Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​កង្វល់​ចំពោះ​ហ្វូង​ចៀម​របស់ខ្លួន កសិករ​បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ចំពោះ​ការដែល​រដ្ឋាភិបាល​លែង​ខ្លាឃ្មុំ​នៅ Pyrenees

spot_img

​សមត្ថកិច្ច​បារាំង​បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ដឹក​ខ្លាឃ្មុំ​ញី​មួយ​ក្បាល​នាំចូល​ពី​Slovenia ទៅកាន់​តំបន់ភ្នំ​Pyrenees ទោះបីជា​កសិករ​នៅ​តំបន់​នោះបាន​ស្រែក​ប្រឆាំង​យ៉ាងណាក្តី​។​

ក្រុម​កសិករ​នៅ​តំបន់​Pyrenees បាន​ឃាត់​រថយន្ត​ដឹកជញ្ជូន​ដើម្បី​រកមើល​ខ្លាឃ្មុំ ប៉ុន្តែ​វា​ត្រូ​បាន​បញ្ជូន​ដោយ​ឧទ្ធម្ភាគចក្រ​រួចស្រេច​បាច់​ហើយ​។​

​ប្រភពពី​AFP នៅ​ថ្ងៃទី​៥​តុលា ខ្លាឃ្មុំ​ញី​មួយ​ក្បាល​ត្រូ​បាន​លែង​នៅ​តំបន់​Pyrenees ហើយ​បើតាម​ក្រសួងបរិស្ថាន​បារាំង គេ​នឹង​បញ្ជូនបន្ត​ខ្លាឃ្មុំ​មួយទៀត​ទៅកាន់​តំបន់​នោះ​ដើម្បី​ជួយ​បង្កើន​សហគមន៍​ខ្លាឃ្មុំ​នៅ​ទីនោះ​។​

​រដ្ឋាភិបាល​បារាំង​ក៏​ប្រកាសថា​នឹង​បញ្ជូន​បន្ថែម​ខ្លាឃ្មុំ​ញី​ពីរ​ក្បាល​ទៅកាន់​តំបន់ភ្នំ​Pyrenees ព្រោះ​នៅ​ទីនោះ​មាន​ខ្លាឃ្មុំ​ពីរ​ក្បាល​កំពុងតែ​ឯកោ​។​

​បច្ចុប្បន្ន​មាន​ខ្លាឃ្មុំ​ប្រមាណ​៤០​ក្បាល​កំពុង​រស់នៅ​តំបន់ភ្នំ​Pyrenees ចន្លោះ​ព្រំដែន​បារាំង​និង​អេ​ស្ប៉ា​ញ ហើយ​ខ្លាឃ្មុំ​ទាំងនេះ​ជាច្រើន​ត្រូវបាន​នាំចូល​ពី Slovenia តាំងពី​ឆ្នាំ​១៩៩៦​មកម្ល៉េះ ព្រោះតែ​ខ្លាឃ្មុំ​នៅ​តំបន់​នេះ​បាន​រង​ការ​ប្រមាញ់​ជិត​ផុត​ពូជ​ហើយ​។

​យ៉ាងណាក្តី កសិករ​នៅ​តំបន់​នេះ​បានធ្វើការ​ប្រឆាំងនឹងរ​ដ្ឋា​ភិ​បាល​យ៉ាង​ខ្លាំងក្លា ព្រោះ​ពួកគេ​ព្រួយបារម្ភ​ថា​ខ្លាឃ្មុំ​ទាំងនោះ​នឹង​ស៊ី​សត្វ​ចៀម​របស់គេ​៕
​លី​សា​

spot_img
×