Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ចាំតែ​ភ័យ​ទៅ , ទីតាំង​ឡានទឹក ត្រូវបាន​ដោះ​ដូរ​ពី​កណ្ដាល​ទីក្រុង ទៅ​នៅ​ជាយក្រុង

spot_img

​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃនេះ​ទៅ ប្រជាពលរដ្ឋ មិន​អាច​ហៅ​បណ្ដោយ​ផ្លូវ​៣៦០ ក្បែរ​គុក​ទួលស្លែង ក្នុង​ខណ្ឌ​ចំការមន ឬក៏​តែងតែ​ហៅ​ថា​កន្លែង​ឡានទឹក​ទៀត​នោះទេ ពីព្រោះ ទីតាំង​ឡានទឹក​ដែល​ឈរ​នៅ​នោះ​យ៉ាង​យូរ​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​ទីតាំង​ថ្មី​ហើយ ទៅ​នៅ​ជាយក្រុង​ម្តុំ​បឹង​ពោងពាយ​។​

ទីតាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​គេ​ហៅ​ថា​ទីតាំង​ឡាន​ទឹក ដែល​ចាក់គ្រឹះ​រឹងមាំ​មក នៅតាម​បណ្ដោយ​ផ្លូវ​៣៦០ ក្បែរ​គុក​ទួលស្លែង ក្នុង​ខណ្ឌ​ចំការមន កណ្តាល​បេះដូង​ក្រុងភ្នំពេញ គេ​នាំ​យក​ទៅ​ដាក់​ទីតាំង​ថ្មី​នៅ​តំបន់​បឹង​ពោងពាយ ជាយក្រុង​ភ្នំពេញ ។ ទីតាំង​ចាស់​នេះ កំពុង​រុះរើ និង​ព័ទ្ធរបង ដោយ​មិនដឹងថា គេ​យក​ទៅ​អ្វី​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​ឡាន​ទឹក បាន​និយាយថា គេ​លក់​ទីតាំង​នេះ​ឲ្យ​នាយ​ទុន បាន​លុយ​ច្រើន ហើយ​ដោះ​ដូរ​ទៅ​តាំង​ថ្មី​ជាយក្រុង ដែល​មាន​តម្លៃ​ដី​ធូរ​ថ្លៃ ។​

​ប្រជាពលរដ្ឋ បាន​និយ​យា​ថា រឿង​ធំ​ហើយ រឿង​ភ័យព្រួយ​ប្រាកដ ជា​កើត​មាន សម្រាប់​អ្នក​រស់នៅ​កណ្តាល​រាជធានី ជាពិសេស​ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ជាដើម ប្រសិនបើ​មាន​អគ្គិភ័យ​កើតមានឡើង ទម្រាំ​ឡានទឹក​ពី​ជាយក្រុង​មក​ជួយ​អន្តរាគមន៍ ប្រាកដ​ជា​ខ្ទេច​អស់​មិន​ខាន សូម​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត ពី​ព្រោះ​ឥឡូវ​ឡានទឹក​នៅ​ឆ្ងាយ​ណាស់ មិន​ដូច​ពី​មុន​ទេ​។ ពេលនេះ ទីតាំង​ឡានទឹក​នៅ​ឆ្ងាយ​ណាស់ មិន​នៅ​ជិតបង្កើយ​ដូច​មុន​ទេ គ្រប់​គ្នា​ដេក​តែ​ភ័យ​ទៅ​។​

​អគារ​ទីតាំង​រថយន្ត​ពន្លត់​អគ្កិភ័យ ដែល​ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ នៅពេលនេះ​ត្រូវបាន​គ្រឿង​ចាក់​វ៉ៃ​កម្ទេច រុះរើ និង​ព័ទ្ធរបង ធ្វើជា​កម្មសិទ្ធិ​ឯកជន ដោយ​ប្តូរ​ទីតាំង​ទៅ​ជាយក្រុង ដែល​ទីតាំង​ចាស់​អាច​នឹង​មាន​តម្លៃ​ជាង​៣០​លាន​ដុល្លារ​អាមេរិក​។​

​នា​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨​នេះ លោក ព្រំ យ៉​ន ប្រធាន​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា ទីតាំង​រថយន្ត​ពន្លត់​អគ្គិភ័យ ដែល​មាន​ទំហំ​ដី​ជាង​១​ហិកតា នៅតាម​បណ្ដោយ​ផ្លូវ​៣៦០ ក្បែរ​គុក​ទួលស្លែង ក្នុង​ខណ្ឌ​ចំការមន ជា​ទីតាំង​ចាស់ ត្រូវបាន​ក្រុមការងារ​ដោះ​ដូរ​មក​ទីតាំង​ថ្មី​ជិត​១​ខែ​ទៅ​ហើយ គឺ​បាន​ផ្លាស់ប្ដូរ​តាំងពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨​មក​ម្លេះ ទៅកាន់​តាំង​ថ្មី​ស្ថិតនៅ​ម្ដុំ​ហ្គេន​ភ្នំពេញ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​មាន​ទំហំ​ដី​ប្រហាក់ប្រហែល​នឹង​ទីតាំង​ចាស់​ដែរ​។ លោក​មិន​ដឹង​បានដឹង​ពី​ការដោះដូរ ជា​លុយកាក់​នោះទេ ព្រោះ​ស្ដាប់​តាម​បញ្ជា​ថ្នាក់លើ ។​

​ដោយឡែក​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​វិញ ក្រោយពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ពី​ការដូរ​ទីតាំង​នេះ ពួកគេ​បាន​ចែករំលែក​ព័ត៌មាន​នេះ ហើយ​បញ្ចេញមតិ​ផ្សេងៗ​គ្នា ក្នុងនោះ​អ្នកលេង​Facebook ឈ្មោះ Kao Seiha បានសរសេរថា នៅ​កណ្ដាល​ក្រុង​ផង នៅ​ឆេះ​ម៉ត់ៗ​ៗ ទម្រាំ​ធ្លាយ​ដល់​បឹង​ពោងពាយ​??? ម៉ែ​ហ្អើយ​30​លាន​$$$​អា​គាំង​។ ដោយឡែក​អ្នកខ្លះ​វិញ កើត​ក្ដី​បារម្ភ​ចំពោះ​ការប្ដូរ​ទីតាំង​នេះ ដោយ​លើកឡើង​ថា ឡានទឹក​ប្ដូរ​ទីតាំង​ហើយ ចឹង​ត្រូវ​ប្រយ័ត្ន ព្រោះថា​បើ​ឆេះ​ដឹង​តែ​ជួយ​មិន​ទាន់​ទេ​

​ចំណែកឯ​ទីតាំង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏​ត្រូវបាន​ធ្វើ​ការផ្លាស់​ប្តូរ​ទីតាំង​ផងដែរ ដោយ​យក​រថយន្ត​ទៅ​ដាក់​នៅ​ទីតាំង​ថ្មី គ្មាន​អ្នក​ណា​យកចិត្តទុកដាក់ មើលថែទាំ គ្មាន​ទីតាំង​ចំណត​ខ្លួនឯង​ច្បាស់លាស់​ឡើយ គឺ​ដើរ​សុំ​ដី​គេឯង​ជ្រកកោណ ទុក​ហាលថ្ងៃ ហាល​ភ្លៀង ដែល​កត្តា​ទាំង​នេះ​ធ្វើឲ្យ​ពលរដ្ឋ រិះគន់​ថ្នាក់ដឹកនាំ​ខេត្ត ពិសេស​លោក​ស្នងកា​រន​គរ​បាល​ខេត្ត​តែម្តង ដែល​មិន​បាន​យកចិត្តទុកដាក់​ក្នុង​បញ្ហា​នេះ​។​

​ករណីនេះ​មន្ត្រីនគរបាល​ម្នាក់ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បានបញ្ជាក់​ថា កន្លង​មក​រថយន្ត​ពន្លត់​អគ្គិភ័យ ពិតជា​គ្មាន​ទី​កន្លែង​ខ្លួនឯង​មែន ដោយ​ធ្លាប់​សុំ​ទីតាំង​ចត​នៅ​ក្នុង​បរិវេណ មន្ទីរ​ទេសចរណ៍​ចាស់ បន្ទាប់​មក​ក្រោយ​បោះ​ឆ្នោត​រួច​ហើយ ត្រូវ​ផ្លាស់ប្តូរ ទៅសុំ​ទីតាំង​ថ្មី ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប តែ​ទីតាំង​ចំណត​នេះ អត់​ស័ក្តិសម ទៅលើ​ឈ្មោះ ជា​អ្នក​បង្ការ ពន្លត់​អគ្គិភ័យ​នោះទេ ព្រោះ​បើ​ចៃដន្យ​មាន​ភ្លើង​ឆេះ វិញ​នោះ តើ​ឲ្យ​រថយន្ត​ទាំងអស់​នេះ បើក​លូន​ចេញ​កាត់​ភក់ជ្រាំ ធ្វើ​ដូ​ម្ដេច​នឹង​អាច ទៅ​ជួយ​សង្គ្រោះ ប្រជាពលរដ្ឋ​ទាន់​ទាន់​ពេលវេលា​បាន​ទៅ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×