Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​អនាម័យ​ចិន​បង្ក​ការភ្ញាក់ផ្អើល ខណៈពេល​នាំយក​កញ្ចប់​លុយ​២២០០០ USD សង​ឱ្យ​ម្ចាស់​ដើម​វិញ​

spot_img

​នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា Li Man ដែលជា​កម្មករ​អនាម័យ បាន​ប្រទះឃើញ​ថង់​មួយ ​ពេលដែល​នាង​សម្អាត​អនាម័យ​នៅ ទីក្រុង​ហៃ​គូ ខេត្ត​ហាយ​ណាន ។​ពេល​លើក​ថង់​ព្រោះ​ឃើញ​វា​ធ្ងន់ នាង​ក៏​ស្រាយ​បើក​វា​មើល នៅ​ខាងក្នុង​ក្រៅពី​ឯកសារ នៅមាន​កញ្ចប់​តូច​មួយ ក្នុងនោះ​មាន​លុយ​ចំនួន​១៥០.០០០​យាន់ (22.000 USD)​។ នាង​បាន​ប្រាប់ថា អារម្មណ៍​ខ្ញុំ​ពេលនោះ​គិត​ឃើញថា​ប្រាកដ​ជាមាន​អ្នកណា​នោះ​ធ្វើឱ្យ​ធ្លាក់ ហើយ​គេ​ប្រាកដជា​ព្រួយបារម្ភ​ខ្លាំងណាស់​។​ខ្ញុំ​គិតថា​ត្រូវ​នាំយក​វា​ទៅឱ្យ​ម្ចាស់​វា​វិញ កាន់តែ​ឆាប់​កាន់តែ​ល្អ​។​

Li Man និង​ម្ចាស់​កញ្ចប់​លុយ​ដែល​នាង​យកទៅ​សង​

​បន្ទាប់ពី​សុំច្បាប់​អ្នកគ្រប់គ្រង​រួច នាង​ក៏​យក​ថង់​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​។​ក្រោយ​ការ​ស៊ើប​បញ្ជាក់ ប៉ូលិស​បញ្ជាក់ថា ថង់​លុយ​នេះ​ជា​របស់​ពាណិជ្ជករ​ត្រកូល​Zhu​។​

​ថង់​លុយ​ដែល​នាង​Li Man រើស​បាន​

២​ម៉ោង​ក្រោយមក ថង់​លុយ​នេះ​បាន​ជួបនឹង​ម្ចាស់​វា​វិញ​។​លោក​Zhu ដែលជា​ម្ចាស់​លុយ​ប្រាប់ថា គាត់​ទើបនឹង​ប្រមូល​លុយ​ទាំង​នោះបាន​ដើម្បី​យកទៅ​ក្រុមហ៊ុន ។​លោក​Zhu បាន​សំណូមពរ​ជូនសគុណ​នាង​Li Man ២០០០០​យ័ន​(​ប្រមាណ​ជិត​៣០០០​ដុល្លារ​) ។ ទោះបី​ចំនួន​លុយ​នេះ​ស្មើនឹង​ប្រាក់ខែ​នាង​រាប់​ឆ្នាំ​ក្តី តែ​នាង​Li បាន​បដិសេធ​មិន​ព្រមយក​។ នាង​ថា នេះ​ជា​ទង្វើ​ដែល​ខ្ញុំ​គិតថា​គួរ​គប្បី​ធ្វើ និង​ពុំ​ត្រូវការ​សគុណ​អ្វី​ឡើយ​។

​ក្រោយពេល​រឿងហេតុ​នេះ​ត្រូវបាន​ផ្សព្វផ្សាយ បណ្តាញ​សង្គម​ចិន​បាន​លើ​តម្កើង​នាង​ថា ៖​ពិតជា​បុគ្គលិកលក្ខណៈ​មនុស្ស​ដែល​ពិបាករ​កនៅ​ក្នុងសង្គម​ចិន​បច្ចុប្បន្ននេះ​៕
​សូ​យ​ន​

spot_img
×