Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​លើក​ហេតុផល​៤ ក្នុង​ការប្តូរ​ប្រព័ន្ធ​ដឹកនាំ​ប្រទេស ដោយ​អគ្គលេខាបក្ស​នឹង​ធ្វើជា​ប្រធាន​រដ្ឋ​

spot_img

​មូល​ហ​តុ​ទាំង​បួន រួមមាន​ទី​១៖ វៀតណាម​ក៏​គួរ​គប្បី​ធ្វើតាម​ប្រទេស​សង្គមនិយម​ដទៃទៀត ដែល​គេ​ឯកភាព​មុខនាទី​អគ្គលេខាបក្ស​និង​ប្រធាន​រដ្ឋ​។​យើង​មិនអាច​ចេះតែ​នៅក្រៅ​និន្នាការ​នោះទេ ពិសេស​ក្នុងស្ថានភាព​សមាហរណកម្ម​ពិភពលោក​បច្ចុប្បន្ន​។​

​អគ្គលេខាបក្ស​កុ​ម្មុ​យនិ​ស្ត​វៀតណាម​ និង​ជា​អនាគត​ប្រធាន​រដ្ឋ​វៀតណាម​

មូលហេតុ​ទី​ពីរ​នោះ គឺ​ការ​ប្រូ​ល​ផ្តុំ​មុខនាទី​អគ្គលេខាបក្ស​និង​ប្រធាន​រដ្ឋ​ស្ថិតនៅលើ​មនុស្ស​ម្នាក់ វា​ធ្វើឱ្យ​ការអនុវត្ត​មាគ៌ា​របស់​បក្ស​ត្រូវបាន​អនុវត្តន៍​យ៉ាង​លឿន​ក្នុង​បណ្ដា​អង្គការនីតិប្រតិបត្តិ ហើយ​បញ្ចៀស​បាន​ពី​ការមិន​ឯកភាពគ្នា​ខ្លះ​រវាង​បក្ស​និង​រដ្ឋ​។ ប្រមុខ​ដឹកនាំ​បក្ស​ ក្រោយពេល​មជ្ឈិមបក្ស​សម្រេច​គោល​មាគ៌ា​នយោបាយ​នោះ គាត់​អាច​យកទៅ​ដឹកនាំ​ បញ្ជាការ​អនុវត្តភ្លាមៗ​បាន​ក្នុងតួនាទី​ជា​ប្រធាន​រដ្ឋ​។​

​ទី​បី ការ​ផ្តុំ​អំណាច​ដឹកនាំ​ប្រទេស​តាមរយៈ​មនុស្ស​ម្នាក់ ត្រូវបាន​មជ្ឈិមបក្ស​តែងតាំង​ជា​ប្រមុខ​ដឹកនាំ​បក្ស ហើយ​រដ្ឋសភា​តែងតាំង​ជា​ប្រមុខ​ដឹកនាំ​រដ្ឋ​នោះ វា​ពុំ​ចាំបាច់​មាន​ក្បាលម៉ាស៊ីន​សម្រាប់​មុខងារ​ទាំងពីរ​នេះ​ទេ ហេតុនេះ​នឹង​កាត់បន្ថយ​បាន​ក្របខ័ណ្ឌ​ជាច្រើន​។​

​ចុងក្រោយ គឺ​ខណៈ​ពេលនេះ​ជា​ឱកាសល្អ​ដើម្បី​ធ្វើការ​រៀបចំ​សម្រាប់​ទាំង​បច្ចុប្បន្ន ពិសេស​គឺ​អនាគត​។ ការកែសម្រួល​ប្រព័ន្ធ​ដឹកនាំ​ពេលនេះ ក៏​ជា​បុព្វបទ​សម្រាប់​ការត្រៀម​បម្រុង​មេដឹកនាំ​ប្រទេស​សម្រាប់​ថ្ងៃ​អនាគត​៕​លី​សា​

spot_img
×