Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្ចាស់​មេដាយមាស​ព្រឹត្តិការណ៍​កីឡា​អាស៊ី សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយប្រាក់​ពិភពលោក​

spot_img

​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ថ្ងៃ​ទី​៥​ខែតុលា​ឆ្នាំ​២០១៨​នេះ បានប្រកាសថា វីរ​កីឡាករ សាលី អ៊ូ​មើ​ត ម្ចាស់​មេដាយមាស​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ ឈ្នះ​ដាយ​ប្រាក់ ១ គ្រឿង​ជូន​កម្ពុជា នៅក្នុង​ការប្រកួត​កីឡា​ម៉ូតូ​ទឹក ជ្រើសរើស​ជើងឯក​ពិភពលោក ឆ្នាំ​២០១៨ នៅ​សហរដ្ឋអាមេរិក កាលពី​ល្ងាច​មិញ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​កីឡាករ សាលី អ៊ូ​មើ​ត នា​ព្រឹក​ថ្ងៃទី ៥ ខែ តុលា នេះ​។​

​អ៊ូ​មើ​ត បានឲ្យដឹងថា មេដាយប្រាក់​ខ្លួន​ដណ្ដើម​បាន​ពេលនេះ គឺ លើ​វិញ្ញាសា Ski Modified ដូច​កាល​ខ្លួន​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី ដែរ ដោយមាន​កីឡាករ​មកពី ៦៣​ប្រទេស​លើ​ពិភពលោក​ចូលរួម​។ យ៉ាងណាក្ដី រូបគេ បាន​សម្ដែង​ការសោកស្ដាយ​ជាខ្លាំង ដែល​មិន​អាច​ដណ្ដើមបាន​មេដាយមាស ជូន​កម្ពុជា ស្រប​ពេល​កន្លងមក អ៊ូ​មើ​ត ធ្លាប់​ចូលរួម​ចំនួន ៣​លើក រួចមកហើយ​។​

​កីឡាករ​ជួយ​ឲ្យ​កម្ពុជា បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ដ្រ ៦៤​ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​អាស៊ី ដដែល បាន​បញ្ជាក់​ពី​មូលហេតុ មិន​ទទួលបាន​មេដាយមាស ដោយ​ធ្លាក់​ទៅ​កណ្ដាប់ដៃ​របស់​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក​ថា ទម្រាំ​ដណ្ដើមបាន​មេដាយប្រាក់​លើក​នេះ ខ្លួន​បាន​ខំប្រឹង​ខ្លាំងណាស់ ព្រោះ​កម្លាំង​ម៉ូតូ​ទឹក​របស់ខ្លួន មាន​កម្លាំង​ខ្សោយ​ជាង​កម្លាំង​ម៉ូតូ​របស់​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក ហើយ ការកែ​ម៉ាស៊ីន និង​ប្រើ​ឧបករណ៍​ពិសេស ធ្វើឲ្យ​ម៉ូតូ​របស់​គេ​មាន​ល្បឿន​លឿន​ទ្វេដង​។​

​យ៉ាងណាមិញ អ៊ូ​មើ​ត នៅ​មិន​ទាន់​បញ្ចប់​បេសកកម្ម សម្រាប់​ចូលរួម​ក្នុងនាម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​នេះ​ទេ ដោយ​នៅ​សល់ ២​វិញ្ញាសា​ទៀត ត្រូវធ្វើ​ការប្រកួត​បន្ដ គឺ វិញ្ញាសា M Pro Ski Stock និង Expert Limited ហើយ​កីឡាករ​មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ ក៏​បាន​ប្ដេជ្ញា​ចិត្ត​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យបាន​ល្អ ដើម្បី​ស្វែងរក​មេដាយមាស​ជូន​ជាតិ នៅក្នុង​ការប្រកួត​កីឡា​ម៉ូតូ​ទឹក​ជ្រើសរើស​ជើងឯក​ពិភពលោក ឆ្នាំ​២០១៨ នៅ​សហរដ្ឋអាមេរិក​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×