Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​ទើប​ជា​គុណធម៌ “​កំពូល​” របស់​គ្រូពេទ្យ ខណៈ​សុខចិត្ត​វះកាត់​កូន​ខ្លា​ឃ្មុំ​… សំឡី​!

spot_img

​អាន​ចប់​អត្ថបទ​នេះ​ធ្វើឲ្យ​យើង​កណ្តោចកណ្តែង​អារម្មណ៍​ក្នុង​ចិត្ត​ពេល​នឹកគិត​ដល់​គ្រូពេទ្យ​មួយចំនួន និង​វិស័យ​សុខាភិបាល​នៅ​ស្រុក​យើង ។​

​កូន​ខ្លាឃ្មុំ​សំឡី ក៏​ត្រូវ​បាន​វះកាត់​ដូច​ម្ចាស់​ដែរ ។​

​ក្មេងប្រុស Jackson Mckie អាយុ ៨​ឆ្នាំ ជា​ម្ចាស់​នៃ​កូន​ខ្លាឃ្មុំ​សំឡី​នេះ​ថា មាន​បញ្ហា​ឈឺ​ខួរក្បាល ត្រូវ​រង​ការវះកាត់​ច្រើន​ដង​នៅ​មន្ទីរ​សុខាភិបាល FWK នា Halifax, Nova Scotia ប្រទេស​កាណាដា ។​

​ជំងឺ​របស់​វា​ទាមទារ​ឲ្យមាន​ការវះកាត់​តាំ​ពីនៅ​តូច ហើយ​វេជ្ជបណ្ឌិត McNeely គឺជា​អ្នក​វះកាត់​វា​នៅ​គ្រា​ដំបូង និង​លើក​បន្តបន្ទាប់​មក ។​

​ថ្មីៗ​នេះ​ពេល​ត្រៀម​ធ្វើការ​វះកាត់ ស្រាប់តែ​ក្មេង​ប្រុស​វ័យ ៨​ឆ្នាំ​រូប​នេះ បាន​សួរ​គាត់​ថា តើ​អាច​ជួយ​វះកាត់ “​ជួសជុល​” ឲ្យ​កូន​ខ្លាឃ្មុំ​វា​បាន​ដែរឬទេ​? វេជ្ជបណ្ឌិត McNeely ឆ្លើយ​ភ្លាមៗ​ថា “​បានៗ​!” ព្រោះ​លោក​ដឹងថា Little baby -​ឈ្មោះ​ដែល​ក្មេងប្រុស​នេះ​ដាក់​ឲ្យ​កូន​ខ្លាឃ្មុំ​របស់​វា គឺជា​មិត្ត​ស្និទ្ធស្នាល​បំផុត តែង​នៅក្បែរ​អ្នកជំងឺ​តូច​របស់​ខ្លួន ។ គ្រាន់តែ​ទទួល​ពាក្យ​ភ្លាម គាត់​ក៏​រៀបចំ “​វះកាត់​តាម​សំណូមពរ​” ហើយ​បង្ហោះ​លើ Twitter ថា ៖ “​អ្នកជំងឺ​ខ្ញុំ​ពឹង​ខ្ញុំ​ឲ្យជួយ​ជួសជុល​កូន​ខ្លាឃ្មុំ Teddy មុន​ពេល​ចាក់​ថ្នាំ​សណ្តំ​ឲ្យ​ខ្លួន​… តើ​ខ្ញុំ​អាច​បដិសេធ​បាន​ទេ​?!” ។​

​អ្វីៗ​គឺ​ធ្វើ​ដូច​មែនទែន​ទាំងអស់ ព្រោះ​គាត់​យល់ថា បែបនេះ​វា​ជួយ​ឲ្យ​អ្នក​ជំងឺរបស់​គាត់​រីក​រាយ ធូរស្រាល​អារម្មណ៍ ។​

​ក្មេងប្រុស Jackson រង​ជំងឺ​ទឹក​ខួរក្បាល​ហូរ​ចេញ ដែល​ទាមទារ​វេជ្ជបណ្ឌិត​ត្រូវ​ប្រើ​បំពង់​តូច​មួយ​ដើម្បី​ប៊ូ​ម​យក​ទឹក​ទាំងនោះ ដើម្បី​កាត់បន្ថយ​សម្ពាធ​លើ​ខួរក្បាល ។​

​ពេលនេះ Jackson កំពុង​ធូរស្រាល ហើយ​មិត្ត​ភ័ក្តិ​របស់​វា -​កូន​ខ្លាឃ្មុំ​របស់​វា​ក៏​នៅ​សម្រាក​ថែទាំ​មុខរបួស​ក្បែរ​វា​ដែរ ។​

​ដើម្បី​អ្នកជំងឺ សូម្បី​រឿង​តូច​មួយ​ក៏​ពេទ្យ​ស្រុក​គេ​ពុំ​អែរ​អង់ នឹង​តម្រូវ​ចិត្ត សំខាន់ឲ្យ​តែ​អ្នកជំងឺ​ឆាប់​ជា​សះស្បើយ​ប៉ុណ្ណោះ ៕ លី​សា​

spot_img
×