Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី និង​មន្ត្រីក្រោមឱវាទ កាន់បិណ្ឌ​វេន​ទី​១០​ នៅ​វត្ត​មុនី​ប្រសិទិ្ធ​វង្ស​

spot_img

​ភ្នំពេញ ​៖ ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ តុលា​២០១៨ ត្រូវ​នឹង​ថ្ងៃ​បុណ្យកាន់បិណ្ឌ​វេន​ទី​១០​នេះ បាន​មូលមតិ​គ្នា ជា​ឯកច្ឆន្ទ​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ នៅ​វត្ត​មុនី​ប្រសិទិ្ធ​វង្ស ស្ថិត​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ដល់​បុព្វកាល​រី​ជន មាន​មាតា បី​តា ជី​ជូន ជីតា ញាតិ​កា ទាំង​៧​សន្តាន ដែល​បាន​បែក​កាយ រំលាយ​ក្ខ​ន្ធ ទៅកាន់​លោក​ខាងមុខ​។​

​ពិធី​នេះ​ធ្វើឡើង​ស្រប​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ ប្រគេន​ទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាប​ជាដើម ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន ដែល​បាន​បែក​កាយ រំលាយ​ក្ខ​ន្ធ ទៅកាន់​លោក​ខាងមុខ និង​ដើម្បី​ប្រមូល​បច្ច័យ​មួយចំនួន យក​មក​កសាង​វត្ត​អារាម​ឲ្យមាន​ការអភិវឌ្ឍន៍ ស្របពេល​ដែល​ប្រទេស​កម្ពុជា​ទាំងមូល កំពុងតែ​អភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នោះ​។​

​គួរបញ្ជាក់​ថា ក្នុង​ពិធី​នោះ ក្រៅពី​ប្រគេន​ទេយ្យទាន ម្ហូបអាហារ បង្អែមចម្អាប​ប្រគេន​ដល់​ព្រះសង្ឃ ហើយ​នោះ​លោក​ឃួង ស្រេង និង​លោកស្រី នូវបាន​ប្រមូល​បច្ច័យ​បាន​ចំនួន ១២​លាន​៤៧​ម៉ឺន​រៀល​ផងដែរ ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ ដើម្បី​កសាង​ទី​អារាម​នេះ ឲ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​មួយកម្រិត​ទៀត​។​

​គួរ​រំលិក​ថា​បុណ្យ​នេះ​ត្រូវបាន ពុទ្ធសាសនិក​ខ្មែរ​ធ្វើឡើង​រៀងរាល់ឆ្នាំ​ចាប់ពី ថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៥​រោច​ខែ​ភទ្របទ​( ចុង​ខែ​កញ្ញា និង​ដើមខែ​តុលា ) ។ ពុទ្ធសាសនិក ខ្មែរ​ធ្វើ បុណ្យ​នេះ ដោយ​ការ​យក​ទេយ្យទាន​ផ្សេងៗ​មាន ម្ហូបអាហារ ជាដើម ទៅ​ផ្គត់ផ្គង់​ព្រះសង្ឃ នៅក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​រយៈពេល ១៥​ថ្ងៃ​គត់ ។ ដោយហេតុ​ពុទ្ធសាសនិក មានការ​មមាញឹក ចំពោះ​កិច្ចានុកិច្ច​ប្រចាំថ្ងៃ និង​ដើម្បី​ធានាថា ព្រះសង្ឃ​ត្រូវ​បាន​ផ្គត់ផ្គង់​ជា​ទៀងទាត់ ទើប​គេ​ចែក​ជា​ក្រុមៗ​ដាក់​វេន​គ្នា​យក ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​រយៈពេល ១៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច​ខែ​ភ​ទ្រ បទ​ហើយ​ឱ្យឈ្មោះ​ថា វេន​ទី ១ រហូត​ដល់​វេន ទី ១៤ ។ រយៈពេល​១៤​ថ្ងៃនេះ ឱ្យឈ្មោះ​ថា បុណ្យ កាន់បិណ្ឌ​ឬ​បុណ្យ​ដាក់​បិណ្ឌ ។ ចំណែក​ថ្ងៃ ១៥​រោច ដែល​ជា​ថ្ងៃ​ចុងក្រោយ ពុទ្ធសាសនិក​ពី​គ្រប់​វេន​ទាំងអស់​បាន មកជួបជុំ​គ្នា​ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយគ្នា ដើម្បី​បញ្ចប់​បុណ្យ​កាន់បិណ្ឌ ។ លុះ ថ្ងៃទី​១៥ ត្រូវ​នឹង​ថ្ងៃ​១៥​រោច​ខែ​ភទ្របទ ដែល​ជា​ថ្ងៃ​ចុង ក្រោយ​នេះ​ឱ្យឈ្មោះ​ថា ភ្ជុំបិណ្ឌ​ឬ​ថ្ងៃ​ភ្ជុំបិណ្ឌ ៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×