Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​គំរាម​ឥណ្ឌា ប្រសិនបើ​ហ៊ាន​ទិញ​កាំជ្រួច​S-400 របស់​រុស្ស៊ី​

spot_img

ម្សិលមិញ​នេះ​ក្រសួងការបរទេស​អាមេរិក​ព្រមាន​ថា នឹង​លុប​ឥណ្ឌា​ចេញពី​បញ្ជី​លើកលែង​ការដាក់ទណ្ឌកម្ម ប្រសិនបើ​ឥណ្ឌា​ចុះហត្ថលេខា​ទិញ​កាំជ្រួច​S-400​ពី​រុស្ស៊ី​។​

ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 របស់​រុស្ស៊ី​

​​វិមាន​ក្រឹម​ឡាំង​កាលពី​ម្សិលមិញ​ឱ្យដឹងថា ខ្លឹមសារ​សំខាន់​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​ទៅកាន់​ឥណ្ឌា គឺ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លក់​កាំជ្រួច S-400​ដល់​ក្រុង​New Delhi ។

​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​ខាងលើ ក្រសួងការបរទេស​អា​មេ​រិ​ក​ព្រមាន​ថា ក្រុង​វ៉ាស៊ីនតោន​នឹងមិន​បញ្ចូល​ឥណ្ឌា​ទៅក្នុង​បញ្ជី លើកលែង​ទណ្ឌកម្ម​ទេ ប្រសិនបើ​ក្រុង​New Delhi ចុះកិច្ចសន្យា​ខាងលើ​ជាមួយ​ក្រុង​មូ​ស្គូ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ប្រកាសថា ៖«​ទង្វើ​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ រួមមាន​ការទិញ​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​S-400 នឹង​ស្ថិតក្នុង​កម្មវត្ថុ​ពិសេស​របស់ CAATSA -​ពោលគឺ​ក្រឹត្យច្បាប់​ប្រឆាំង​បច្ចាមិត្ត​របស់​អាមេរិក​តាម​បទបញ្ជា​ដាក់ទណ្ឌកម្ម​។​

​មុន​នោះ​អាមេរិក​បានធ្វើ​ការព្រមាន​ជា​បន្តបន្ទាប់​ក្រោយពី​ប្រទេស​ឥណ្ឌា​បង្ហាញ​បំណង​ចង់​ទិញ​S-400 តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ​។​មន្ទីរ​បញ្ច​កោណ​ព្រួយបារម្ភ​ថា​កិច្ចសន្យា​ទិញ​លក់​S-400​រវាង​រុស្ស៊ី​និង​ឥណ្ឌា​អាច​នាំមក​នូវ​ភាព អសកម្ម​ដល់​ករណី​នាំចេញ​យន្តហោះ​គ្មាន​អ្នកបើកបរ​Predator និង​ខែល​ការពារ​កាំជ្រួច Patriot ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​អាមេរិក​។​

​ក្នុងពេលនោះ​រដ្ឋាភិបាល​ឥណ្ឌា​ចាត់ទុកថា ការអភិវឌ្ឍ​សមត្ថភាព​ការពារ​ប្រទេស​ដោយ S-400 គឺ​ពិតជា​ចាំបាច់​ក្នុង​បរិបទ​ទ័ពអាកាស​ចិន​និង​ប៉ា​គី​ស្ថាន​កំពុង​បំពាក់​ប្រភេទ​អាវុធ​ទំនើបៗ​នោះ​៕
​សូ​យ​ន​

spot_img
×