Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ វិវត្តន៍​ទៅ​តាម​ទិស​សកម្ម ទោះបី​មាន​រឿង​រំខាន​ចិត្ត​មួយចំនួន តែ​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ល្អ​បំផុត អាច​ចូលរួម​វិនិយោគ​ទទួល​ប្រាក់ចំណេញ ។ មនោសញ្ចេតនា ល្អប្រសើរ វាសនា​ល្អ​កំពុង​នៅ​ចំពោះមុខ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ស្ថិរភាព តែ​ក៏​គួរ​សកម្ម​ធ្វើការ​ដើម្បី​សម្រេច​ផែនការ​បាន​ដាក់ចេញ ។ លុយកាក់ ត្រូវ​ដោះស្រាយ​ឲ្យអស់​រាល់​បញ្ហា​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា មិន​ត្រូវ​សកម្ម​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ ទោះបី​ពុំ​មាន​រឿង​អាក្រក់ តែ​ក៏​មិនគួរ​ធ្វេសប្រហែស ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ ។ លុយកាក់ មិនគួរ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​ឥទ្ធិពល​ដល់​ទំនាក់ទំនង​សាច់ញាតិ ។ មនោសញ្ចេតនា ទោះបី​រវល់​ការងារ​យ៉ាងណា​ក៏​ត្រូវ​លៃ​ពេល​សម្រាប់​គូស្នេហ៍​របស់​អ្នក ។​

​ឆ្នាំ​ថោះ ៖ ការងារ ល្អប្រសើរ ត្រូវបាន​គ្រប់គ្នា​នៅ​ជុំវិញ​កោតសរសើរ ។ លុយកាក់ គួរ​ចេះ​ក្តាប់​យក​ឱកាស​អំពី​ប្រាក់កាស​នៅ​ពីមុខ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​មុន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​រោង ៖ ការងារ មិនបាន​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​ដូច​ផែនការ ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ស៊យ ប្រយ័ត្ន​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គួរ​ស្តាប់​យោបល់​រួម​ចំណែក​របស់​អ្នក​នៅ​ជុំវិញ​ខ្លួន ។ លុយកាក់ មិន​ត្រូវ​ចូលរួម​វិនិយោគ​លក្ខណៈ​ផ្សងគ្រោះថ្នាក់ ។ មនោសញ្ចេតនា កុំ​ស្តាប់​សម្តី​អ្នកដទៃ​នាំ​ឲ្យ​ឥទ្ធិពល​ដល់​ចំណង​ស្នេហ៍ ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ ល្អ អាច​បោះទុន​វិនិយោគរ​ក​ចំណេញ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ផ្អែមល្ហែម​ចំពោះ​គ្នា ដើម្បី​រក្សា​ចំណង​ស្នេហ៍​ឲ្យ​រឹងមាំ ។​

​ឆ្នាំ​មមែ ៖ ការងារ រឿង​គ្រួសារ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​ពេល​ធ្វើការ ។ លុយកាក់ សម្ពាធ​ប្រាក់កាស​កើនឡើង ។ មនោសញ្ចេតនា កុំឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង ២ ។​

​ឆ្នាំ​វក ៖ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ប្រយ័ត្ន​មាន​អ្នក​ចង់​បោកប្រាស់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​រកា ៖ ការងារ សម្ពាធ​ការងារ​ធ្វើឲ្យ​អ្នក​នឿយហត់ តប់ប្រមល់​ក្នុង​ចិត្ត ។ លុយកាក់ មិនល្អ ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា ត្រូវ​ស្មោះត្រង់​ក្នុង​រឿង​មនោសញ្ចេតនា ។

​ឆ្នាំចរ ៖ ការងារ អំណោយផល​ល្អ ត្រូវ​ចេះ​ក្តាប់​ឱកាស​ប្រើប្រាស់​ទំនាក់ទំនង​សង្គម​ដើម្បី​បុព្វហេតុ​រីកចម្រើន​រឹងមាំ​ជាង ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ត្រូវ​ពង្រឹង​ឡើង​វិញ​មនោសញ្ចេតនា​រវាង​ទាំង ២ ។​

​ឆ្នាំ​កុរ ៖ ការងារ ជួប​រឿង​ស្មុគស្មាញ​ច្រើន​ត្រូវ​ប្រយ័ត្ន​គ្រប់​រឿង ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា កុំឲ្យ​លុយកាក់​ឥទ្ធិពល​អាក្រក់​ដល់ម​នោ​សញ្ចេ​ត​នា ៕​

spot_img
×