Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Trump​ជឿជាក់ថា​ខ្លួន​នឹង​ឈ្នះ បើ​ប្រដាល់​តទល់​ជាមួយ Putin

spot_img

​ប្រធានាធិបតី​អា​មេរិ​ក​Donald Trump ប្រកាសថា ប្រសិនបើ​មានការ​ប្រដាល់​ជាមួយនឹង​សម​ភាគី​រុស្ស៊ី នោះ​លោក​នឹង​ទទួលបាន​ពិន្ទុ​ច្រើនជាង​។​

ប្រធានាធិបតី​អាមេរិក Donald Trump និង​អ្នកគាំទ្រ​ខ្លួន​

​​ម្សិលមិញ​នេះ Sputnik បាន​ដកស្រង់​សម្តី​របស់​ប្រធានាធិបតី​អាមេរិក Donald Trump ថ្លែង​ក្នុងជំនួប​ជាមួយ​អ្នកគាំទ្រ​ខ្លួន​នៅ​រដ្ឋ​Minnesota​ថា ៖ ពួកគេ​តែង​និយាយថា​ខ្ញុំ​ទន់ជ្រាយ​ជាមួយ​លោក​Putin​។​ពួកគេ​ចង់ឱ្យ​ខ្ញុំ​បើកឆាក​ប្រដាល់​ជាមួយ​គាត់​។​ខ្ញុំ​គិតថា ខ្ញុំ​នឹង​«​វាយ​បាន​យ៉ាង​ល្អ​»​។​

​ការប្រកាស​បែបនេះ​រប​ស់លោក​Trump ត្រូវបាន​លើកឡើង​បំណង​ពណ៌នា​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​តែង​សរសេរ​រិះគន់​លោក​។​លោក​បន្ត​ថ្កោលទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ប្រៀបធៀប​ថា ចំពោះ​រុស្ស៊ី​ពួកគេ​និយាយថា​ខ្ញុំ​ទន់ខ្សោយ​ហួសហេតុ​។​ប៉ុន្តែ​ចំពោះ​កូរ៉េខាងជើង​វិញ​ពួកគេ​បែរជា​លើ​កថា​ខ្ញុំ​តឹងរ៉ឹង​ជ្រុល​។​ប្រសិនបើ​ខ្ញុំ​ពិតជា​តឹងរ៉ឹង​ជាមួយ​រុស្ស៊ី ពួកគេ​នឹង​និយាយថា​ខ្ញុំ​តឹងរ៉ឹង​ជ្រុល​។​ពួកគេ​ពិតជា​ឆ្កួត​លេលា​ណាស់​។​

​គួររំលឹកថា ក្នុង​សន្និសីទ​រួមជាមួយ​លោក​Putin នៅ​Helsilki, កាលពី​ខែកក្កដា លោក​Trump ជឿ​លើ​ការអះអាង​របស់លោក​Putin ដែលថា​រុស្ស៊ី​មិនបាន​អន្តរាគមន៍​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១៦​ទេ ។​ពេលនោះ​លោក​Trump បាន​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​រិះគន់​យ៉ាងខ្លាំង​ក្លា ថា​លោក​ជា​មនុស្ស​ទន់ខ្សោយ​ចំពោះ​រុស្ស៊ី ព្រោះ​ជឿ​រុស្ស៊ី​ជាង​ស្ថាប័ន​ចារកម្ម​អាមេរិក​៕

​សូ​យ​ន​

spot_img
×