Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារ​កម្ពុជា​​ដណ្ដើម​បាន​មេដាយ​៧​គ្រឿង ក្នុង​ព្រឹត្តិការណ៍​ប្រកួតប្រជែង​គណិតវិទ្យា និង​វិទ្យាសាស្ត្រ អូ​ឡាំ​ព្យាដ​អន្តរជាតិ​លើក​ទី​១៥ នៅ​ប្រទេស​ចិន

spot_img

​ភ្នំពេញ ​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ថ្ងៃ​ទី​៣​ខែតុលា​ឆ្នាំ​២០១៨ បានប្រកាស​អបអរសាទ​រ​កុមារ​កម្ពុជា ​ដណ្ដើម​បាន​មេដាយ​៧​គ្រឿង ក្នុងនោះ​មេដាយប្រាក់​២​គ្រឿង និង​មេដាយ​សំរឹទ្ធ​៥​គ្រឿង ពី​ព្រឹត្តិការណ៍​ប្រកួតប្រជែង​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​អូ​ឡាំ​ព្យាដ​អន្តរជាតិ​លើក​ទី​១៥ នៅ​ខេត្ត Zhejiang ប្រទេស ចិន​។

​សូមជម្រាបថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជូន​គ្រូដឹកនាំ​ចំនួន ៦​រូប និង​បេក្ខជន​ចំនួន​២៤​រូប ទៅ​ចូលរួម​ការប្រកួតប្រជែង ក្នុង​គោលបំណង​ជំរុញ ឱ្យ​សិស្ស​កម្រិត​បឋមសិក្សា ផ្លាស់ប្តូរ​បទពិសោធន៍ គ្នា​ទៅវិញទៅមក​៕ ​ដោយ​ ៖ ​កូឡាប​

​ខាងក្រោម​ជា​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​៖

 

spot_img
×