Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ Israel នឹង​ប្រើប្រាស់​យន្តហោះ​អ្វី​ដើម្បី​ប្រឈម​នឹង S-300 របស់ Syria

spot_img

​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស Israel Tzachi Hanegbi ទើប​អះ​អង​ថា ប្រព័ន្ធ​ការពារ​កាំជ្រួច​ដែនអាកាស S-300 របស់​រុស្ស៊ី​ដែល​ទើប​ប្រគល់ឱ្យ​Syria នោះ​នឹង​គ្មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ​ចំពោះ​យន្តហោះ​ប្រយុទ្ធ​«​ល្អ​បំផុត​របស់​Israel » ។​

​ប្រព័ន្ធ​កាំជ្រួច​S-300 របស់​រុស្ស៊ី​

​ថ្លែងការណ៍​តាមរយៈ​វិទ្យុ​កងទ័ព លោក Hanegbi លើកឡើងថា S-300 គ្មាន​លទ្ធភាព​រារាំងរ​បស់ទ័ព​អាកាស​Israel ព្រោះ​«​យើង​មាន​យន្តហោះ​ចម្បាំង​បំបាំងកាយ ដែលជា​យន្តហោះ​ល្អ​បំផុត​ពិភពលោក​»​។​

​រដ្ឋមន្ត្រី​រូបនេះ​នូវបាន​សង្កត់ធ្ងន់ថា Israel នឹងមិន​ដើរ​ថយក្រោយ​នោះទេ​តែ​នឹង​បន្តសកម្មភាព​នៅ​Syria​។​ច្រើន​ឆ្នាំ​មកហើយ​ដែល​អ្នកបើកបរ​យន្តហោះ​Israel​ត្រូវបាន​ហ្វឹកហ្វឺន​ដើម្បី​គេចចេញ​ពី S-300​។​

​គូរ​រំលឹកថា ថ្មីៗ​នេះ​កងទ័ព​អាមេរិក​ក៏បាន​ចាត់​ឱ្យ​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ F-22 និង​F-16 CJ ធ្វើ​ប្រតិបត្តិការ​នៅ​Syria​ក្រោយ​ពេលដែល​រុស្ស៊ី​ប្រកាស​ផ្តល់​S-300 ឱ្យ​Syria​។​

យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ F-22 របស់​អាមេរិក​

​​សេចក្តីប្រកាស​និង​ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​ក្រោយពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី Sergei Shoigu កាលពី​ថ្ងៃទី​២ ខែតុលា បានប្រកាសថា រុស្ស៊ី​នឹង​ផ្តល់ឱ្យ​Syria​នូវ​បរិក្ខារ​ចំនួន​៤៩​ឯក​តា អម​ជាមួយនឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​S-300 ៕
​សូ​យ​ន​

spot_img
×