Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ភោជនី​ដ្ឋា​ន​ម្នាក់ ត្រូវ​ថៅកែ​ដេញ​ចេញ​ពី​ការងារ ក្រោយ​ធ្វើ​រឿង​មួយ​នេះ ចំពោះ​ជនអនាថា​ (វីដេអូ)

spot_img

​បុគ្គលិក​ម្នាក់​របស់​ភោជនី​ដ្ឋា​ន Dunkin’ Dunut ត្រូវ​បាន​បណ្តេញចេញ​ពី​ការងារ ដោយសារតែ​​យក​ទឹក​ចាក់​លើ​បុរស​គ្មាន​ផ្ទះសម្បែង​ម្នាក់​ដែល​មក​សង្ងំ​សម្រាក​នៅក្នុងហាង​។​

​បន្ទាប់​ពី​ចាក់​ទឹក​លើ​បុរស​អនាថា បុគ្គលិក​បាន​ស្តីបន្ទោស​ថា “​តើ​ខ្ញុំ​ប្រាប់​អ្នក​ប៉ុន្មាន​ដង​ហើយ​​ឲ្យ​ឈប់​ដេក​នៅ​ទីនេះ​? អ្នក​មក​ទី​នេះ​គ្រប់​ពេល​តែ​ម្តង អ្នក​ទំនេ​រណាស់​”​។​

​ចំណែក​បុរស​នោះ​បាន​ឆ្លើយតប​វិញ​ថា “​គាត់​ដេកលក់​ដោយ​ចៃដន្យ​ប៉ុណ្ណោះ ប៉ុន្តែ​ខាង​បុគ្គលិក​​និយាយថា វា​មិនមែន​ចៃដន្យ​អី​នោះទេ​។ ខ្ញុំ​មិន​លេង​ច្រើន​ជាមួយ​អ្នក​ទេ​”​។​

​បុរស​ដែល​ត្រូវ​គេ​ចាក់ទឹក​ពី​លើ​នោះ ត្រូវបាន​ប៉ូលីស​បញ្ជាក់ប្រាប់​ឈ្មោះថា Jeremy Dufrense ហើយ​គាត់​បាន​និយាយ​ប្រាប់​ថា គាត់​ចូល​មក​ក្នុង​ហាង​ដើម្បី​សាក​ថ្ម​ទូរស័ព្ទ ដើម្បី​តេ​ទៅ​កាន់​​ម្តាយ​គាត់​។​

​គាត់​និយាយ​ថា គាត់​គ្រាន់តែ​ឱនក្បាល​ចុះ​ដាក់​លើ​តុ​ប៉ុណ្ណោះ​។ នៅពេល​បុគ្គលិក​ចាក់ទឹក​លើ​គាត់​ ​ក៏​មាន​បុគ្គលិក​ផ្សេង​ទៀត​ដែរ​សើច ចំពោះ​សកម្មភាព​ធ្វើបាប​អ្នកដទៃ​នេះ​។​

​អាកប្បកិរិយា​មិន​ល្អ​របស់​បុគ្គលិក​ហាង Dunkin’ Donut បាន​ធ្វើឲ្យ​មាន​ការ​ខឹងសម្បា​រ​យ៉ាង​ខ្លាំង​ ​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​​ប៊ុក​។ ដោយ​មាន​អ្នកខ្លះ បាន​ធ្វើការ​បញ្ចេញ​មតិ​ថា ហាង​នោះ​គួរ​ជ្រើសរើស​គាត់ ដើម្បីឲ្យ​ធ្វើការ​ជំនួស​បុគ្គលិក​ដែល​ត្រូវ​ហាង​ដេញ​ចេញ​ ​ហើយ​ការបញ្ចេញមតិ​នេះ មាន​ការគាំទ្រ​យ៉ាងច្រើន​។​

​បុរស​ដែល​បង្ហោះ​វីដេអូ​នេះ ក៏​បាន​ធ្វើ​យុទ្ធនាការ GoFundMe ដើម្បី​ជួយ​ដល់​បុរស​អនាថា ឈ្មោះ Jeremy Dufrense ផងដែរ ហើយ​មូនិធិ​​​នោះ រៃអង្គាស​បាន​ប្រាក់​ចំនួន ១៨.០០០​ដុល្លា​រ ហូត​មក​​ដល់ពេលនេះ​៕ សុភ័ក្ត្រ

​ប្រភព​៖ NowThis Politics​

spot_img
×