Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​មែន​! តាម​ព្យាយាម​រំលោភ​​មិន​បាន​សម្រេច ពួក​អា​ស្ទាវ​៣​នាក់​ផ្ទុះ​កំហឹង ចាប់​នាង​ចង​ព្យួរ​រហូត​ដាច់ខ្យល់​ស្លាប់​យ៉ាង​វេទនា​បំផុត​! បែបនេះសមតែ…

spot_img

​កាលពី​ថ្ងៃទី​២ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ មនុស្ស​នៅ​ជុំវិញ​ពិភពលោក បាន​ស្លុតចិត្ត​យ៉ាងខ្លាំង នៅពេល​ទទួលបាន​ព័ត៌មាន​អំពី​ករណី​ដ៏​ឃោរឃៅ​មួយ ពាក់ព័ន្ធ​នឹង​ក្មេងស្រី​អាយុ ១៥ ឆ្នាំ ម្នាក់ ដែល​ត្រូវបាន​សម្លាប់​ដោយ​ក្មេងស្ទាវ​១​ក្រុម ដែល​ព្យាយាម​រំលោភ​នាង ។​

​យោងតាម The Times of India ក្មេងស្រី​ឈ្មោះ Suvita Yadav អាយុ ១៥ ឆ្នាំ មកពី Uttar Pradesh ខណៈ​កំពុងធ្វើដំណើរ​ទៅផ្ទះ​របស់​នាង​ពី​សាលារៀន បន្ទាប់ពី​ចូលរួម​ប្រារព្ធ​កម្មវិធី​ប្រចាំឆ្នាំ​មួយ នៅពេលនោះ​ស្រាប់​តែមាន​ក្មេងស្ទាវ ៣ នាក់ បានចាប់ផ្តើម​ដេញតាម និង​ព្យាយាម​រំលោភ​នាង​តែម្តង ។ ពួកវា​បន្ទាប់មក បាន​ចាប់​នាង​ព្យួរ​ទៅនឹង​ដើមឈើ​មួយ ដោយ​ប្រើ​ក្រ​ម៉ា​ដែល​នាង​កំពុង​បង់ក បន្ទាប់ពី​នាង​ព្យាយាម​តតាំង​ជំនះ​ការព្យាយាម​រំលោភ​របស់​ពួកវា ។​

Suvita ត្រូវបាន​ដឹងថា បានធ្វើ​ដំណើរ​ជិត​ដល់ផ្ទះ​របស់​នាង​ទៅហើយ នៅពេលដែល​ហេតុការណ៍​នេះ​បាន​កើតឡើង ហើយ​បងប្រុស​របស់​នាង​ដែល​កំពុង​ស្ថិតនៅក្នុង​ចម្ការ​គ្រួសារ​របស់​ពួកគេ ក៏បាន​លឺ​សម្លេង​ស្រែក​ខ្លាំងៗ​របស់​ប្អូនស្រី ។ គាត់​ភ្លាមៗ​នោះ​ក៏បាន​ប្រញាប់ប្រញាល់រ​ត់ទៅ​ជួយសង្គ្រោះ ។​

​នៅ​ឃើញ​ប្អូនស្រី​កំពុង​ត្រូវ​ព្យួរ​នឹង​ដើមឈើ គាត់​ក៏បាន​ប្រញាប់​ទៅ​ជួយ​ដាក់​នាង​ចុះ ប៉ុន្តែ ស្ទាវៗ​ទាំង​៣​នោះ បាន​រារាំង​គាត់​មិន​ឲ្យ​ចូល​ជិត​នាង​ទេ ហើយ​ពួកវា​ក៏បាន​វាយ​ធ្វើបាប​គាត់​ថែមទៀត​ផងដែរ ។ ហើយ​ដោយសារតែ​ពុំ​អាច​តស៊ូ​នឹង​ការចង​ព្យួរ​នេះ​តទៅទៀតបាន នាង​ក៏បាន​ដាច់ខ្យល់​ស្លាប់​គួរ​ឲ្យ​អាសូរ​បំផុត ។​

​បើតាម​របាយការណ៍​ពី The Sun បាន​ឲ្យ​ដឹងថា ក្មេងស្ទាវ​ទាំងនោះ​ទីបំផុត ត្រូវបាន​អ្នកភូមិ​ចាប់បាន​ខ្លួន និង​ប្រគល់​ឲ្យ​ប៉ូលីស​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ ទន្ទឹម​នោះ​ផងដែរ ក្រោយ​ការពិនិត្យ​សាកសព ក្មេងស្រី​រងគ្រោះ​ត្រូវបាន​រកឃើញថា​ពុំ​ទទួល​ការរំលោភ​សេពសន្ថវៈ​នោះទេ ។​

​ទោះយ៉ាងណា ករណីនេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​អាជ្ញាធរ ខណៈ​គ្រួសារ​ជនរងគ្រោះ កំពុង​ទាមទារ​ឲ្យ​ច្បាប់​ផ្តល់នូវ​ភាពយុត្តិធម៌ សម្រាប់​កូនស្រី​របស់​ពួកគេ​ផង ហើយ​ពួកគេ​ក៏​សង្ឃឹមថា ការស៊ើបអង្កេត​របស់​ប៉ូលីស​នឹង​ត្រូវបាន​អនុវត្ត​ដោយ​ភាពយុត្តិធម៌ ៕

ដោយ​៖ ចន្ទី

ប្រភព​៖ Worldofbuzz​

spot_img
×