ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធនឹងករណី ក្លែងបន្លំឯកសារសាធារណៈ (ធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខីចៅសង្កាត់ ក្លែងក្លាយ)

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប

សៀមរាប៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង០០នាទី ដោយទទួលសេចក្ដីរាយការណ៍ថា មានករណីលួចធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខី ក្លែងក្លាយ ពីរោងបោះពុម្ពមួយកន្លែងយីហោ”តារារះ” ដែលស្ថិតនៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ ឃាម ខេមរៈ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងរោងពុម្ពខាងលើ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃដដែល កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង (ត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខី ក្លែងក្លាយ) យកមកធ្វើការសួរនាំ ក្រោយពីសួរនាំ ជនសង្ស័យឈ្មោះ ឃាម ខេមរៈ បានឆ្លើយសារភាពថា ខ្លួន ពិតជាបានទទួលធ្វើត្រារដ្ឋបាលសង្កាត់ និងត្រាឈ្មោះហត្ថលេខី ក្លែងក្លាយ ពីជនសង្ស័យឈ្មោះ ជា ស៊ីថា ពិតប្រាកដមែន ដោយមិនមានលិខិតអនុញ្ញាតអ្វីនោះទេ។

វត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតរួមមាន៖ -ត្រារដ្ឋបាលសង្កាត់ស្វាយដង្គំ (ក្លែងក្លាយ) ចំនួន។ ១-ត្រាឈ្មោះហត្ថលេខីចៅសង្កាត់ (ក្លែងក្លាយ) ចំនួន១។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម