Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យឆ្កូតដែរហ្មង! ​ស្ត្រី​ចំណាស់​ម្នាក់​ច្រៀង​អា​ឡេ​អា​ឡូតែគាត់សោះ ​ស្រាប់​តែស្ត្រី​នេះ​ផ្ទុះ​កំហឹង​ឈានដល់​វាយ​ដុំ​គាត់​នឹង​ដង​បោស​យ៉ាង​សាហាវ (​វីដេអូ​)

spot_img

​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​បន្សល់​នូវ​ឈាម​ហូរ​ស្រោច​ក្បាល បន្ទាប់ពី​រង​ការវាយប្រហារ​នឹង​ដង​អំបោស ពី​សំណាក់​ស្ត្រី​អាយុ ៤០ ឆ្នាំ ម្នាក់ នៅក្នុង​ទីក្រុង​ហុងកុង ។ ហើយ​ជនសង្ស័យ​ដែលមាន​ឈ្មោះថា Tam ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ក្នុង​តំបន់ បន្ទាប់ពី​វីដេអូ​នៃ​ការប្រើ​អំពើហិង្សា​ដ៏​សាហាវ​នេះ រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ។​

​វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​អ្នក​ឈរ​មើល Tam កំពុង​ឈ្មោះ​ក្រ​កែក​គ្នា​យ៉ាងខ្លាំង​ជាមួយ​ស្ត្រី​អាយុ ៦៩ ឆ្នាំ ម្នាក់​ដែលមាន​ឈ្មោះ Ip ស្ថិតនៅលើ​ដងផ្លូវ​មមាញឹក​មួយកន្លែង ក្នុង Sham Shui Po នៅវេលា​ម៉ោង​ប្រហែល ៣ រសៀល​ថ្ងៃទី​២ តុលា ។​

​បើតាម Coconuts បាន​ចុះផ្សាយ​ឲ្យ​ដឹងថា Tam បាន​អះអាងថា «​ខ្ញុំ​បាន​ណែនាំ​ស្ត្រី​ចំណាស់​នោះ ដែល​កំពុង​អង្គុយ​នៅលើ​ដងផ្លូវ ខណៈ​ច្រៀង​អា​ឡេ​អា​ឡូ​ស្តាប់​មិន​យល់ ឲ្យ​គាត់​ឈប់​ច្រៀង​ទៅ ប៉ុន្តែ គាត់​ពុំ​ឈប់​ច្រៀង​ឡើយ ហេតុនេះ ខ្ញុំ​ក៏​ផ្ទុះ​កំហឹង​ដាក់​គាត់​យ៉ាងខ្លាំង​តែម្តង​» ។​

​ដំបូង Tam បាន​វាយ​ទៅលើ​ស្ត្រី​ចំណាស់​នោះ​ជាមួយ​បាច់ផ្កា ដែល​ជំរុញ​ឲ្យ​សាក្សី​មួយចំនួន ចូលទៅ​ណែនាំ​នាង​ឲ្យ​ឈប់​សកម្មភាព​ហិង្សា​នេះ​ទៅ ព្រោះ​ជនរងគ្រោះ​ពុំបាន​កំពុង​ធ្វើ​អ្វីៗ​ប៉ះពាល់​ដល់​រូបនាង​ឡើយ ។​

​ទោះយ៉ាងណា ស្ត្រី​រូបនេះ​ពុំ​ទទួលយក​ការណែនាំ​របស់​ពួកគេ​នោះទេ ហើយ​បន្ត​វាយ​ទៅលើ​ស្ត្រី​ចំណាស់​ទន់ខ្សោយ​នោះ រហូត​ឈាម​ហូរ​ស្រោច​ក្បាល​តែម្តង ជា​មួយដង​អំបោស​ចុងក្រោយ ៕

ដោយ​៖ ចន្ទី

ប្រភព​៖ kapook​, nextshark

spot_img
×