Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រតិកម្ម​ស្មាន​ពុំ​ដល់ និង​គួរឲ្យ​សរសើរ​ភាពក្លាហាន​របស់​ប្រិយមិត្ត​ហ្វេ​សប៊ុក ចំពោះ​អត្ថបទ “​ក្រោយ​ចុះ​ត្រួតពិនិត្យ អភិបាលខេត្ត​មណ្ឌលគិរី ថា​គ្មាន​ការដឹកឈើ​ខុសច្បាប់ ចេញ​ទៅ​លក់​នៅ​វៀតណាម​”

spot_img

​យើងខ្ញុំ​គិតគូរ ថ្លឹងថ្លែង​ថា បើ​គ្រាន់តែ​សរសេរ​អត្ថបទ​បង្ហាញ​ពី​រឿងរ៉ាវ​ផ្សេងៗ​កើតឡើង​ក្នុង​សង្គម ហើយ​ប្រិយមិត្ត​ជាទី​រាប់អាន​លើ​បណ្តាញ​សង្គម មាន​យោបល់​នោះ​ហាក់ដូចជា​នៅ​ខ្វះ​អ្វីមួយ ។

​យើងខ្ញុំ​គិតថា កង្វះ​នោះ​គឺ​ការចែករំលែក​បន្ត​នូវ​គំនិតល្អៗ​ជុំវិញ​បញ្ហា ដែល​យើង​បាន​ផ្សាយ​ចេញ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​លោក​បាន​ជ្រាប សា​ម៉ី​ខ្លួន​ក៏​បាន​ដឹង ដើម្បី “​ល្អ​យក ខុស​កែប្រែ​” សំដៅ​ឈាន​ទៅ​រួមគ្នា​កសាង​ទឹកដី​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង ។​

​នៅ​ថ្ងៃ​ទី ៣ ខែតុលា ឆ្នាំ ២០១៨ គេហទំព័រ​របស់​យើង​បាន​បង្ហោះ​ផ្សាយ​អត្ថបទ​ក្រោម​ចំណងជើង “​ក្រោយ​ចុះ​ត្រួតពិនិត្យ អភិបាល​ខេត្ត​មណ្ឌលគិរី ថា​គ្មាន​ការដឹកឈើ​ខុសច្បាប់ ចេញ​ទៅ​លក់​នៅ​វៀតណាម​” ។ មកទល់ពេលនេះ ទោះបី​មាន​អ្នកអាន​ត្រឹម​ជាង ៥៤.០០០​​នាក់ អ្នក​មាន​វិចារ ១២១​នាក់ និង​ការចែករំលែក ៥៥០​នាក់​ក្តី ប៉ុន្តែ​អត្ថន័យ​ដែល​ប្រិយមិត្ត​បាន​បញ្ចេញវិចារ​ក្នុង​ចិត្ត ពិត​ជា​គួរ​ឲ្យ​ពិចារណា ។ យើងខ្ញុំ​សូម​អនុញ្ញាត​ដកស្រង់​ដូចខាងក្រោម ៖

​ខ្លឹមសារ វិចារ​ដកស្រង់ ៖

-​បើ​ចឹង​មាន​តែ​សម្ដេច​ក្រឡោហោម​និយាយ​ខុស បើ​សម្ដេច​និយាយ​ខុស ត្រូវ​អោយ​សម្ដេច​ក្រឡាហោម​សុំទោស​ចៅហ្វាយខេត្ត​?

-​ព្រោះ​តែ​រក​ឃើញ​ត្រូវ​បិទ​ក្រុមហ៊ុន​និង​ហើយ​ទើប​រក​មិនឃើញ​នោះ ហើយ​ទៅ​ទាំង​ហ្វូង​ដូច​ទៅ​បុណ្យកឋិន​អីចឹង​សូម្បី​តែ​ស្រមោច​ក៏​វា​ដឹង​ដែរ​

-​គាត់​និយាយ​ត្រូវ គ្មាន​ទេ​ឈើ​ខុសច្បាប់​។ ព្រោះ​មាន​អ្នក​អនុញ្ញាត​ហើយ ដូច្នេះ​វា​ត្រូវ​ស្រប​ច្បាប់​ហើយ​។ ត្រូវ​ទេ​បងប្អូន​?

-​បែប​គាត់​ជា​អ្នកចេញ​ច្បាប់​អោយ​ដឹក​ហ្នឹង​ណា​…​គាត់​និយាយ​មិន​ខុស​ទេ​…

-​សម័យ​បច្ចេកវិទ្យា​ប៉ុណ្ណឹង​ហើយ​នៅ​ប្រកែក​ទៀត​ចប់​ហើយ បើ​ដូច​សម័យមុន​ទៀត​តើ​កុហក​បោកប្រាស​ប៉​ណ្ណា​ទៅ​!

-​អត់​ដឹង​អី​ហង ទើប​ងើប​ពី​ដេក ឮ​តែ​គេ​ថា អត់​ដែល​ឃើញ តែ​ស្រាបតែ​អស់​ឈើ​ពី​ព្រៃ​ទៅ មោក​សុ​ទ បង្កើត​អាជ្ញាធរ​អី​គឺ​ដឹង​តែ​រលាយ បង្កើត​មេព្រៃ អស់​ឈើ បង្កើត​អាជ្ញាធរ​ទន្លេរ​សាប​/​ជលផល​អស់​ត្រី និយាយ​ទៅ​បង្កើ​អី គឺ​ដឹង​តែ​រលាយ​ណឹង បើ​មិន​ទាន់​បង្កើត​មិនសូវ​អី​

-​ត្រូវ​ហើយ ព្រោះ​ពេល​គាត់​ទៅ​ត្រួតពិនិត្យ​ពិតជា​អត់​មាន តែ​មុន​នោះ​មាន ហើយ​ក្រោយ​ពិនិត្យ​ក៏​ប្រហែល​នឹងមាន​ទៀត​។​

-​មុន​នឹង​ចុះ​តេ​ប្រាប់​មុន​ហើយ នេះ​ហើយ​ទំលាប់​មន្ត្រី​ខ្មែរ​មនុស្ស​ឆ្កួត​ទើប​មិន​ដឹង ដក​ចោល​ទៅ​សម្ដេច​សខេង​សំណូមពរ​

-​បើ​មាន​ខុសច្បាប់ ចាប់ បាន​ទាំងអស់​នឹង !

​ឈើ​យកចេញ​ទៅ​បាន សុទ្ធតែ​ត្រូវ​តើ បើ​មិន​ត្រូវ ម៉េច​ឲ្យចេញ​បាន ចេះ​តា​មាន​ហ្មង !

-​បើ​និយាយ​ពី​ព្រៃឈើ ឈើ​រត់​ឡើង​ឡាន៌ខ្លួន​វាតើ មនុស្ស​ណា​ហ៊ាន​កាប់ ខ្លាច​ច្បាប់​សង់​អី​នឹង​

-​មានឣី​ខុសបើ​…..​ខេត្ត​ជា​ឣ្ន​ក​ឣោ​យ​ដឹក​តាម​សម្រួល និង​ជួយ​បើកផ្លូវ ធ្វើ​ផ្លូវ​ឣោ​យ​ដឹក​ទៀត​ផង​

-​គាត់​និយាយ​ថា​ពេល​គាត់​ចុះ​មក​មិន​ឃើញ​មាន​ឡាន​ដឹកឈើ​ត្រឹមត្រូវ តែ​ពេល​គាត់​ទៅ​វិញ​បាន​ពួក​វា​ដឹក​ពិសេស​ពេល​យប់ គាត់​គ្មាន​ការទទួលខុសត្រូវ​បន្តិច​សោះ កាន់​ការងារ​ចង់​ស្មើ​និង​ស្តេច​ផែនដី​គ្នាន​គំ​និត្យ​ការពារ​សម្បត្តិ​ជាតិ បណ្តោយ និង​បិទ​ភ្នែក​អោយ​ឧ​ក្រិត​ជន​បំផ្លាញ​ជាតិ ទោស​ស្មើ​និង​សម្លាប់​ជាតិ​មិន​អាច​ប្រកែក​បាន សាក​សម​បំផុត​អ្នក​មាន​សម្បជញ្ញៈ​ស្មោះ​និង​ជាតិ និង​ប្រជាជន​មាន​ច្រើនណាស់​ដែល​អា​មក​ទទួល​ការងារ​នេះ សូម​សម្តេច​ក្រឡាហោម​អា​កាត់​ដើម្បី​ជាតិ​រស កុំ​ដូច​ចំណារ​ប្រវត្តិសាស្ត្រ​ថា​ខ្មែរ​រួម​ដែនដី​នៅ​តូច​ដោយ​ជនជាតិ​នេះ​មិនសូវ​ចេះ​រកស៊ី​ស្រឡាញ់​អំណាច​ចេះតែ​ការ បំផ្លាញ ចូលចិត្ត​កាន់ជើង​ជាតិ​សាស​ផ្សេង ចាញ់​ប្រាជ្ញា​និង​ល្បិច​គេ​ដែល​ធ្វើអោយ​ទឹក​ដី​របស់​ខ្លួន​រួម​តូច​មក​ដល់​សព្វថ្ងៃនេះ​។​

-​មាន​ភ្នែក​តែ​គ្មាន​ប្រស្រី នេះ​បាន​ចំ​ជា​អភិបាលខេត្ត​ល្អ​មែន ក្រសួង​មហាផ្ទៃ​ពិតជា​រើស​មនុស្ស​ពុំ​ខុស​មែន​។​

-​បើ​អីចឹង​មែន​សម្តេច​សខេង​មូល​បង្កាច់​ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​ហើយ​។​

-​គាត់​អត់​បាន​ដឹក​ចេញ​ទេ អ្នកផ្សេង​អ្នក​ដឹក​ចេញ​តើ​

-​គ្មាន អ្នក ណា កាប់ ទេ គឺ ឈើ វា ធ្វើ ដំណើរ ទៅ វៀតណាម ដោយ ខ្លួន ឯង​

​គេ​នឹង​ភ្លើ​ទៅអោយ​ចាប់​ងាយ​សុទ្ធតែ​ផ្តល់ដំណឹង​មុន​យក​លាក់​ទុក​អស់ហើយ​

-​យល់​អោយ​ច្បាស់​,​មិនមែន​ឈើ​ខុស​ច្បាប់​ទេ​ជា​ឈើ​ស្របច្បាប់​។​

-​ប្រហែល​គាត់​និយាយ​មិន​ខុស​ទេ គឺថា ដឹក​ខុសច្បាប់​គ្មានទេ មាន​តែ​ដឹក​ត្រូវ​ច្បាប់​

-​ម្តេច​ក្រសួង​ដាក់​ថត​ពី​អាកាសឲ្យស​ម្តេច ក្រឡា​ហោម និយាយ​ខុស​ចឹង​?

-​ឧបនាយក​រដ្ឋមន្ត្រី​ចេះតែ​និយាយ​ហើយ​ចឹង​!

-​រក​ម៉េច​ឃើញ​បើ​កណ្ដៀរ​ស៊ី​អស់ហើយ​ហ្នឹង​?

-​អា គាំង បោក​សម្តេច​ទៀតហើយ​

-​មេ​គាត់​ចោទប្រកាន់​គាត់​ដោយ​គ្មាន​ភស្តុតាង​

-​មិច​បាន​ថា​អត់ បើ​គេ​ឃើញនឹងភ្នែក​ហើយ​

-​មានសង្ឃឹម​អី​ទៀត បើ​ថ្នាក់​ដឹកនាំ​និយាយ ចឹង​!

-​មែន​ទេ​គេ​ដឹក​យប់​ទៅ​មើល​ពេល​ថ្ងៃ​បាន​អី​ឃើញ​

-​គេ​ដឹង​អស់​ម៉ា​ស្រុកទេស​ហើយ​ពូ​

-​រឿង​វល់ៗ ដដែលៗ​

-​ទៅ​សំរាក​ទៅ​លោក​បង​អើយ​

– ឡប់ៗ​មេច​ទេ កោតតែ​ឆ្លើយ​មិនចេះ​ខ្មាស​គេ​

………………………………………………….​។​ល​។​

ដោយ ៖ បូព៌ា

CEN.COM.KH

spot_img
×