Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បញ្ចេញ​រថយន្តក្រុង ចំនួន​១២០​គ្រឿង​ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ​

spot_img

​ភ្នំពេញៈ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បញ្ចេញ​រថយន្តក្រុង​សាធារណៈ​ចំនួន​១២០​គ្រឿង ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ទៅលេង​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។

​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​នានា ក៏ដូចជា​ត្រឡប់​ពី​ខេត្ត​នានា​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​នោះ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ផ្តល់​កាដូ​មួយ​ថ្មី​ទៀត​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង​សាធារណៈ​១២០​គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅមក​មិន​គិតថ្លៃ រយៈពេល​៦​ថ្ងៃ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​


​ ​​ការដឹក​ជូន​ប្រជាពលរដ្ឋ​ទៅវិញទៅមក ដោយ​ឥតគិតថ្លៃ រវាង​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​នេះ ចាប់ផ្តើម​ធ្វើឡើង​នៅ​រៀងរាល់​ម៉ោង​៥៖៣០​នាទី​ព្រឹក ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ដោយ​អនុវត្តន៍​នៅលើ​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨​។ ​

​ទីតាំង និង​ពេលវេលា​នៃ​ការ​ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ​នេះ សូម​អាន​សេចក្តីជូនដំណឹង​ខាងក្រោម​៖ ​

spot_img
×