Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆាកប្រយុទ្ធ​ដោយ​អាវុធ​នៅ​អាមេរិក ប៉ូលិស​៧​នាក់​រង​គ្រាប់ ក្នុងនោះម្នាក់ស្លាប់

spot_img

ម្សិលមិញ​នេះ​យ៉ាងតិច​មនុស្សម្នា​ក់បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ប៉ូលិស​៧​នាក់​បាន​ត្រូវ​គ្រាប់​ក្នុង​ឆាកប្រយុទ្ធ​មួយ​តតាំង​នឹង​ខ្មាន់កាំភ្លើង​ម្នាក់ នៅ​ទីក្រុង TP.Florence រដ្ឋ Carolina​។​

ប៉ូលិស​ប្រមូលផ្តុំ​នៅ​កន្លែងកើតហេតុ​

​​ប្រភពពី Reuters ដែល​ដកស្រង់​សម្តី​អ្នកនាំពាក្យ​សាលាក្រុង Florence លោក John Wukela ឱ្យដឹងថា ប៉ូលិស​ម្នាក់​បាន​ស្លាប់​ព្រោះ​រងរបួស​ធ្ងន់ធ្ងរ​ពេក ហើយ​មួយចំនួនទៀត​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។​ក្រុមប៉ូលិស​នេះ​រង​ការវាយប្រហារ ខណៈពេលដែល​ពួកគេ​កំពុង​ ​ឆែកឆេរ​ផ្ទះមួយ​នៅ​ភាគ​ខាងលិច​ទីក្រុង​ដើម្បី​រក​ភស្តុតាង​បម្រើ​ល​ឱ្យ​ការ​ស៊ើប​អង្ក​ត​ករណី​រំលោភ​ផ្លូវភេទ​មួយ​។​

​ជនល្មើស​មាន​វ័យ​ប្រមាណ​៧០​ឆ្នាំ បាន​ប្រើប្រាស់​ស់កាំ​ភ្លើង​វែង​បាញ់ប្រហារ​ធ្វើឱ្យ​ផ្ទុះ​ឆាកប្រយុទ្ធ​ដ៏​សាហាវ​មួយ​។​តាម​សមត្ថកិច្ច​ខ្មាន់កាំភ្លើង​រូបនេះ​មាន​ឧត្តមភាព​ក្នុងការ​វាយប្រហារ ព្រោះ​វា​ស្ថិតនៅ​ទីតាំង​អាច​សម្លឹង​ឃើញ​កន្លែងកើតហេតុ​ទាំងមូល​។​ទន្ទឹម​នោះ​ប៉ូលិស​ក៏បាន​ដឹង​ជាមុន​ថា​មាន​ក្មេង​មួយចំនួន កំពុងស្ថិត​នៅក្នុង​អគារ​នេះ ទើប​មានការ​ប្រយ័ត្នប្រយែង​ពេលធ្វើ​សកម្មភាព​។​ថុង​ក្រោយ​ខ្មាន់កាំភ្លើង​បាន​ចុះ​ញ៉ម​បន្ទាប់ពី ឆាកប្រយុទ្ធ​អូសបន្លាយ​២​ម៉ោង​។​

​តាម​ស្ថានីយ NBC News បុរស​ចំណាស់​រូបនេះ​ពុំមាន​ត្រូវ​គ្រាប់​ទេ ប៉ុន្តែ​បាន​សន្លប់​ព្រោះ​បេះដូង​ធ្វើទុក្ខ​ភ្លាមៗ​៕
​លី​សា​

spot_img
×