ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារពិសេសរបស់សម្ដេចតេជោ៖ តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជននឹងអាចភាន់ច្រឡំ

សម្ដេចតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា​ តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រី រហូតពេលនេះឲ្យតែរាជរដ្ឋាភិបាល ដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែ និយាយថារាជរដ្ឋាភិបាលអស់លុយ ទើបបោះក្រដាសប្រាក់ថ្មី។
ខ្ញុំគ្រាន់តែប្រាប់ថាសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២.៥ពាន់លានដុល្លារទេ (ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្សរ៍១ខែចាយត្រឹម ២៣០លានដុល្លារក្នុង១ខែទេ។

ចំណូល ៩ខែជាង ៥ពាន់លានដុល្លារ ដែលជាមធ្យម ៥០០ទៅ ៦០០លានដុល្លារ/ខែល្មមគ្រប់គ្រាន់ចំណាយនិងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឲ្យទាបជាង ២៥០០លានដុល្លារ។
សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរី មកជូនជនភៀសសឹកដែលពេលនេះ កំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។

ខ្ញុំនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្ស នៅពេលក្រោយ។

ឱពួកបោកប្រាស់ក្រៅស្រុកអើយបើចេះត្រូវចេះឲ្យគេកោតតែបើឆោតគឺ ត្រូវឆោតឲ្យគេអាណិត។
បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរ គួរតែអបអរសាទរព្រោះរាជរដ្ឋាភិបាល នឹងឆាប់រលំឯពួកអស់លោកនឹងបានមក កាន់អំណាចដូចដែលអស់លោកដេក ចង់រាល់ថ្ងៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

​

ចូលមើលព័ត៌មានថ្មីៗបន្ថែម