Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​មែន​! បុរស​២​នាក់​ចាប់​អូស​ស្ត្រី​ម្នាក់​ចេញពី​ទ​ន្ល​ Ganges រួច​នាំគ្នា​ចាប់រំលោភ​យ៉ាង​សាហាវ ហើយ​ថត​វីដេអូ​បង្ហោះ​ទៀត​

spot_img

​ស្ត្រី​ឥណ្ឌា​ម​ម្នាក់ ត្រូវបាន​ចាប់រំលោភ​យ៉ាង​សាហាវ​ដោយ​បុរស​២​នាក់ ដែល​អូស​នាង​ចេញពី​ក្នុង​ទឹកទន្លេ​ដ៏​ពិសិដ្ឋ Ganges ទីកន្លែង​ដែល​នាង​កំពុង​ងូតទឹក​លេង កាលពី​ព្រឹក​ថ្ងៃអាទិត្យ ។​

​ប៉ូលីស​និយាយថា ជន​ល្មោភកាម​ទាំងពីរ​នោះ សូម្បី​ថត​វីដេអូ​ពី​សកម្មភាព​របស់​ពួកគេ ទៅលើ​ស្ត្រី​អាយុ ៤៥ ឆ្នាំ ម្នាក់ នៅក្នុង Patna, Bihar ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា និង​ក្រោយមក បាន​បង្ហោះ​វា​ឡើង​បណ្តាញ​សង្គម​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំងក្លា​បំផុត ។​

​នៅក្នុង​វីដេអូ ស្ត្រី​រងគ្រោះ​ក៏​អាច​ត្រូវ​បានលឺ​ស្នើ​អង្វរក​ដល់​ជន​ទាំងពីរ ឲ្យ​គិតពិចារណា​អំពី «​ភាព​បរិសុទ្ធ​» របស់​ទន្លេ​នេះ​ផងដែរ ។​

​នៅក្នុង​ព្រហ្មញ្ញសាសនា ទន្លេ Ganges ត្រូវបាន​ហៅថា ទេពធីតា Ganga ដែល​បាន​ចុះ​មកលើ​ផែនដី ហើយ​ទន្លេ​ដ៏​ពិសិដ្ឋ​នេះ តែងតែ​ត្រូវបាន​សំដៅថា​ជា «​មាតា​» ។​

​ជនរងគ្រោះ​ពុំ​ត្រូវបាន​បញ្ជាក់ បាន​កំពុង​ងូតទឹក​ក្នុង​ទន្លេ Ganges នេះ នៅក្នុង​ពិធីបុណ្យ​សាសនា​ជម្រះ​បាប​ចង្រៃ​ទាំងពួង មុនពេល​នាង​ត្រូវបាន​គេ​ធ្វើ​ដាក់​ដ៏​សាហាវ​បែបនេះ ។​

​វីដេអូ​បានបង្ហាញ​បុរស​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ បាន​អូស​ស្ត្រី​រងគ្រោះ​ចេញពី​ក្នុង​ទឹក មុនពេល​នាំយកទៅ​រំលោភ នៅលើ​ច្រាំងទន្លេ ។​

​ទោះយ៉ាងណា នៅ​ទីបំផុត ស្ត្រី​រងគ្រោះ​ត្រូវបាន​ពួកវា​ដោះ​លេង​វិញ ហើយ​នាង​ក៏​អាចមាន​ឱកាស​រត់​ទៅប្តឹង​ប៉ូលីស​ភ្លាមៗ ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ NDTV ។​

​បើតាម​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​ឲ្យ​ដឹងថា នៅពេល​ស្ត្រី​រងគ្រោះ​បាន​រាយការណ៍​ទៅ​ប៉ូលីស​លើកដំបូង ពួកគេ​បាន​បដិសេធ​ចាត់​វិធា​នា​ការ​ចំពោះ​ការអះអាង​របស់​នាង​ឡើយ ។​

​ប៉ុន្តែ នៅពេល​វីដេអូ​ភស្តុតាង​នេះ បាន​រីក​រាល​នៅលើ​បណ្តាញ​សង្គម ប៉ូលីស​ក៏បាន​ចុះ​ស៊ើបអង្កេត និង​ចាប់ខ្លួន​បុរស​ទាំងពីរ​នោះ​តែម្តង ៕

ដោយ​៖ ចន្ទី

ប្រភព​៖ dailymail​

spot_img
×