Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លទ្ធផល​បឋម​ប្រាក់​ឈ្នួល​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ ភាគី​កម្មករ​ទារ​១៨២ ដុល្លារ ឯ​ភាគី​ថៅកែ​រោងចក្រ​ឡើង​ត្រឹមតែ​១៧៧​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ ក្រុមការងារ​ពិសេស​ពិភាក្សា​ប្រាក់​ឈ្នួល​កម្មករនិយោជិត​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​បាន​បន្ត​កិច្ចប្រតជុំ​លើក​ទី​៤​នា​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នា​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ ។​

​ក្រុម​ការងារ​បច្ចេកទេស​ត្រីភាគី ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩ បានអោយដឹងថា លទ្ឋផល​ប្រជុំ​នៅ​ថ្ងៃនេះ​គឺ ភាគី​និយោជក​បាន​សម្រេច​ឡើងដល់ ១៧៧​ដុល្លារ ឯ​ភាគី​សហជីព​បាន​បញ្ចុះ​មក​ត្រឹម​១៨២​ដុល្លារ ។ អង្គប្រជុំ​ត្រីភាគី​បាន​សម្រេច​បោះឆ្នោត ស្ទាបស្ទង់​ជ្រើសរើស​យក​តួលេខ​មួយ​ក្នុងចំណោម​ទូរលេខ​ទាំងពីរ​។

លទ្ឋផល​បោះឆ្នោត​គឺ​សម្លេង​លើសល​ប់​បាន​គាំទ្រ​ទូរ​លេខ ១៧៧​ដុល្លារ ដើម្បី​ដាក់​ប្រជុំ​ចុងក្រោយ​នៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នា​២០១៨ វេលា​ម៉ោង​២​រសៀល ។ ដូចនេះ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​២០១៩ តើ​មាន​ចំនួន​ប៉ុន្មាន​នោះ គឺ​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​មុន​រដូវ​ភ្ជុំបិណ្ឌ​ធំ​ខាងមុខនេះ ។​

​លោក សោម អូន សមាជិក​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង បានលើកឡើង​ពី​ការប្រៀបធៀប​តារាង​ប្រាក់​ឈ្នួល​នៅក្នុង​តំបន់​នៅ​ឆ្នាំ​២០១៨ ជា​ពិសេស​ប្រទេស​ដែល​លើកលែងតែ​ប្រទេស​ថៃ មានការ​រី​ចម្រើន​វិស័យ​កាត់ដេរ មានដូចជា ១-​កម្មករ​នៅ​កម្ពុជា​ទទួលបាន ១៧០​ដុល្លារ , ២-​បង់​ក្លា​ដេស​នៅតែ ៦៧​ដុល្លារ​ដដែល​, ៣-​ស្រីលង្កា​នៅតែ​៦៧​ដុល្លារ​ដដែល , ៤-​ឥណ្ឌា​ឡើង​ពី ៧៧​ដុល្លារ​ទៅ ១៤៣​ដុល្លារ​,៥ -​មី​យ៉ាន់​ម៉ា ឡើងដល់ ១០៨​ដុល្លារ​, ៦-​ឥណ្ឌូណេស៊ី ឡើងដល់ ២៦៧ ដុល្លារ​, ៧-​វៀតណាម​ឡើង​ពី​១២២​ដុល្លារ ដល់ ១៧៥​ដុល្លារ​, ៨-​ឡាវ​ឡើងដល់ ១៣០​ដុល្លារ និង ,៩-​ប៉ា​គី​ស្ថាន ១៣៤​ដុល្លារ ។​

​លោក សោម អូន បាន​បន្ថែមថា យន្តការ​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុ​ជា កាន់តែ​មាន​ភាពចាស់ទុំ និង មាន​រូបមន្ត​ច្បាស់លាស់ ព្រមទាំង​មាន​គោល​ការណ៏ត្រឹមត្រូវ បាន​ផ្តល់​អំណោយផល​ដល់​កិច្ចពិភាក្សា​ប្រព្រឹត្តទៅ​ដោយ​រលូន ។​

​ចំពោះ​លទ្ធផល​បឋម​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​2019 ត្រូវបាន​លោក បណ្ឌិត ជួន មុំ​ថុល អនុប្រធាន​គណៈកម្មាធិកា​រ​ប្រឹក្សា​ការងារ បាន​អញ្ជើញ ចូលរួម​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី​ដើម្បី​ពិភាក្សា​ប្រាក្សា​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត ផល​ស្បែកជើង​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​2019 ដែល​ដឹកនាំ​ដោយ​លោក ហេង សួរ តំណាង​ភាគី​រដ្ឋាភិបាល បានសម្រេច​ដោយ​ការបោះឆ្នោត រកឃើញ​តួលេខ​ដែល​ត្រូវ​ដាក់​បោះឆ្នោត​មាន​៖ តួលេខ 177$ មាន​31​សំឡេង ជា​តួលេខ​និយោជក និង​តួលេខ​182$ មាន 11 សំឡេង ជា​តួលេខ​តំណាង​ភាគី​កម្មករ​និយោជិត ។ មិនបានការ​5 សំឡេង លើ​សន្លឹកឆ្នោត​47​សន្លឹក ដូច្នេះ​តួលេខ​ចំនួន​177$ ដែល​ត្រូវ​ដាក់​ទៅ​គណៈកម្មាធិការ​ប្រឹក្សា​ការងារ LAC នៅ​ថ្ងៃ​ទី​5 ខែតុលា ឆ្នាំ​2018៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

     

spot_img
×