Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កុំ​ចេះតែ​ហ៊ាន​ជាមួយ​តិរច្ឆាន​! អ្នកភូមិ​ឥណ្ឌា​ម្នាក់​ស្ម័គ្រ​ទៅ​សង្គ្រោះ​ខ្លា​រងរបួស តែ​ថ្លោះធ្លោយត្រូវ​វា​ខាំ​ហែកហួរ​យ៉ាង​សាហាវ ខណៈ​អ្នកខ្លះស្តី​បន្ទោស​​ពួក​មន្ត្រី​សត្វព្រៃ​ថា​… (វីដេអូ)

spot_img

​មនុស្សម្នា​មកពី​ភូមិ​មួយ នៅក្នុង Bageshwar, Uttarkhand ប្រទេស​ឥណ្ឌា បាន​ប្រទះឃើញ​ខ្លាដំបង​រងរបួស​១​ក្បាល កំពុង​ដេក​នៅ​មាត់ច្រាំង​នៃ​ទន្លេ​ក្នុង​តំបន់​មួយ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ ។​

​ពួក​អ្នកភូមិ​ទាំងនោះ​បានផ្តល់​ព័ត៌មាន​នេះ​ទៅ​បុគ្គលិក​សត្វព្រៃ​ក្នុង​តំបន់ ហើយ​ពួកគេ​ក៏បាន​មកដល់​កន្លែងកើតហេតុ ដោយ​ស្នើសុំ​ជំនួយ​ពី​អ្នកភូមិ​ផងដែរ ដើម្បី​ស​ង្ក្រោះ​សត្វ​ខ្លា​ដំបូង​មាន​របួស​នោះ ។​

​តាមរយៈ​វីដេអូ ក្រុម​បុរសៗ​វ័យ​ចំណាស់ៗ ត្រូវ​បានឃើញ​កំពុង​ព្យាយាម​ចង​សត្វ​ខ្លា​នោះ ដោយ​ប្រើ​ខ្សែពួរ ។ នៅពេល​បុរស​ពីរ​បីនាក់​ព្យាយាម​គ្រប់គ្រង​សង្កត់​វា​ដោយ​ប្រើ​ឈើ ។ អ្នកភូមិ​ម្នាក់​ឈ្មោះ Jagdish Singh អាយុ ៥០ ឆ្នាំ ក៏បាន​ចូល​ចងជើង​វា​ជា​ចុងក្រោយ ។​

​ប៉ុន្តែ ខ្លា​រងរបួស​ដែល​នៅតែមាន​កម្លាំងកំហែង​នេះ បាន​គ្រប់គ្រង​រើប​ម្រ​ស់​ខ្លួន​រួច និង​ខាំត្របាក់​ដៃ​របស់គាត់​តែម្តង ។ Singh បាន​បាត់បង់​លំនឹង និង​បាន​ដួល​ទៅនឹង​វា បណ្តាល​ឲ្យ​វា​វាយប្រហារ​គាត់​យ៉ាង​សាហាវ ។​

​ភ្លាមៗ​នោះ អ្នកភូមិ​ដទៃទៀត ក៏បាន​គ្រប់គ្រង​ទាញ Singh ចេញពី​ចង្កូម​របស់​ខ្លា និង​ប្រញាប់ប្រញាល់​នាំយក​គាត់​ទៅកាន់​មន្ទីរពេទ្យ ទីកន្លែង​គាត់​ត្រូវបាន​ដេរ​ភ្ជាប់​មុខរបួស​ដាច់​រហែក​សាច់​ដ៏​ធំ ។​

Singh បាន​និយាយថា​៖ «​ខ្ញុំ​ទៅ​ចូលរួម​សង្គ្រោះ​សត្វ​ខ្លា​ដំបូង​រងរបួស​១​ក្បាល ជាមួយ​បុគ្គលិក​សត្វព្រៃ ប៉ុន្តែ សំណាងអាក្រក់ ខ្ញុំ​ក៏ត្រូវ​សត្វ​ខ្លា​នោះ​ខាំ​ដៃ និង​ជើង ឲ្យ​រងរបួស​ដាច់​យ៉ាងធ្ងន់ធ្ងរ​បែបនេះ​» ។​

​អ្នកភូមិ​ម្នាក់​និយាយថា ការព្យាយាម​សង្គ្រោះ​នោះ គឺធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត​ប៉ុណ្ណោះ ។ គាត់​បន្ថែមថា «​ពួក​មន្ត្រី​គួរ​ណាស់​តែ​ប្រើ​វិធី​ធ្វើ​ឲ្យ​សត្វ​នេះ​សន្លប់ មុនពេល​ស្នើ​ឲ្យ​ពួកគេ​ចូលទៅ​ចាប់​ចងវា​» ។​

​ទោះយ៉ាងណា ក្រោយ​កើតមាន​កំហុសឆ្គង​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​បែបនេះ​ក៏ដោយ នៅ​ទីបំផុត ក្រុមមន្ត្រី​សត្វព្រៃ​ក៏បាន​គ្រប់គ្រង​ចាប់ចង និង​នាំយក​វា​ចាក​ចេញពី​ទីនោះ​ផងដែរ ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ DailyMail

spot_img
×