Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ ប្រាក់​ឈ្នួល​របស់​កម្មករ​នៅ​ឆ្នាំ​២០១៩ មិន​ទាប​ជាង​១៨០​ដុល្លារ​

spot_img

​​ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ប្រាក់​ឈ្នួល​របស់​កម្មករ កម្មការិនី ក្នុង​វិស័យ​វាយ​ន​ភ​ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង នៅ​ឆ្នាំ​២០១៩ រំពឹង​ថា​មិន​ទាប​ជាង​១៨០​ដុល្លារ​នោះ​ឡើយ បានន័យថា​ច្រើនជាង​១៨០​ដុល្លារ​ហើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​ក្នុងពេល​អញ្ជើញ​ជា​អធិបតីភាព​ប្រារព្ធ​ទិវា​គ្រូបង្រៀន ៥ តុលា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សហជីព និង​ម្ចាស់​រោងចក្រ បាន​ព្រមព្រៀង​គ្នា​ឡើង​ដល់​ចំនួន​តែ​១៧៧​ដុល្លារ ប៉ុន្តែ​ខ្ញុំ​មិនទាន់​ពេញចិត្ត​ទេ ។ រាជរដ្ឋាភិបាល បាន​ចរចា​ជាមួយ​ម្ចាស់​រោងចក្រ ដើម្បី​ផ្តល់​នូវ​កម្រៃ​បន្ថែមទៀត ហើយ​ខាង​រោងចក្រ​ទាមទារ​ឲ្យ​បញ្ចុះ​ថ្លៃ​អគ្គិសនី អីចឹង​ថ្ងៃនេះ​(៥​តុលា​) ត្រូវ​ធ្វើការ​ចរចា​បន្ថែ​ម​ទៀត ប៉ុន្តែ​ក្នុងនាម​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ប្រកាស​កម្មវិធី បញ្ចុះ​ថ្លៃ​អគ្គិសនី​រួចហើយនោះ ខ្ញុំ​ហ៊ាន​និយាយថា ប្រាក់បៀវត្សរ៍​របស់​ក​ម្មករ​មិន​ទាប​ជាង​១៨០​ដុល្លារ​នោះ​ទេ ។ បើ​ដូច្នេះ​យើង​ទៅ​ហួស​ទាំង​វៀត​ណាម​ទៅទៀត ។ ឆ្នាំ​២០១៨ ប្រាក់ខែ​កម្មករ​របស់​យើង​ចំនួន​១៧០​ដុល្លារ កាលពី​ឆ្នាំ​២០១៦ ចំនួន​១៥៣​ដុល្លារ​។​

​សម្តេច​តេជោ បញ្ជាក់ថា នៅពេលនេះ ទុក​លទ្ធភាព​ឲ្យ​ក្រុម​ការងារ​បច្ចេកទេ​ស​ត្រីភាគី ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ដើម្បី​ពិភាក្សា​គ្នា​មួយ​ថ្ងៃ​ទៀត​ឲ្យអស់​លទ្ធភាព​។​

​សម្តេច​តេជោ បាន​បន្ថែមថា ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​តំបន់​អាស៊ី​អាគ្មេយ៍ គឺ​ស្ថិតក្នុង​លំដាប់​ទី​៥ ដោយ​ទី​១​ប្រទេស​សិង្ហ​បុរី ទី​២ ព្រុយ​ណេ ទី​៣ ម៉ាឡេស៊ី ទី​៤ ប្រទេស​ថៃ ។ ចំណែក​ប្រទេស​ជាច្រើន​ទៀត ស្ថិតនៅក្រោម​កម្ពុជា​។​

ក្រុម​ការងារ​បច្ចេកទេស​ត្រីភាគី ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង បានលើកឡើង​ពី​ការប្រៀបធៀប​តារាង​ប្រាក់​ឈ្នួល នៅក្នុង​តំបន់​នៅ​ឆ្នាំ​២០១៨ ជា​ពិសេស​ប្រទេស​ដែល​លើកលែងតែ​ប្រទេស​ថៃ មានការ​រី​ចម្រើន​វិស័យ​កាត់ដេរ មានដូចជា ១-​កម្មករ​នៅ​កម្ពុជា​ទទួលបាន ១៧០​ដុល្លារ , ២-​បង់​ក្លា​ដេស​នៅតែ ៦៧​ដុល្លារ​ដដែល​, ៣-​ស្រីលង្កា​នៅតែ​៦៧​ដុល្លារ​ដដែល , ៤-​ឥណ្ឌា​ឡើង​ពី ៧៧​ដុល្លារ​ទៅ ១៤៣​ដុល្លារ​,៥ -​មី​យ៉ាន់​ម៉ា ឡើងដល់ ១០៨​ដុល្លារ​, ៦-​ឥណ្ឌូណេស៊ី ឡើងដល់ ២៦៧ ដុល្លារ​, ៧-​វៀតណាម​ឡើង​ពី​១២២​ដុល្លារ ដល់ ១៧៥​ដុល្លារ​, ៨-​ឡាវ​ឡើងដល់ ១៣០​ដុល្លារ និង ,៩-​ប៉ា​គី​ស្ថាន ១៣៤​ដុល្លារ ៕ ដោយ ​៖​ កូឡាប​

spot_img
×