Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ចំណេះ​ជិះ​ក​ឯង​” កូន​ក​ម្លោះម្នាក់ បាន​ប្រពន្ធ​កូនអ្នកមាន ក៏​ប្រឹង​ជួល​មនុស្ស ២០០​នាក់ ឲ្យ​ដើរតួ​ជា​អ្នក “​ធូរធារ​” មក​ចូលរួម​មង្គលការ ប៉ុន្តែ​ចុងក្រោយ​…

spot_img

​ព្រោះ​តែ​ខ្លាច​អាម៉ាស់មុខ​នឹង​សាច់ញាតិ​កូនក្រមុំ​ដែល​សុទ្ធសឹង​ជា​អ្នក​មាន​យុវជន​ត្រកូល Wang នៅ​ខេត្ត​សាង​ស៊ី ប្រទេស​ចិន បាន​ជួល​បន្ថែម “​មិត្តភក្តិ​ក្លែងក្លាយ​” ដែល​ជា​ជន​ចំណាកស្រុក ក្លែង​ធ្វើជា​អ្នក “​ធូរធារ​” ឲ្យមក​ចូលរួម​មង្គលការរ​បស់​ខ្លួន ។​

​អ្នក​ទាំង​២ ស្វែង​យល់​គ្នា ៣​ឆ្នាំ មុន​ពេល​រៀបការ ។​

​តាម​នោះ Wang ចំណាយ​ជួល​មនុស្ស​ម្នាក់ៗ​ប្រមាណ ១២​ដុល្លារ​បូក​បន្ថែម​១​ចម្អែ​ត Free ទៀត ។​

​ពេល​កូនក្រមុំ​សួរ បាន​ត្រឹម​ធ្វើ​ភ្នែក​ឡេង​ឡ​ង់ៗ ។​

​មនុស្ស​គិត​ពិតជា​មិន​ស្មើ​ទេវតា​គិត​មែន​! ឃើញ​សភាព​ភ្ញៀវ​កុះករ​បែបនេះ កូនក្រមុំ​បាន​ប្រឹង​នៅ​សម្តែង​ការគួរសម​ចំពោះ​ភ្ញៀវ​ម្នាក់ៗ ។ ក្នុង​អំឡុងពេល​នោះ​នាង​មាន​ការងឿងឆ្ងល់ ព្រោះ​”​មនុស្ស​១​ហ្វូង​” អ្នកណាៗ​ក៏​ឆ្លើយថា ជា​មិត្តភក្តិ​របស់​លោក Wang ដែរ គ្មាន​សាច់ញាតិ​… សោះ​តែ​ម្តង ។​

​ការងឿងឆ្ងល់​កាន់តែ​កើនឡើង ពេល​ពុំ​ឃើញ ម្តាយ​ឪពុក​កូន​ក​ម្លោះ ហើយ​រៀង​រាល់​ពេល​សួរ​កូន​ក​ម្លោះៗ​ធ្វើ​ជា​ទូរស័ព្ទ ហើយ​ថា ជិត​មក​ដល់​ហើយៗ ។​

​បាន​លុយ​ហើយ​បាន​១​ចម្អែត​ទៀត​… ចាំ​ស្អី​។​

​ចុង​ក្រោយ​ទ្រាំលែងបាន​គ្រួសារ​កូនក្រមុំ​បាន​ប្តឹង​ប៉ូលិស បុរស​ត្រកូល Wang សារភាពថា ខ្លួន​បង្ខំ​ធ្វើបែបនេះ ព្រោះ​តែ​ឪពុក​ម្តាយ​ពុំ​ព្រម​ឲ្យ​យក​ប្រពន្ធ​អ្នក​ខេត្ត​ផ្សេង ។​

​កូនក្រមុំ “​ខាន់ស្លា​” បាន​ត្រឹម​រំលឹកថា ៖ ស្គាល់គ្នា ៣​ឆ្នាំ តែ Wang ពុំដែល​និយាយ​ប្រាប់​ពី​រឿង​នេះ​ទេ ។ ឥឡូវ​ទើប​ដឹងថា ឪពុក​ម្តាយ​កូន​កម្លោះ​ដែល Wang ធ្លាប់​នាំ​ជួប​ក៏​ជា​… តួ​សម្តែង​ដែរ ៕ ចន្ទ្រា​

spot_img
×