Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន​ណា​! គេ​ទើប​រកឃើញ​សារធាតុ​ញៀន​ថ្មី​លាយ​បញ្ចូល​ក្នុង​តែ​ទឹកដោះគោ ភេសជ្ជៈមានហ្គាស​

spot_img

​ក្រុម​ឧក្រិដ្ឋ​ជននេះ​ពុំ​ត្រឹម​លាយ​គ្រឿងញៀន​ទៅក្នុង​ភេសជ្ជៈ​មាន​ហ្គាស កាហ្វេ ថែមទាំង​បាញ់​ទៅលើ​ពពួក​ស្មៅ​ដែល​ស​ម្ងួ​ត​រួច​ក្លាយ ជា​«​ស្មៅ​អាមេរិក​»​។​

​គ្រាប់​ថ្នាំ​ដែលមាន​សារធាតុ​ញៀន​ប្រភេទ​ថ្មី ពុំទាន់​មាន​ក្នុង​បញ្ជី​ហាមឃាត់​ពីមុនមក​

​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ព្រហ្មទណ្ឌ​ក្រសួង​នគរបាល​វៀតណាម ទើប​រកឃើញ​ប្រភេទ​នៃ​សារធាតុ​គ្រឿងញៀន​ថ្មី ក្នុងនោះ​មាន​សារធាតុ​បង្ក​ការ​រំញោច​អារម្មណ៍​រវើរវាយ​ខ្លាំង ។ ប្រភេទ​សារធាតុ​ញៀន​នេះ​ក្នុង​បញ្ជី​ហាមឃាត់​គ្រឿងញៀន​ពុំទាន់​មាន​ទេ​។​

​ក្រោយ​កោសល​វិច័យ​របស់​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ព្រហ្មទណ្ឌ បង្ហាញឱ្យឃើញថា ពួកឧក្រិដ្ឋជន​គ្រឿងញៀន​បាន​បំប្លែង​វា​ជា​សារធាតុ​រាវ រួច​បាញ់​វា​ទៅលើ​ពពួក​ស្មៅ​ដែល​ស​ម្ងួ​ត​រួច ដែល​អ្នកញៀន​គ្រឿង​បច្ចុប្បន្ន​ហៅថា​«​ស្មៅ​អាមេរិក​»​។​សារធាតុ​ញៀន​ថ្មី​នេះ​នូវបាន​ពួកវា​លាយ​បញ្ចូល​ទៅក្នុង​ភេសជ្ជៈ​មាន​ហ្គាស តែ​ទឹកដោះគោ កាហ្វេ ឬ​ភេសជ្ជៈ ketamin ។​ល​។ ក្រៅពីនោះ​ពួកវា​នូវបាន​កែច្នៃ​លាយ​ជាមួយ​គ្រឿងញៀន​ដទៃទៀត បន្ថែម​សារធាតុ​ពណ៌ ក្លិន រួច​សង្កត់​ឱ្យទៅជា​ថ្នាំញៀន​គ្រាប់ រួច​បន្លំ​វា​ជ្រក​ក្រោម​ឈ្មោះ​ផ្សេងៗ​។​

អនុប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ព្រហ្មទណ្ឌ​ឱ្យដឹងថា សកម្មភាព​ថ្មី​របស់​ក្រុម​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ក្រៅពី​ការប្រើប្រាស់ បច្ចេកវិជ្ជា​ទំនើប គឺ​ពួកវា​តែងតែ​ស្រាវជ្រាវ​រាវរក​ប្រភេទ​សារធាតុ​ញៀន​ថ្មី​ដែល​ពុំទាន់​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ហាមឃាត់​។​ប៉ុន្តែ​ថ្នាំញៀន​ថ្មី​នោះ​មានប្រតិកម្ម​សាហាវ និង​គ្រោះថ្នាក់​ជាង​ប្រភេទ​មុនៗ​ទៅទៀត​។​

​​តាម​នោះ គេ​បាន​រកឃើញ​សារធាតុ Propylphenidate ពុំមាន​ក្នុង​បញ្ជី​ហាមឃាត់ តែ​វា​មានគុណ​ភាព​ញៀន​ដូច​សារធាតុ Metylphenidate ដែលមាន​ក្នុង​បញ្ជី​ហាមឃាត់​។ ប្រភេទ​ទី​ពីរ​គឺ Acetylpsiloncin សណ្ឋាណ este (​សារធាតុ​អ័​រ​ហ្គា​និ​ច​) បង្ក​ការ​ញៀន​ដូចជា​សារធាតុ Psilocin ដែលមាន​ក្នុង​បញ្ជី​ហាមឃាត់​។ នៅក្នុង​បញ្ជី​សារធាតុ​ញៀន​និង​ផលិត​គ្រឿងញៀន របស់​វៀតណាម​បច្ចុប្បន្ន​មាន​សារធាតុ​ចំនួន​៥១៥៕
​សូ​យ​ន​

spot_img
×