Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ លោក Meng Hongwei ត្រូវបាន​អាជ្ញាធរ​ចិន ចាប់​ឃាត់ខ្លួន​ ​

spot_img

​ប៉ូលិស​បារាំង​បើក​ការស៊ើបអង្កេត នៅក្រោយ​ការជូនដំណឹង​ពី​ភរិយា​របស់លោក ម៉េង ហុង​វៃ ដែល​បាន​អះអាងថា លោក ម៉េង ហុង​វៃ ដែល​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន បាន​បាត់​ខ្លួន គ្មាន​ផ្តល់ដំណឹង​អ្វី តាំងពី​ចុងខែ​កញ្ញា (​ថ្ងៃទី ២៩​កញ្ញា​) កន្លងទៅ​។ ​នៅ​ថ្ងៃ​សុក្រ ម្សិលមិញ កាសែត​ហុងកុង South China Morning Post បាន South China Morning Post បានសរសេរថា លោក​ម៉េង ហុង​វៃ ប្រធាន​ប៉ូលិស​អាំងទែរ​ប៉ូល ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​លី​យ៉ុង​ប្រទេស​បារាំង ត្រូវបាន​អាជ្ញាធរ​ចិនចាប់​ឃាត់ខ្លួនតាំងពី​ពេល​លោក​ចុះ​ពីលើ​យន្តហោះ​ម្ល៉េះ​។

លោក ម៉េង ហុង​វៃ (Meng Hongwei) ប្រធាន​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ​(Interpol)​។​

តាម​កាសែត​ហុងកុង​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស អាជ្ញាធរ​ចិន​ត្រូវការ​សាកសួរ​លោក ម៉េង ហុង​វៃ ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស៊ើបអង្កេត​មួយនៅ​ប្រទេស​ចិន​។ កាសែត​ហុងកុង មិនបាន​លម្អិត​ទេ​ថា តើ​អាជ្ញាធរ​ចិន ចង់​សួរចម្លើយ​លោក​ម៉េង ពី​រឿង​អ្វី ហើយ​នៅ​កន្លែង​ណា​នោះទេ​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​ម្សិលមិញ អង្គការ​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅ​កាត់​ថា អាំងទែរ​ប៉ូល​មិនបាន​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ គ្រាន់តែ​បញ្ជាក់ថា សំណុំរឿង​បាត់​ខ្លួន លោក​ម៉េង ហុង​វៃ ជា​សមត្ថកិច្ច​របស់​អា​ជ្ញា​ធរ​បារាំង និង​អាជ្ញាធរ​ចិន​។ ស្ថាប័ន​អាំងទែរ​ប៉ូល​នៅបាន​បន្ថែមថា គឺ​អគ្គលេខាធិការ​របស់​អាំងទែរ​ប៉ូល ជាតិ​អាល្លឺម៉ង់​ដែល​ទទួលបន្ទុក​សម្រេច​លើ​ដំណើរ​ការងារ​ប្រចាំថ្ងៃ របស់​អាំងទែរ​ប៉ូល ចំណែក លោក​ម៉េង ហុង​វៃ ក្នុងនាម​ជា​ប្រធាន មាន​នាទី​ជា​អ្នកដឹកនាំ មើល​ការខុសត្រូវ ជាទូទៅ​របស់​ស្ថាប័ន​អាំងទែរ​ប៉ូល​។​

​លោក​ម៉េង ហុង​វៃ ចូលកាន់​តំណែង​ជា​ប្រធាន អាំងទែរ​ប៉ូល កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ ២០២០​។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាច្រើន បាន​បរិហារ​រិះគន់ ការសម្រេចចិត្ត​របស់​អង្គការ​អាំងទែរ​ប៉ូល ព្រោះថា លោក​ម៉េង ហុង​វៃ​ជា​មន្ត្រីជាន់ខ្ពស់ និង​មាន​តួនាទី​សំខាន់​ក្នុង​បក្សកុម្មុយនិស្ត​ចិន​។ អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International សំដែង​ក្តីបារម្ភ​ថា ដោយមាន​មន្ត្រី​របស់ខ្លួន​ដឹកនាំ​ក្បាលម៉ាស៊ីន​ប៉ូលិស​អន្តរជាតិ ដូចជា​អាំងទែរ​ប៉ូល ទីក្រុង​ប៉េកាំង​រឹតតែ​មានអំណាច តាម​ចាប់ ក្រុម​អ្នកប្រឆាំង រិះគន់​នៅ​បរទេស​។

អង្គការ​អាំងទែរ​ប៉ូល​វិញ ធ្លាប់បាន​អះអាង​ហើយ​ថា ទោះ​បាន​ធ្វើជា​ប្រធាន​ប៉ូលិស​អាំងទែរ​ប៉ូល​មែន ប៉ុន្តែទៅតាម​មាត្រា​ទី ៣​នៃ​លក្ខន្តិកៈ​របស់​អង្គការ ដែលមាន​សមាជិក​១៩៥​ប្រទេសលោក​ម៉េង ហុង​វៃ មិនអាច​យក​ហេតុផល​នយោបាយ​ជាតិ មក​លូក​លាយឡំ​ចូលក្នុង​កិច្ចការ​របស់​ស្ថាប័ន ប៉ូលិស​អន្តរជាតិ​នោះទេ​។​

​គួរ​បញ្ជាក់ថា នៅមុន​ជ្រើសតាំង ជា​ប្រធាន​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅ​កាត់​ថា អាំងទែរ​ប៉ូល ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​លី​យ៉ុង លោក ម៉េង ហុង​វៃ ធ្លាប់ជា​អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិចិន ដែលមាន​បទពិសោធន៍ ខាង​ប៉ូលិស​យុត្តិធម៌ ៤០​ឆ្នាំ ជាពិសេស ខាង​ផ្នែក ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការជួញដូរ​មនុស្ស ហើយ​និង​ត្រួតពិនិត្យ​ព្រំដែន​។ នេះ​បើតាម​ជីវប្រវត្តិ​របស់លោក​ម៉េង នៅលើ​វិ​ប​សៃ​តិ៍​របស់​អាំងទែរ​ប៉ូល​៕​
សូ​យ​ន​

spot_img
×