដែល​គ្នា​គ្មាន​វាសនា ចូល​ធ្វើការ​ក្នុង​ស្ថាប័ន​រដ្ឋ​ផង ។ Dana Lee បាន​បញ្ចេញមតិ​ផងដែរ​ថា អត់​ចម្លែក​ទេ លោកពូ ជាង​សាមសិប​ឆ្នាំ​ប្លាយ​មកនេះ ខ្ញុំ​សាំ​ហើយ​… បើ​នៅ​ថ្នាក់ក្រោម​ជាតិ គ្រាន់តែ​ស៊ីញ៉េ​ចៅហ្វាយស្រុក ខ្ញុំ​ត្រូវ​ឡើង​ចុះ​ជាង​កន្លះ​ខែ ទៅ​ព្រឹក​ថា​គាត់​មក​ធ្វើការ​ល្ងាច ទៅ​ល្ងាច​ថា​ព្រឹក​…​។

ចំណែក Tit Yothnea ៖ ដក​ក្រវាត់ចោល​ឲ្យ​ដេ​កបាយ​ស្រាប់ នៅ​ផ្ទះ​ទៅ​ស្រួល កុំ​ឲ្យ​ពិបាក ពលរដ្ឋ​បង់ពន្ធ​សឹង​ងាប់​ខ្លួន​ហើយ មន្ត្រីរាជការ​ធ្វើកា​រធ​នៗ​នេះ បង្ហិត​តែ​លុយ​ជាតិ​ទេ ។ លេស ស្ទះ​ផ្លូវ នេះ​គួរ​ទុក​មួយ​ដុំ​ដក​ក្រវាត់ចោល ឲ្យ​ដេក​ផ្ទះ​បាន​អស់​លេស ។ នេះ​ការងារ​រដ្ឋ បើ​តាម​ធនាគារ ឬ​ក្រុមហ៊ុន​ឯកជន តែ​យឺត​ម្លឹងៗ គេ​ដក​ក្រវាត់ចោល​មិន​ចាំ​ស្អែក ។ ដក​ចោល​ខ្លះ​មន្ត្រី​ស្ពឹក​ស្រពន់ ទុក​ឱកាស​ឲ្យ​កូន​អ្នកស្រែ​ចំកា​រដេក គ្នា​ខំ​រៀនធ្វើការ​ម្តង ក្រុម​ឡើង​តាម​ជើងខោ ដូច​មិន​ចម្រើន​ដល់​ជាតិ​ទេ ។ ចំណែក ផេ​ក Sammy Christopher បាន​លើកឡើង​ផង​ដែរ​ថា មិន​ចម្លែក​ទេ លោក​អ៊ុំ បើ​នៅ​សង្កាត់​វិញ ពេល​ពលរដ្ឋ​ត្រូវការ​ហត្ថលេខា និង​ត្រា​ពី​សង្កាត់ យ៉ាងហោច​ណាស់​ទៅ មក​4​ទៅ​5​ត្រឡប់ បាន​ចប់ ម៉ោង​10​ព្រឹក ចូលធ្វើការ ចេញ​បាយ​ម៉ោង​11 ថ្ងៃ ម៉ោង​3​បាន​អញ្ជើញ​មក ម៉ោង​4 បិទទ្វារ ហើយ ដល់​ការងារ​ច្រើន គរ​ធ្វើ​មិនទាន់ តាំង​ប្រើពាក្យ​ថា គេ​មិន​មែន​ចាំ​ធ្វើឲ្យ​តែ​អ្នកឯង​មួយទេ ។ ចាំ​ទុក​ច្បាស់​ណាស់ សម្តី​ធនធាន​ជាតិ​។ Ssb Chum៖ កន្លែង​ខ្លះ ១​សប្ដាហ៍​មក​អើត​ក្បាល​ម្ដង​-​ពី​ដង ម៉ោង​៩​ចូល​ព្រោកប្រាជ្ញ ជជែក​អួត​រឿងនេះ រឿង​នោះ មួយ​ភ្លែត ម៉ោង​១០​ចេញ​បាត់ តែ​បើ​អា​រឿង​ឡើង​សក្តិ​ឡើង​មុខងារ​វិញ​..​លឿន​កប់​ម់ង​…​។ ផេ​ក Boy Nith​បាន​ថ្លែងថា សង្កេត​ឃើញ​មន្ត្រី​ក្រសួង ធ្វើការ​ឯកជន ក្នុង​ម៉ោង​រដ្ឋ​ច្រើនណាស់ តើ​អាច​ប៉ះពាល់​ដល់​ស្មារតី ធ្វើ​ការងារ​ក្រសួង​ដែរឬទេ ? ហើយ​ហេតុអ្វី អាច​ធ្វើ​ការងារ​នេះ ក្នុង​ម៉ោង​រដ្ឋ​បាន​?

​ជាមួយគ្នា​នោះ​ដែរ គណនី ហ្វេ​សប៊ុក Phirom Hol បាន​បញ្ចេញមិត​ថា សូម​សរសើរ​ឯកឧត្តម​ដោយស្មោះ ដែល​ក្លាហាន ហ៊ាន​និយាយ​ការពិត​ចេញមក​។ បើ​ខ្ញុំ​ជា​ប្រជានុរាស្ត្រ សាមញ្ញ​វិញ មិន​ហ៊ាន​និយាយ​ទេ ស៊ូទ្រាំ​លេប​ថ្ម លេប​គ្រួស អង្គុយចាំ មួយ​ព្រឹក អាច​នឹង​បន្ត​ទៅ​ល្ងាច​ទៀត​។ បើ​មាន​មន្ត្រី​ម្នាក់ៗ ចេះ​គោរព​ម៉ោង​ការងារ​ឲ្យបាន​ត្រឹមត្រូវ ម្ល៉េះ​សេដ្ឋកិច្ច នៃ​ប្រទេស​ជាតិ​យើង ក៏​រីក​ចម្រើន​លឿន​ទៅ​មុខ​ដែរ សូម​កុំ​មាន​គំនិត​ថា ទល់​តែ​ក្រុមហ៊ុន​ធំ មានមុខ មាន​មាត់​បាន​ជួប រួច​ហើយ​ហៅ​ទូរទស្សន៍​មក​នោះ​។ ផេ​ក Hoeun Chin Kch បានសរសេរថា នេះ​ហើយ​មូលធន​មនុស្ស ដែល​ឈាន​ដល់​ការអភិវឌ្ឍ​ជា​ចីរភាព ។ បើ​អា​រឿង​សុំ​ឡើង​ប្រាក់ខែ មិនបាច់​និយាយ បើ​និយ័តភាព​ការងារ​វិញ​ចឹង បើ​ថ្នាក់​ក្រោម​ជាតិ​វិញ មិនដឹង​ជា​យ៉ាងណា​។ គួរ​បង្តើត​ឲ្យមាន​ច្បាប់ ពិន័យ​ផ្សេងៗ ឬ​បញ្ឈប់​មន្ត្រី​អសកម្ម ហើយ​ដាក់​នូវ​ធនធាន​ពិតប្រាកដ ដើម្បី​ធានា​បាន​ការអភិវឌ្ឍ​យ៉ាង​ពិតប្រាកដ​។ ស្នូល​នៃ​ការអភិវឌ្ឍ​ជាតិ គឺ​ធនធាន​មនុស្ស មើល​តែ​ប្រទេស​រីកចម្រើន​ផ្សេងៗ ទៅ​ដឹង​ហើយ ឧទាហរណ៍ ជប៉ុន​ជាដើម​។ Toeung Tieng៖ ប្រទេសជាតិ នឹង​ទៅជា​យ៉ាងណា បើ​ក្រុមមន្ត្រី​បម្រើ​ន​រាស្ត្រ ធ្វើ​ការងារ​បែប​នេះ​នោះ បើ​ធ្វើការ​ក្រុមហ៊ុន​ឯកជន​វិញ ប្រហែល​ដាច់បាយ​ហើយ​៕ ​ដោយ​៖​កូឡាប​

spot_img
×