Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ថវិកាជិត២លានដុល្លារ សម្រាប់គម្រោងកសិកម្ម និង គម្រោងដោះមីន

spot_img

ភ្នំពេញ ៖ ស្ថានទូតជប៉ុននៅកម្ពុជា បានប្រកាសថា ជប៉ុនផ្តល់ថវិកាចំនួន១.៨៩៤.២២៨ ដុល្លារអាមេរិក សម្រាប់​គម្រោង​កសិកម្ម​ចំនួន​២ និងគម្រោងដោះមីនចំនួន១។

នៅថ្ងៃទី៤ ខែតុលា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន១.៨៩៤.២២៨ដុល្លារអាមេរិក ដល់អង្គការចំនួនបី​ក្រោម​គ្រោង​ការណ៍​ជំនួយឧបត្ថម្ភ ឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន: ផ្តល់ ៤០២.៣៥៨ដុល្លារអាមេរិកដល់​អង្គការ IVY ដើម្បីអនុវត្តលើ “ការគាំទ្រដល់កសិករខ្នាតតូច តាមរយៈធ្វើកិច្ចសន្យា កសិកម្មគ្រាប់ស្វាយចន្ទីសរីរាង្គ​តាម​រយៈ​សហ​គមន៍​កសិ​កម្ម (ឆ្នាំទី១)” ផ្តល់ ៦៦៧.១១៧ ដុល្លារអាមេរិក ដល់វិទ្យាស្ថានកែលំអ និងអភិរក្សបរិស្ថាន(ERECON) ដើម្បី​អនុវត្តលើ “គម្រោង​លើក​កម្ពស់លក្ខខណ្ឌកសិកម្ម ដោយមាននិរន្តរភាព ដើម្បីកាត់បន្ថយភាពក្រីក្រ ក្នុងខេត្តកំពង់ចាម” និង ៨២៤.៧៥៣ ដុល្លារអាមេរិក ដល់​អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្តគម្រោង “ការលើកកម្ពស់ការអភិវឌ្ឍន៍ សហគមន៍ ជាមួយនឹងការដោះមីន ក្នុង​​ខេត្តបន្ទាយមានជ័យ“។

ចំណែកនៅថ្ងៃព្រហស្បតិ៍​ទី៤​ ​ខែតុលា​ ឆ្នាំ​២០១៨​ នៅទីបញ្ជាករដ្ឋានស៊ីម៉ាក់ភ្នំពេញ​ មានចុះហត្ថលេខា លើកិច្ចសហប្រតិបតិ្តការ រវាង​អង្គភាពស៊ីម៉ាក់ និងអង្គការJMAS ដោយអង្គការ JMAS ផ្តល់ជំនួយជាថវិកា​ចំនួន​ប្រមាណ​ ៤២ ម៉ឺន​ដុល្លារ​អាមេរិក​ សម្រាប់​បោស​សំអាត​​ចំការមីន ជាអាទិភាពខ្ពស់ៗ ជាង៣០០​ហិកតា​ ស្ថិតនៅស្រុកម៉ាឡៃ​ និងស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ ថវិកានេះ ឧបត្ថម្ភ​គាំទ្រដោយរដ្ឋាភិបាលជប៉ុន)។ គម្រោងនេះ ក៏មានគាំទ្រអ្នករងគ្រោះដោយសារមីន​ តាមរយៈការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ​នៃ​តំបន់​បោសសំអាតមីនរួចផងដែរ។ គម្រោងនេះ មានរយៈពេល១២ខែ​ ចាប់ពីថ្ងៃទី៨​ តុលា​ ២០១៨​ ដល់​ ថ្ងៃទី៨​ តុលា​ ២០១៩៕ ដោយ ៖ កូឡាប

spot_img
×