Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​-​ឥណ្ឌា​នឹង​ចុះហត្ថលេខា​លើ​បណ្ដា​កិច្ចព្រមព្រៀង​យោធា​មានតម្លៃ​ជិត​១០.០០០​លាន USD

spot_img

​តាម​សារព័ត៌មាន The Hindu, នៅ​យប់​ថ្ងៃទី​៤​តុលា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ទៅដល់​ក្រុង New Delhi ដើម្បី​ចូលរួម​សន្និសីទ​កំពូល​ប្រចាំឆ្នាំ​លើក​ទី​១៩ រុស្ស៊ី​-​ឥណ្ឌា ហើយ​មេដឹកនាំ​កំពូល​ទាំងពីរ​អាចជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​បណ្ដា​កិច្ចព្រមព្រៀង យោធា​ដែលមាន​តម្លៃ​ជិត​១០.០០០​លាន USD​។​

ប្រធានាធិបតី Vladimir Putin និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi

​តាម​មជ្ឈដ្ឋាន​អ្នកជំនាញ​ការលើកឡើង​ថា ដំណើរ​ទស្សនកិច្ច​អូសបន្លាយ​ត្រឹមតែ​២៤​ម៉ោង​នេះ អាច​បង្ក​ជា​ឥទ្ធិពល​យូរអង្វែង​ចំពោះ​ចំណងទាក់ទង​រវាង​ឥណ្ឌា​និង​រុស្ស៊ី​។​

​ក្នុង​ថ្ងៃទី​៥ ខែតុលា ឥណ្ឌា​និង​រុស្ស៊ី មាន​គម្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​ធំ​ចំនួន​៣​គឺ​៖ ប្រព័ន្ធ​កាំជ្រួច S-400 ចំនួន​៥ មានតម្លៃ​ជាង​៥០០០​លាន​USD នាវា​ពិឃាត​បំបាំងកាយ​៤ និង​កិច្ចព្រមព្រៀង​មួយ​អំពី​អាវុធ​Ak-103 ដែល​នឹង​ផលិត​នៅ​ឥណ្ឌា​។​

​ក្រៅពីនោះ មេដឹកនាំ​ទាំងពីរ​មាន​គម្រោង​នឹងធ្វើ​ជា​អធិបតី​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យ៉ាងតិច​ចំនួន​២៣ អំពី​ការវិនិយោគ​សហ​ប្រតិ​ប​តិ្ត​ការ​អវកាស ដឹកជញ្ជូន​និង​ពាណិជ្ជកម្ម​។​

​ភាគី​ទាំងពីរ​ក៏​នឹង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អគ្គិសនី​នុយ​ក្លែ​អ៊ែរ ហើយ​អាច​រួម​នឹង​បញ្ហា​អា​ហ្វ​ហ្កា​នី​ស្ថាន​ផង​៕
​សូ​យ​ន​

spot_img
×