Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អឺរ៉ុប​នៅតែ​បើកផ្លូវ ក្នុង​ការចរចា​បញ្ហា​អនុគ្រោះ​ពន្ធចំពោះ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ បញ្ហា​អនុគ្រោះ​ពន្ធ (Everything But Arm) នៅតែ​ជា​ចំណោទ ដែល​គេ​ចង់ដឹង​នោះ គឺថា​តើ​សហភាព​អឺរ៉ុប នឹង​បន្ត ឬ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ពី​កម្ពុជា​ដែរ​ទេ​?

​ក្នុង​សេចក្តីប្រកាស​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​នៅ​ថ្ងៃ​សុក្រ​នេះ​បានលើកឡើង​ពី​បញ្ហា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ថា រដ្ឋាភិបាល​ប្រទេស​នេះ​ប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង មនុស្សជាតិ ដែល​ប្រព្រឹត្តិ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​

​ចំណែក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​វិញ​សេចក្តីប្រកាស​ខាងលើ លើកឡើងថា មួយរយៈ​ចុងក្រោយ​នេះ មានការ​ធ្លាក់ចុះ ខ្លាំង​ការគោរព​សិទ្ធិមនុស្ស និង សិទ្ធិ​ការងារ​។ គណៈកម្មការ​អឺរ៉ុប ក៏បាន​លើកឡើងថា ការបោះឆ្នោត​កាល ពី​ខែកក្កដា មានការ​បំភិតបំភ័យ​ផងដែរ​។​

​សម្រាប់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar ដ្បិត​គ្មាន​ចម្លើយ​ក្តី ប៉ុន្តែ​លោក George Edgar អាច​បង្ហើប​បាន​ថា កម្ពុជា នឹង​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ដល់​ឆ្នាំ​២០២៧ តាមរយៈ​គោលការណ៍​របស់​សហភាព​អឹ​រ៉ុ​ប ដែល​អនុគ្រោះ​ដល់​ប្រទេស​អភិវឌ្ឍ​តិចតួច​។ ប៉ុន្តែ​ការបន្ត​បានការ​អនុគ្រោះ​ពន្ធ​នេះ លុះត្រាតែ​កម្ពុជា មិនបង្កើត​បញ្ហា​អ្វី ដែល​សហភាព​អឺរ៉ុប មើលឃើញ​ពី​កំហុសឆ្គង ដែល​នាំ​ឲ្យ​ឈានដល់​ការ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​មួយ​នេះ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ មានប្រសាសន៍ថា ចំណាត់ការ​របស់​សហ​ភាព​អឺរ៉ុប​ដែល​ចង់​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហៅ​កាត់​ថា EBA នោះ ជា​សិទ្ធិ​របស់​សភាព​អឺរ៉ុប ដោយ​ថា នេះ​ជា​រឿង​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ ហើយ​មិនមាន​ប្រទេស​ណា​សង្កត់​ប្រទេស​ណា​ទេ​។​

​ទោះយ៉ាងណា​អឺរ៉ុប​បញ្ជាក់ថា នៅ​មិនទាន់​ដល់​ដំណាក់កាល​ដាច់ខាត​នោះទេ គឺ​នៅតែ​បើក ផ្លូវ​ក្នុង​ការចរចា​ជាមួយ​ប្រទេស​ទាំងពីរ​នេះ​៕ បូព៌ា​

spot_img
×