Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​កូរ៉េ​ថា នឹង​ខិតខំ​ជំរុញ​រដ្ឋាភិបាល​កូរ៉េ បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត

spot_img

​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ បាន អះអាងថា នឹង​ខិតខំ​ជំរុញ​រដ្ឋាភិបាល​កូរ៉េ បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ខណៈពេល​នេះ មាន​ពលរដ្ឋ​ខ្មែរ​ជាង ៤៥០០០​នាក់ កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​។

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក គីម វុន​ជិន ( Kim Weon-Jin) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ដែល​នឹងត្រូវ​ចប់ អាណត្តិ​ការទូត​នៅ​កម្ពុជា​ចូលជួប​សម្តែង​ការគួរ​សមនិង​ជំរាបលារ​នៅ​វិមាន​រដ្ឋសភា​។

​លោក គីម វុន​ជិន​បាន លើកឡើងថា ការបង្កើត​វិទ្យាស្ថាន​ចលនារ​ភូមិ​ថ្មី បណ្តុះបណ្តាល​កសិកម្ម នៅក្នុង​ខេត្តកំពង់ស្ពឺ ជា​ផ្នែក​សំខាន់ ដែល​និង​អាច​ជំរុញ​ប្រាក់ចំណូល​របស់​កសិក​រ ពីព្រោះ​ការបណ្តុះបណ្តាល​នៅ​ទីនោះ នឹងធ្វើ​ឲ្យ​វិស័យ​កសិកម្ម​មានការ​រីក​ចម្រើន​។


​ជាមួយគ្នានេះ លោក​ទូត ក៏បាន​លើកឡើងថា ពលរដ្ឋ​ខ្មែរ ដែល​បាន​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ បានផ្តល់​ប្រាក់ចំណូល​ម​ក​កម្ពុជា​ផងដែរ​។ រហូតមកដល់​ពេលនេះ មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៤៥ ០០០​នាក់ កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​។ លោក ឯកអគ្គរដ្ឋទូត អះអាងថា “​នឹង​ខិតខំ​ជំរុញ​រដ្ឋាភិបាល​កូរ៉េ ក្នុងការ​បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​”​។​

​ចំពោះ វិស័យ​ទេសចរណ៍​វិញ លោក គីម វុន​ជិន បាន​លើកឡើងថា កម្ពុជា​មិនមែន​មានតែ​ប្រាសាទអង្គរវត្ត​នោះទេ កម្ពុ​ជាមាន​ប្រាសាទ​រាប់រយ នៅ​ទូទាំងប្រទេស ដូចជា ប្រាសាទសំបូរព្រៃគុក នៅ​ខេត្តកំពង់ធំ ដែល​ទើបត្រូវ​បានការ​អង្គការ​យូណេស្កូ ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពីពេល​ថ្មីៗ​នេះ​សុទ្ធសឹង​ជា​សក្តានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​។ ប្រជាជន​កូរ៉េ បាន​ស្ថិតនៅក្នុង​ចំនួន​ច្រើន នៃ​អ្នកទេសចរ​បរទេស ដែល​បានមក​ទស្សនា​កម្ពុជា ហើយ​កូរ៉េ​បាន​បង្កើត​អគ្គ​កុងស៊ុល​របស់ខ្លួន នៅ​ទីក្រុង​សៀមរាប​រួចហើយ​។​

​ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​អាណត្តិ​ការទូត​របស់ លោក គីម វុន​ជិន ថា​ពិតជា​បានរួម​ចំណែក​ដ៏​ធំធេង សំដៅ​បន្ត​ពូន​ជ្រុំ​លើកកម្ពស់​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន​យើង​ទាំងពីរ កម្ពុជា​-​កូរ៉េ មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ ។

​សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើងថា រដ្ឋសភា​កម្ពុជា បាន​សង្កេតឃើញ ដោយ​ពេញចិត្ត ក្នុង​រយៈពេល ២០​ឆ្នាំ នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​កូរ៉េ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី មានការ​វិវឌ្ឍន៍ រីកចម្រើន​យ៉ាង​ឆាប់រហ័ស ទាំង​វិស័យ​នយោបាយ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ និង​ទេសចរណ៍ បានប្រែក្លាយ​ទៅជា​ទំនាក់ទំនង “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​“ ដែល​បង្កើតបានជា​សមិទ្ធិ​ផល​ជាក់ស្តែង​យ៉ាងច្រើន ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ទាំងសងខាង ជាពិសេស​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។​

​ទោះជា​ត្រូវ​ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ផ្សេង​ពី​កម្ពុជា ក៏ លោក គីម វុន​ជិន បាន​ជម្រាប សម្តេច​ប្រធានរដ្ឋសភា​ថា នឹង​ខិតខំ​ជំរុញ កិច្ច​សហប្រតិបត្តិ​រវាង​សភា​កម្ពុជា​និង​កូរ៉េ ឲ្យ​រឹងមាំ​ឡើង ពិសេស​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​បាន​ច្រើន​ថែមទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×