Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ដាំ​ផ្លែ​ស្រការ​នាគ​ខ្មែរ ប្រឈម​នឹង​ការធ្លាក់​ថ្លៃ​ដ៏​គំហុក ខណៈពេល​ទីផ្សារ​ស្រការ​នាគ​វៀតណាម កំពុង​ជាប់គាំង ព្រោះ​ទីផ្សារ​ចិន​បាន​ផ្អាក​ការនាំ​ចូល​មួយរយៈ​

spot_img

​ទីផ្សារ​ស្រការ​នាគ​សាច់​ក្រហម ដែល​កាលពី​ខែកញ្ញា​របស់​វៀតណាម មានតម្លៃ​ចន្លោះ ១៥.០០០ ដុង​/​គីឡូ – ២០.០០០ ដុង​/​គីឡូ (៤០០០ រៀល​/​គីឡូ – ៥០០០ រៀល​/​គីឡូ​) នៅពេល​តំបន់​កណ្តាល​ប្រទេស​នេះ ឈានចូល​រដូវ​ប្រមូល​ផល​ទ្រង់ទ្រាយ​ធំ ។ ពេលនេះ ផ្លែ​ស្រការ​នាគ​នៅ​តំបន់​វាលទំនាប​ទន្លេមេគង្គ បានចាប់ផ្តើម​ប្រមូល​ផល ជាហេតុ​នាំ​ឲ្យ​បរិមាណ​ស្រការ​នាគ​សាច់​ក្រហម​កើនឡើង​ខ្លាំង នាំ​ឲ្យ​តម្លៃ​ស្រុតចុះ​នៅសល់​ត្រឹម​ចន្លោះ ៤០០០ ដុល​/​គីឡូ ដល់ ៥០០០ ដុង​/​គីឡូ (​ប្រមាណ ១០០ រៀល​/​គីឡូ – ១៥០០ រៀល​/​គីឡូ​) – ថ្លៃ​ប្រមូល​ផល​ទិញ​នៅ​ចម្ការ ។ ចំណែក​ស្រការ​នា​គស គឺ​ឈ្មួញ​មិន​ទិញ​តែម្តង ។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម នោះ​បើតាម​កសិករ​ឈ្មោះ ថា​ញ់ នៅ​ខេត្ត ទៀន​យ៉ាង ដែល​ទើប​លក់​ស្រការ​នាគ​សាច់​ក្រហម ៤ តោន ក្នុងតម្លៃ ៥.០០០ ដុង​/​គីឡូ (​ប្រមាណ ១៥០០ រៀល​) និយាយថា តម្លៃ​បែបនេះ​មិន​គ្រប់​ចំណាយ​លើ​ពលកម្ម ទឹក ជី ឡើយ ។​

​គួរ​បញ្ជាក់ថា ផ្លែ​ស្រការ​នាគ​វៀតណាម ពឹងពាក់​ប្រភព​នាំចេញ​សំខាន់​គឺ ចិន (​ប្រមាណ ៧០% ទៅ ៨០%) ខណៈពេល​ទីផ្សារ​ប្រទេស​នេះ​កំពុងស្ថិត​ក្នុងស្ថានភាព «​ឆ្អែត​» ហេតុនេះ ទាល់តែ​ចន្លោះ​ពី ១០ ថ្ងៃ ទៅ ២០ ថ្ងៃ​ទៀត ទើប​ធ្វើការ​នាំចូល​បន្ត ។​

​ហេតុនេះ អំឡុងពេល​ស្ទះ​ការនាំចេញ​ខាងលើ ស្រការ​នាគ​សាច់​ក្រហម ដែល​តម្រូវ​ឲ្យ​ប្រមូល​ផល នឹង​ហូរ​ចូល​គំហុក​មកកាន់​ទីផ្សារ​ក​ម្ពុ​ជា​យើង ដែល​បច្ចុប្បន្ន មានតម្លៃ​លក់រាយ​ប្រមាណ​ពី ៦០០០ រៀល​/​គីឡូ – ៧០០០ រៀល​/​គីឡូ ។​

​ខាងលើនេះ ជា​ព័ត៌មាន​ដែល​កសិករ​ដាំ​ស្រការ​នាគ​ទាំងឡាយ​គួរ​គប្បី​ពិចារណា គិតគូរ​ធ្វើការ​ប្រមូល​ផល​ឲ្យ​បាន​សមស្រប ព្រោះ​ប៉ាន់ស្មាន ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តម្លៃ​ស្រការ​នាគ​លើ​ទីផ្សារ​យើង​ប្រាកដជា​ដាំ​ក្បាល​ចុះ​ហើយ ៕ ចន្ទ្រា​

  

spot_img
×