Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ត្រាំ បង្កើត​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ ខណៈ​​ឡើង​យន្តហោះ ឃើញ​​ហើយ​ធានា​ទប់​សំណើច​ពុំ​បាន​ហ្មង (វីដេអូ)

spot_img

​​សង្ឃឹមថា ប្រិយមិត្ត​អ៊ី​ន​ធើរ​ណែ​ត ប្រាកដ​ណាស់​នឹង​មើល​សារ​ចុះ​សារ​ឡើង អម​ជាមួយ​ការផ្ទុះ​សំណើច​ឡើង​ហូរ​ទឹកភ្នែក​តែម្តង​ហើយ​! ជាមួយ​សកម្មភាព​ដូច​ឆាកកំប្លែង​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ខណៈ​ឡើងលើ​យន្តហោះ Air Force One ដោយមាន​អ្វីៗ​នៅជាប់​នឹង​ស្បែកជើង​របស់គាត់ ។​

​វីដេអូ​ឃ្លី​ប បានបង្ហាញ​លោក ត្រាំ ​ឡើងលើ​យន្តហោះ បន្ទាប់ពី​លា​ពី​គណៈប្រតិភូ​ជាន់ៗ​ខ្ពស់ ។ ប៉ុន្តែ អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​គេ​បាន​សង្កេតឃើញ​មាន​របស់​ចម្លែក​មួយ ដែល​ត្រូវបាន​គេ​ជឿថា​ជា​ក្រដាសអនាម័យ​បង្គន់​តែម្តង នៅ​ស្អិត​ជាប់​នឹង​ស្បែកជើង​របស់គាត់​ឡើងរប៉ាត់រប៉ាយបែបនេះ ។

​ទោះយ៉ាងណា ក្រដាសអនាម័យ​នោះ បាន​ជ្រុះ​នៅត្រឹម​មាត់ទ្វារ​យន្តហោះ បន្ទាប់ពី​លោក ត្រាំ បានធ្វើ​សញ្ញា «Goodbye» ៕ ចន្ទី

spot_img
×