Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម ។ ការងារ​អំណោយផល​ល្អ ប៉ុន្តែ​មិនត្រូវ​ភ្លេចខ្លួន​ប​ណ្តែ​បណ្តោយ​ឲ្យ​អ្នកដទៃ​ដណ្តើម​គុណសម្បត្តិ​ពី​អ្នក​។ ប្រាក់​រកបាន​ដោយ​ពិបាក ដូច្នេះ​ចាយវាយ​ត្រូវមាន​ផែនការ​ជាក់ស្តែង​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​គួរ​សំអិតសំអាង​កាយ​ឲ្យ​បាន​សមរម្យ ចេញ​ក្រៅ​សកម្ម​ចូលរួម​ក្នុង​សកម្ម​ប្រាស្រ័យ​ទាក់ទង ដើម្បី​បង្កើន​ឱកាស​រកឃើញ​គូស្នេហ៍​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស ទឹកប្រាក់​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ថ្ងៃនេះ​អ្នក​ពិបាក​នឹង​ទទួលលទ្ធផល​ដូច​បំណង​ក្នុង​ការងារ ចំណាយ​កម្លាំង​ច្រើន តែ​ចុងក្រោយ​បែរជា​ពុំមាន​សមិទ្ធផល​អ្វី​ធំដុំ​។ ពុំ​ត្រូវ​បញ្ចេញ​ទុន​រកស៊ី​ថែម យក​ល្អ​គួរ​ប្រមូលផ្តុំ​ទៅក្នុង​មុខរបរ​ដែលមាន​ស្រាប់​។ មនោសញ្ចេតនា ប្រសិន​ជួប​ការយល់ច្រឡំ ចូរ​ប្រឹងប្រែង​រក​វិធី​ដោះស្រាយ​កុំ​ឲ្យ​ក្លាយជា​ទំនាស់​ស្រួចស្រាវ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​លាភ​ពណ​ខ្មៅ ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ប្រព្រឹត្ត​ទៅដោយ​រលូន​អាស្រ័យ​ដោយបាន​ការគាំទ្រ និង​ជួយ​ពី​មនុស្ស​គ្រប់គ្នា​។ ថ្ងៃនេះ​យីអ៊ុន​ឡើង​អាច​សហការ​វិនិយោគ​ជោគជ័យ​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់​។ រាល់​ផែនការ​ការងារ​សុទ្ធតែ​ដំណើរការ​យ៉ាង​ល្អ និង​មាន​លទ្ធផល​ដូច​ចិត្ត​។ អាស្រ័យ​ដោយ​សមត្ថភាព​របស់ខ្លួន អ្នកនឹង​ក្តាប់បាន​ឱកាស​វិនិយោគ​ល្អ ជួយ​បង្កើន​ចំណូល​យ៉ាងច្រើន​។ មនោសញ្ចេតនា កុំ​ឈរ​នៅ​ភ្នំ​នេះ​សម្លឹង​ទៅ​ភ្នំ​នោះ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ចង់​កាច់​បំបាក់​។ លុយ​ចូល​តាម​ទ្វារ​មុខ​បែរជា​ចេញទៅ​វិញ​តាម​ទ្វារក្រោយ ត្រូវមាន​ផែនការ​ចាយវាយ​ត្រឹមត្រូវ​។ មនោសញ្ចេតនា រាសី​កំពុង​អន់ ត្រូវ​បញ្ចៀស​ការឈ្លោះប្រកែក បង្ក​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក​និង​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​កើត​។ ពណ៌​នាំ​សំណាង​ពណ៌ ស ។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ល្អ​មធ្យម​។ ការងារ​គ្រប់​ផែនការ​សុទ្ធតែ​សម្រេចបាន​ដូច​បំណង ជួប​ការលំបាក​តែងមាន​វិធី​ដោះស្រាយ មាន​បន្ថែម​ឱកាសល្អ​ក្នុង​ការងារ​។ អាច​វិនិយោគ​ធំដុំ តែ​មិនត្រូវ​លោភលន់​។ មនោសញ្ចេតនា គួរ​រក្សា​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែល​ខ្លួន​ប៉ង​យក​ជា​គូគាប់​ឲ្យ​បានជា​ប់លាប់​ទើប​មិន​របូត​បាន​ទៅ​អ្នកដទៃ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខ្មៅ , ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​អាច​បង្ហាញ​ចេញ​ទេពកោសល្យ​ឆ្នើម​ក្នុង​ការងារ​ធ្វើ​ឲ្យ​ថ្នាក់លើ​ពេញចិត្ត​ប្រគល់​កិច្ចការ​សំខាន់ៗ​ឲ្យ​គ្រប់គ្រង​។ ថ្ងៃនេះ​រកស៊ី​អ្វី​ក៏​ចំណេញ លុយកាក់​ហូរ​ចូល​មិន​ដាច់​។ មនោសញ្ចេតនា ត្រូវ​ចេះ​បង្ហាញ​ការយកចិត្តទុកដាក់រ​បស់​អ្នក​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទើប​មនោសញ្ចេតនា​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ កុំ​លូកដៃ​ចូល​កិច្ចការ​អ្នកដទៃ​នាំ​ឲ្យ​ស៊យ​ខ្លួនឯង​។ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការវិនិយោគ​ភាគហ៊ុន​។ មនោសញ្ចេតនា ដោយសារតែ​ពាក្យសម្តី​របស់​អ្នកដទៃ​ងាយ​ធ្វើ​ឲ្យ​អ្នក​ទាំង​២ មន្ទិលសង្ស័យ​គ្នា នាំ​ដល់​ការឈ្លោះប្រកែក​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ចាប់ផ្តើម​ឈានចូល​ដំណាក់កាល​ប្រញឹក ហេតុនេះ​នឹងធ្វើ​ឲ្យ​អ្នក​រវល់​ពេញ​១​ថ្ងៃ ពុំមាន​ពេល​ថែទាំ​ខ្លួនឯង​។ វិនិយោគ​បាន​ចំណេញ​ច្រើន អាច​ទិញ​របស់​ដែល​ខ្លួន​ប្រាថ្នា​ពីមុនមក​។ មនោសញ្ចេតនា មានឱកាស​បាន​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ពិភពលោក​គ្របដណ្តប់​ដោយ​ពណ៌​កុលាប សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ខៀវ , ខ្មៅ ។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​របស់​គូប្រជែង ធ្វើការ​និង​នាំពាក្យ​ត្រូវ​គិត​ឲ្យ​ល្អិតល្អន់​។ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។ មនោសញ្ចេតនា ពិបាក​ចុះសម្រុង​នឹង​គ្នា​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ស ។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំចរ ៖ រា​ស្រី​ឡើង​ខ្ពស់​។ ការងារ​ត្រូវបាន​ថ្នាក់លើ​ជឿជាក់ អ្នក​រួម​ការងារ​គាំទ្រ ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ថ្ងៃនេះ​អ្នកមាន​លទ្ធភាព​វិភាគ​ទីផ្សារ និង​ក្តាប់​ឱកាស​វិនិយោគ​ល្អ​។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ក្រហម , ស្វាយ​។ អ្នក​យកអាសា​ឆ្នាំមមី​។​

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​ប្រាស្រ័យ​ជាមួយនឹង​ប្រភព​ទុន​ធំ នាំមក​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​។ មាន​ខ្ទង់​ចំណូល​បន្ថែម លាភ​ចូល​ដល់ផ្ទះ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

spot_img
×