Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់​ការបង់ពន្ធ​លើ​យានជំនិះ​គ្រប់​ប្រភេទ , អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ចាប់​ឃាត់​យានយន្ត ដែល​មិន​បង់ពន្ធ​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានប្រកាស​ឲ្យ ម្ចាស់​យានយន្ត​ទាំងអស់​ទៅ​ប្រកាស​បង់ពន្ធ​បាន​គ្រប់ៗ​គ្នា និង​បាន​ទាន់ពេលវេលា ស្រម​តាម​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ធរមាន ដើម្បី​ចៀសវាង​នូវ​ការឃាត់​យានយន្ត តាម​ដងផ្លូវ​តម្រូវ​ឲ្យ​បង់ពន្ធ ដែល​អាច​នាំ​ឲ្យ​មានការ​ប៉ះពាល់​ការធ្វើដំណើរ និង​អាច​កើតមាន​នូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​។​

​ការប្រកាស​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការបិទ​បញ្ចប់ ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០១៧ ត្រឹម​ម៉ោង​៥៖០០​នាទី​រសៀល ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បញ្ជាក់ថា ទន្ទឹមនឹងនេះ​ក៏​នៅ​សង្កេតឃើញ​មាន​ម្ចាស់​យានយន្ត​មួយចំនួនទៀត នៅ​បន្ត​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៧ នៅតាម​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ ឬ​នៅតាម​ធនាគារ​កាណាឌីយ៉ា ក​.​អ ឬ​នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ឬ​នៅ​ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​កម្ពុជា​សាធារណៈ នៅក្នុង​ថ្ងៃ​ចុងបញ្ចប់​នៃ​ការបិទ​ប្រកាស​បង់ពន្ធ​នេះ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏បាន​បញ្ជាក់ទៀតថា ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់ពេលវេលា​តាម​ការកំណត់​ខាងលើ ម្ចាស់​យានយន្ត​ក៏​អាច​បន្ត​អញ្ជើញ​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០១៧ បាន​ផងដែរ នៅតាម​សាខា​ពន្ធដារ​ខេត្ត ខណ្ឌ ឬ​នៅតាម​ធនាគារ​កាណាឌីយ៉ា ឬ​ធនាគារ​អេស៊ីលីដា ឬ​ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​កម្ពុជា​សាធារណៈ ដោយ​ត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ​តាមច្បាប់ ស្តីពី​សារពើពន្ធ​ជា​ធរមាន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×