Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​៥​ថ្ងៃ ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​ជិត ៤​ម៉ឺន​នាក់​

spot_img

​ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា រយៈពេល​៥​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​អាយុ​បោះឆ្នោត ៣៨,៧៩៦​នាក់ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​រៀបចំឡើង​ដោយ គ​.​ជ​.​ប​។​

​របាយការណ៍​បានបង្ហាញ​ផងដែរ​ថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា នេះ គ​.​ជ​.​ប បានសម្រេច​លុបឈ្មោះ​អ្នកបោះឆ្នោត ៥,៣៦៤​នាក់​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត និង ៣៦៧​នាក់​ទៀត បានកែតម្រូវ​ទិន្នន័យ​មួយចំនួន​។​

​គ​.​ជ​.​ប បាន​គូសបញ្ជាក់ថា ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ នៅសល់​រយៈពេល​តែ​១៣​ថ្ងៃ​ប៉ុណ្ណោះ​នឹងត្រូវ​បិទ​បញ្ចប់​ហើយ​។ ក្នុងន័យនេះ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចុះឈ្មោះ​រួចហើយ​សូម​ទៅពិនិត្យ​ឈ្មោះ ដើម្បី​កែតម្រូវ​ចំណុច​ដែល​ខុសឆ្គង​កន្លងមក​។​

​ដោយឡែក​ប្រជាពលរដ្ឋ​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០០១) និង​ប្រជាពលរដ្ឋ​មិន​ធ្លាប់បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក ក៏​សូម​អញ្ជើញ​រួសរាន់​ទៅ​ចុះឈ្មោះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​៕

spot_img
×