Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារព័ត៌មាន​អាមេរិក ៖ សេត​វិមាន​គិតគូរ​រំសាយ​តួនាទី​ប្រមុខ​ការទូត​ចំពោះ​លោក Tillerson

spot_img

កាសែត New York Times បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋកា​រលោក Trump ឲ្យដឹងថា សេត​វិមាន​កំពុងមាន​ផែនការ​ដកហូត​តំណែង​ពី​ប្រមុខ​ការទូត Rex Tfellerson ដោយ​យក​ប្រមុខ​ស្ថាប័ន​ចារ​កម្ម (CIA) Mike Pompeo មក​ជំនួស​។​

​ប្រធានាធិបតី Tump និង​ប្រមុខ​ការទូត Tillerson នៅ​សេត​វិមាន​

New York Times ចុះ​ផ្សាយ​ថ្ងៃ​ទី ៣០/១១ (​ម៉ោង​តំបន់​) ឲ្យដឹងថា ប្រមុខ​ការទូត​ប្រទេស​នេះ លោក Tillerson នឹង​ត្រូវ​ដកហូត​តួនាទី​ជា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នៅ​អំឡុង​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​។ ប្រធាន​ស្ថាប័ន CIA នឹង​ជំនួស​កៅអី​របស់លោក Tillerson​។​

​រីឯ​កៅអី​ប្រធាន​ស្ថាប័ន​ចារ​កម្ម CIA សេត​វិមាន​បាន​មាន​ផែនការ​យក​ព្រឹទ្ធ​សមាជិក​សភា មកពី​គណបក្ស​សាធារណៈរដ្ឋ​លោក Tom Cotton ជំនួស​លោក PomPeo ។ ប្រភព​ដដែល​ឲ្យដឹង​បន្ថែមថា លោក Cotton បាន​បង្ហើប​ពី​ការសម្រេចចិត្ត​យល់ព្រម​រ៉ាប់រង​មុខតំណែង​នេះ ប្រសិន​ទទួលបាន​ការជ្រើសរើស​របស់​សេត​វិមាន​។​

New York Times ដដែល​បានឲ្យដឹងថា លោក Rex Tillerson ត្រូវបាន​ចាត់ទុក​ថា កំពុង​មាន​ទំនាក់ទំនង​តឹងតែង​ជា​មួយ​លោក​ប្រធានាធិបតី Donald Trump នឹង​ត្រូវ​បាន​ទម្លាក់​ចេញពី​មុខតំណែង​ប្រមុខ​ការទូត ជុំវិញ​ទស្សនៈ​សំខាន់ៗ​ជាអាទិ៍ ៖ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ការប្រឈមមុខ​ជា​មួយ​កូរ៉េខាងជើង ជម្លោះ​រវាង​បណ្តា​សម្ព័ន្ធមិត្ត​អារ៉ាប់​។ លេចឮ​ថា លោក Tillerson ធ្លាប់​បាន​ពណ៌នា​ថា ប្រធានាធិបតី Trump ជា​មនុស្ស “​ងាយ​ជឿ​គេ​” ខណៈពេលដែល​លោក Trump ធ្លាប់​ស្តីបន្ទោស​លោក Tillerson ថា “​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍​” គ្រា​ដែល​ប្រមុខ​ការទូត​រូបនេះ​ប្រឹងប្រែង​ស្វែងរក​កិច្ចព្រមព្រៀង​ការទូត​ជាម​យ​យ​កូរ៉េខាងជើង​។​

​ស្របពេលនោះ នាយក​ស្ថាប័ន CIA PomPeo ក្លាយ​ជា​មន្ត្រី​ដឹកនាំ​ដែល​លោក Trump កំពុង​ពេញចិត្ត ពេញ​ថ្លើម តាមរយៈ​ការផ្លាស់ប្តូ​ព័ត៌មាន​ចារកម្ម​ប្រចាំថ្ងៃ ក្លាយជា​ទីប្រឹក្សា​គោលនយោបាយ​គួរឲ្យ​ជឿ​ជាក់របស់​មេដឹកនាំ​អា​មេរិក រួម​ទាំង​ចំពោះ​កិច្ចការ​ក្រៅ​វិស័យ​របស់​លោក ដូចជា​សុខមាលភាព សុខាភិបាល​៕ ដោយ ៖ សូ​យ​ន​

spot_img
×