Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ បន្តសកម្មភាព ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​បង្ក្រាប​គ្រឿងញៀន បាន​បន្ត សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន មាន​លទ្ធផល​វិជ្ជមាន​ជា​បន្តបន្ទាប់​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨​នេះ កម្លាំង  ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​បាន​ចុះបង្ក្រាប បាន​បទល្មើស​គ្រឿងញៀន​មួយ​ករណី ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​។​

​បទល្មើស​នេះ កើតឡើង​នៅ​ចំណុច​ផ្ទះជួល ខាងក្រោយ​វត្ត​បិត​ត្រាំ​ង ស្ថិតនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​យុទ្ធនាការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ជន រ៉ូ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ កន្លែង​ចាប់ខ្លួន​ខាង លើ ។ ជនសង្ស័យ​រូបនេះ មិនមាន​មុខរបរ​ពិតប្រាកដ​នោះទេ​។

​ការឃាត់ខ្លួន​នេះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​មួយចំនួន​ពី​ជនសង្ស័យ​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៩​កញ្ចប់ (៦​កញ្ចប់​ធំ និង ៣​កញ្ចប់​តូច​) និង​ទូរស័ព្ទដៃ​៣​គ្រឿង​។​

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា បទល្មើស​ខាងលើនេះ កម្លាំង​នគរបាល​ជំនាញ កំពុង​ស្រាវជ្រាវ និង​ឈានដល់​បន្ត​នីតិវិធី ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕ ដែន សីមា

spot_img
×