ដោយសារតែការកាត់បន្ថយទៅលើកម្រិតសុវត្ថិភាព ដើម្បីទទួលបានតម្លៃទាបសម្រាប់ទីផ្សារ រថយន្ត BYD Sealion 5 គឺទទួលបានកម្រិតសុវត្ថិភាពត្រឹមតែផ្កាយ 3 ប៉ុណ្ណោះក្រោយពីការ ធ្វើតេស្តសុវត្ថិភាព យ៉ាង តឹងរឹង ពីស្ថាប័ន ធ្វើតេស្ត សុវត្ថិភាព របស់ប្រទេសអូស្រ្តាលី (ANCAP) រថយន្ត BYD Sealion 5 មិនអាចផ្តល់នូវការការពារ ជាចាំបាច់ ផ្សេងៗដែលនាំអោយ ទទួលបានកម្រិតសុវត្ថិភាព ត្រឹមតែផ្កាយ2 សម្រាប់កម្រិតការពាររថយន្ត BYD Sealion 5 គឺជារថយន្តអគ្គិសនីលាយសាំងដ៏ពេញនិយមមួយ ដោយសារតែមាន តម្លៃធូរ សម្រាប់ ទីផ្សារ ប៉ុន្តែថ្មីៗនេះ រថយន្តBYD Sealion 5 ត្រូវបានការធ្វើតេស្តសុវត្ថិភាពយ៉ាងតឹងរឹង លទ្ធផលកម្រិតទាបនេះគឺដោយសារតែរថយន្តនេះគឺប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពកម្រិតទាប ដែលមិនអាចធ្វើការ ការពារ អ្នកដំណើរអោយ មាន សុវត្ថិភាព និងមិនអាចបញ្ជៀសពីគ្រោះថ្នាក់ ឬការបុកប៉ះផ្សេងៗបានហើយ ប្រព័ន្ធ សុវត្ថិភាព ទាំងអស់នេះ គឹមិន អាច ផ្តល់ នូវការការពារជាចាំបាច់ ផ្សេងៗដែលនាំអោយទទួលបានកម្រិត សុវត្ថិភាព ត្រឹម តែ ផ្កាយ 2 សម្រាប់កម្រិត ការពារ។ រថយន្ត BYD Sealion 5 គឺជាម៉ូឌែលដំបូងបង្អស់របស់ចិន ដែលទទួលបានការពេញនិយមខ្លាំងបំផុតលំដាប់ទីពីរនៅប្រទេសអូស្ត្រាលីបន្ទាប់ពី Toyota ប៉ុន្តែក៏ជាម៉ូដែលដំបូងគេរបស់ខ្លួនផងដែរ ដែលត្រូវបានធ្វើតេស្តក្រោមបទដ្ឋានចុងក្រោយបង្អស់របស់ ANCAP ហើយមិនទទួលបានពិន្ទុផ្កាយ 5 តាមស្តង់ដារសុវត្ថិភាពរបស់ប្រទេស អូស្រ្តាលីនោះឡើយ។ បច្ចុប្បន្ននេះ រថយន្តផ្សេងៗទៀតរបស់ BYD ដូចជា រថយន្តអគ្គិសនីខ្នាតតូច BYD Atto 2 និងរថយន្ត SUV ខ្នាតធំ BYD Sealion 8 គឺមិនទាន់ធ្វើការតេស្តសុវត្ថិភាពនោះទេ។ ក្នុងការធ្វើតេស្ត ស្ថាប័ន ANCAP បានរកឃើញថា រថយន្ត BYD Sealion 5 មិនអាចផ្តល់នូវការការពារបានល្អ គ្រប់គ្រាន់ ដោយសារតែបច្ចេកវិទ្យាកម្រិតទាប និងខ្វះភាពទំនើបដែលអាចការពារអ្នកបើកបរពីការបុកប៉ះនានា ដោយទទួលបានត្រឹមតែ 48% ទៅលើការធ្វើតេស្តបច្ចេកវិទ្យាជំនួយការបើកបរ ហើយ 51% ទៅលើការធ្វើតេស្ត បុក ប៉ះ រីឯការធ្វើតេស្តផ្សេងៗទៀតគឺទទួលបានពី 79%-74% ដែលនាំអោយរថយន្តនេះអាចទទួលបានលទ្ធផលកម្រិតផ្កាយ3ប៉ុណ្ណោះ។
ការទទួលបានចំណាត់ថ្នាក់កម្រិតទាបនេះ គឺដោយសារតែបច្ចេកវិទ្យាមានកម្រិត និងតួរថយន្តមិន អាចការពារ អ្នករួម ដំណើរ និងអ្នកបើកបរ បានល្អនោះទេ ហើយសឹងតែទទួលបានត្រឹមតែផ្កាយ 2 ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ មុខងារស្វែងរកកុមារនៅក្នុងរថយន្ត (Child Presence Detection), ប្រព័ន្ធជំនួយរក្សាការបើកបរលើគន្លងផ្លូវ (Lane-Keep Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Vehicle-to-Pedestrian Emergency Braking) ក៏ត្រូវបានគេមើលឃើញថាមានកម្រិតទាប ឬចំណុចខ្វះខាត ផងដែរ ហើយវាជាប្រព័ន្ធចាំបាច់សម្រាប់ទីផ្សារប្រទេសអូស្រ្តាលីបច្ចុប្បន្ន។ លើគ្រប់រថយន្តទាំងអស់ដែលដាក់លក់លើទីផ្សាររបស់ខ្លួន ដោយសារហេតុនេះទើបនាំអោយអតិថិជន ងាក ទៅ រកម៉ូឌែលផ្សេងទៀតដែលទទួលកម្រិតសុវត្ថិភាពពីស្ថាប័ន ANCAP ល្អជាង ហើយ សុវត្ថិភាព ជាងរថយន្តម៉ូឌែលមួយនេះ៕







