Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​ទេសចរណ៍​រៀបចំ​សិក្ខា​ពិគ្រោះ​យោបល់ ជាមួយ​មន្ត្រី​ពាក់​ពន្ធ័​និង​អាជ្ញាធរ​ខេត្ត​តំបន់​ឆ្នេរសមុទ្រ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ធ្វើ​សិក្ខា​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​តំបន់​ឆ្នេរសមុទ្រ ទាំងអស់ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្រុងព្រះសីហនុ​។ កិច្ចប្រជុំ​នេះ ដើម្បី​រៀបចំ​ជា​ផែនការមេ ក្នុង​ការ អភិវឌ្ឍន៍រ​មណី​យដ្ឋា​ន​ឆ្នេរ​អូរត្រេះ ក្នុង​ខេត្ត​ព្រះសីហនុ និង​ឆ្នេរ​ប៉ាក់​ខ្លង ក្នុង​ខេត្ត​កោះកុង ព្រមទាំង​ពិនិត្យ​លទ្ធផល​បឋម នៃ​ការ វាយ តម្លៃ​ឆ្នេរ​បេក្ខភាព​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កំសាន្ត​ស្អាត លើក​ទី​១ ឆ្នាំ​២០១៨ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នា​ឱកាស​នោះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ដែល​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​នេះ​មាន​ប្រសាសន៍ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រៅ​ពី​គម្រោង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ តាម​បណ្តា​ខេត្ត​- រាជធានី ក្រសួង​ទេសចរណ៍ ក៏​បាន​ចងក្រង នូវ​ឯកសារ​សម្រាប់​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ បន្ថែម​ពី​លើ​សក្តានុពល​ធម្មជាតិ ដែល​មាន​ស្រាប់ ក្នុង​គោលបំណង​ទទួល ភ្ញៀវ​ទេសចរណ៍​នៅ​ជុំវិញ​ពិភពលោក ដែល​ចូល​មក​ទស្សនា ព្រះរាជាណាចក្រ​កម្ពុជា​។​

ចំណែក ចំពោះ​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​ខ្សាច់​កំសាន្ត​ស្អាត លើក​ទី​១ ឆ្នាំ​២០១៨ លោក​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​ជម្រុញ​អោយ​រដ្ឋបាល​ខេត្ត​តំបន់ឆ្នេ​រទាំង​៤ រួមមាន​៖ ខេត្ត​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​កែប និង​ខេត្ត​កោះកុង ត្រូវ​រៀបចំ​យន្តការ​នានា​ក្នុងការ​ថែរក្សា​បរិស្ថាន​ឆ្នេរសមុទ្រ និង​រៀបចំ​បន្ថែម នូវ​ប្រព័ន្ធ​សន្តិសុខ​សុវត្ថិភាព និង​សោ​ភណ្ឌ​ភាព ដើម្បី​ទទួលយក​ជ័យលាភី ក្នុង​ចលនា​ប្រឡងប្រណាំង​ឆ្នេរ​កំសាន្ត​ស្អាត សម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍​នៅ​ជុំវិញ​ពិភពលោក អោយ​ចូល​មក​លេង​កំសាន្ត​ឆ្នេរ សមុទ្រ របស់​ប្រទេស​កម្ពុជា​ឲ្យបាន​ច្រើន​ថែមទៀត​៕ ដែន សីមា​

 

spot_img
×