Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក នាយករដ្ឋមន្ត្រី​ជប៉ុន ស្តីពី​បញ្ហា​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ

spot_img

​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើ​ក​ទី​១០ សម្តេច​តេជោ នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីន​ហ្សូ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន ស្តីពី​បញ្ហា​ផ្សេងៗ​ដែល​ជា​ការយកចិត្តទុកដាក់ រួម​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ ។ បន្ទាប់​មក នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​មាន​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១០ ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន កិច្ចប្រជុំ​កំំ​ពូល​មេគង្គ​ជប៉ុន លើក​ទី​១០​នេះ​នឹង​ពិភាក្សា​និង​អនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ថ្មី សំដៅ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់ លើកកម្ពស់​សុខុមាលភាព​ប្រជាជន និង​ការពារ​បរិស្ថាន​។ យុទ្ធសាស្ត្រ​នេះ​ផ្តោត​សារសំខាន់ លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ រ​វា​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​៕ ​ដោយ ​៖​​ បញ្ញា​ស័ក្តិ​

spot_img
×