Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​វ័យ​ជំទង់​ណេ​ប៉ាល់ អង្គុយ​សមាធិ ៨​ខែ ដោយ​ពុំ​បរិភោគ​អ្វី​ទាំងអស់ ចំណែក​អ្នកវិទ្យាសាស្ត្រ​វិញ​មកទល់ពេលនេះ គឺ​… គ្មាន​ចំលើយ (​វីដេអូ​)

spot_img

​យុវជន​ណេ​ប៉ាល់ វ័យ​១៥​ឆ្នាំ​ម្នាក់ បាន​អង្គុយ​សមាធិ​អស់​រយៈពេល​៨​ខែ​មកហើយ នៅក្រោម​គល់​ពោធិ​ដោយ​មិន​បរិភោគ​អ្វី​ទាំងអស់ រួមទាំង​ទឹក​ផង ករណីនេះ​ការតក់ស្លុត​ដ៏​ធំធេង​មួយ​ចំពោះ​វេជ្ជសាស្ត្រ​សម័យ​ទំនើប ។​

Ram Bahadur Bomjon (​កើត​នៅ​ថ្ងៃទី 9/5/1989 ជួនកាល​ត្រូវបាន​ហៅថា Bomjan hay Banjan គឺជា​បុព្វ​ជិត​វ័យក្មេង​ម្នាក់ នៅ​ភូមិ Ratanapuri សង្កាត់ Bara ប្រទេស​ណេ​ប៉ាល់​។​

​តាម​ក្រុមគ្រួសារ និង​អ្នកជិតខាង Bomjan ច្រើន​មាន​កាយវិការ​ចម្លែក​ប្លែក​ពី​គេឯង ដែលមាន​វ័យ​ស្របាល​គ្នា​។ ជំនួស​ឲ្យ​ការលេងកម្សាន្ត​ក្មេងប្រុស​នេះ តែង​ដើរ​សង្កេតមើល​អ្នកដទៃ​ធ្វើ​ពិធីបួងសួង​ឬ​បុណ្យទាន​ផ្សេងៗ ។ តាំងពី​តូច​គឺជា​ក្មេង​ម្នាក់​មាន​ច​រិ​ក​ស្លូតបូត​ពុំដែល​ឈ្លោះប្រកែក​វាយតប់​គ្នា ឬ​សម្លាប់សត្វ​ណាមួយ​ឡើយ ។ ពេល​អាយុ​បាន ៥​ឆ្នាំ ក្មេង​នេះ​បរិភោគ​តែ​អាហារ​សល់ ហើយ​ពេលខ្លះ​សុខចិត្ត​មិន​បរិភោគ​អាហារ​ប្រសិនបើ​ពុំមាន​អាហារ​សល់​នោះទេ ។​

​នៅ​ឆ្នាំ ២០០៥ ក្មេង​នោះបាន​ប្រាប់​ក្រុមគ្រួសារ​របស់ខ្លួន​ថា កុំ​ផឹកស្រា កុំ​សម្លាប់សត្វ ព្រោះ​ធ្វើបែបនេះ​នាំ​អន្តរាយ​ដល់​ខ្លួន ក្រោយមក​ក៏​ចាក​ចេញទៅ​បាត់ នៅវេលា​កណ្តាលយប់​អា​ធ្រា​ត្រ​មួយ ។ គ្រួ​សារបាន​ដើរ​ទៅរក ហើយ​បានឃើញ Ram កំពុង​សមាធិ​នៅក្រោម​គល់​ពោធិ​មួយ​ដើម​ធំ ពេលនោះ​ប្រាប់​អ្នកផ្ទះ​ថា កុំ​ភ័យព្រួយ ហើយ​វិលត្រឡប់​ទៅផ្ទះ​វិញ​ចុះ ។​

​នៅពេល​ម្តាយ​តាម​ណែនាំ​អង្វ​ករ Ram បាន​បេះ​ស្លឹកពោធិ ៦​សន្លឹក ហុច​ឲ្យ​ម្តាយ ហើយ​និយាយថា ៖ “​ពេល​ទៅផ្ទះ​វិញ​សូម​ម៉ែ​ចងចាំ​ថា ត្រូវ​ទុក​ស្លឹកឈើ​ទាំងនេះ​ឲ្យ​បាន​គត់មត់ ប្រសិនបើ​ម៉ែ​ធ្វើ​ឲ្យ​បាត់​វា នោះ​ម៉ែរ​កកូន​ពុំ​ឃើញ​ទៀតឡើយ ។ បើ​ម៉ែ​នៅ​រក្សា​វា​ទុក​កូន​នៅក្បែរ​ម៉ែ​ជានិច្ច​និរន្ត​”​។ ចុងក្រោយ​ក្រុមគ្រួសារ​នេះ ត្រូវបាន​កុមារ​នេះ​បញ្ចុះបញ្ចូល ហើយ​ធ្វើតាម ។​

​បន្ទាប់ពី​នោះមក ក្មេង​ជំទង់​រូបនេះ​បាន​ឈាន​សន្សឹមៗ​ទៅក្នុង​ស្ថានភាព​សមាធិ​ជម្រៅ ។ គាត់​មិន​បរិភោគ មិន​ផឹកទឹក​ជិត ៨​ខែ​មកហើយ ហើយ​១​ថ្ងៃៗ​គឺ​បិទ​ភ្នែក​អង្គុយ​សមាធិ​នៅ​គល់ឈើ ។ បាតុភូត​នេះ​បាន​ទាក់ទាញ​មនុស្ស​រាប់ពាន់នាក់​ផ្អើល​ឈូឆរ​មក​មើល​ផ្ទាល់​ភ្នែក​។ ពួកគេ​នៅបាន​ហៅ Ram ថា “​ព្រះ​កុមារ​” (Buddha boy)​។​

​ខ្លាច​រំខាន​ដល់​កូន​របស់ខ្លួន ក្រុមគ្រួសារ និង​សាច់ញាតិ​ក៏បាន​ធ្វើ​របង​ព័ទ្ធជុំវិញ​គល់ឈើ​នេះ បំណង​ដើម្បី​កុំ​ឲ្យ​អ្នកផ្សេង​ចូល​កៀក និង​រំខាន​។​

Bomjan អង្គុយ​ក្រោម​គល់​ពោធិ​។​

​ព័ត៌មាន​របស់​ព្រះ​កុមារ​មិនយូរប៉ុន្មាន​ល្បី​ដល់​ឆាក​អន្តរជាតិ មិនយូរប៉ុន្មាន​ផលិតកម្ម Discovery ទៅដល់​កន្លែង​ដើម្បី​ពិនិត្យមើល ហើយ​បាន​ថត​ភាពយន្ត​ឯកសារ ។ ពួកគេ​បាន​ថតរូប Ram ក្នុងអំឡុងពេល ៩៦​ម៉ោង មិន​ឲ្យ​ដាច់​មួយនា​ទីណា​ឡើយ ដើម្បី​ពិនិត្យ​មើលថា ពាក្យ​ច​ចាម​អារាម​និយាយ​ពី​យុវជន​នោះ​តើ​ត្រឹមត្រូវ​ដែរឬទេ ។​

​ជារួម​ពួកគេ​មិន​ជឿ​! ហើយ​ចង់​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​មើលថា យុវជន​នេះ មាន​ចាកចេញ​ផុតពី​គល់ឈើ​នេះ ឬ​លប​យក​ចំណីអាហារ​ពី​កន្លែង​ណាមួយ​ដែរឬទេ ។ តាមរយៈ​រូបភាព​ផ្តិត​យក​យ៉ាង​សន្ធឹកសន្ធាប់​ទាំងនោះ គេ​នឹង​បញ្ជូន​ឯកសារ​ទាំងនេះ ឲ្យ​ទៅ​អ្នកជំនាញការ​វេជ្ជសាស្ត្រ​ធ្វើ​ការវិភាគ​វាយតម្លៃ ក៏ដូចជា​ឆ្លើយ​នឹង​សំណួរ​ថា ៖ ដោយ​របៀប​ណា​ទើប​យុវជន​នេះ អាច​នៅមាន​ជីវិត​បាន​? ។​

​តាម​អ្នកជំនាញការ​វេជ្ជសាស្ត្រ ក្រលៀន នឹង​ទ្រុឌទ្រោម​បន្តិច​ម្តងៗ រួច​បណ្តាល​ឲ្យ​ស្លាប់​ប្រសិនបើ​មិន​បរិភោគ​ទឹក ក្នុងអំឡុងពេល ៤​ថ្ងៃ ។ ថ្វី​ត្បិត​សៀវភៅ​ហ្គី​ណេ​ស​ធ្លាប់​កត់ត្រា​ពី​ករណី​ដែល​មនុស្ស​ម្នាក់រ​ស់បាន ១៨​ថ្ងៃ​ក្នុងស្ថានភាព​គ្មាន​ទឹក ហើយ​ប្រសិនបើ​គ្មាន​ទឹក​ដល់​ទៅ​៨​ខែ ដូច​ករណី​របស់ Ram នេះ​គឺជា​រឿង “​មិនអាច​ទៅរួច​” ។ ហើយ​ប្រសិនបើ​នេះ​គឺជា​រឿង​ពិត​វា​គឺជា​រឿង​ដែល​វេជ្ជសាស្ត្រ​មិន​ធ្លាប់ដឹងឮ ។​

​ក្នុងអំឡុងពេល ៩៦​ម៉ោង ដូច​ពោល​ខាងលើ​តាមរយៈ​ការប្រើប្រាស់​នូវ​ឧបករណ៍​បច្ចេកទេស​ជឿនលឿន​បំផុត ក្រុម​ផលិត​ភាពយន្ត​ឯកសារ​ពុំបាន​រកឃើញ​វត្តមាន​អំពី​ភាព​ទ្រុឌទ្រោម​អ្វីមួយ​ដូច​ការលើកឡើង​របស់​ក្រុម​អ្នកជំនាញការ​វេជ្ជសាស្ត្រ​លំដាប់​ពិភពលោក​ខាងលើ ។​

​ម្យ៉ាងទៀត គេ​តាមដាន​ពិនិត្យឃើញ Ram អង្គុយ​នឹង​ស្ងៀម​គ្មាន​ចលនា នៅក្នុង​បរិស្ថាន​ដែលមាន​សីតុណ្ហភាព​ចន្លោះ​ពី ៥-10​ដឺ​ក្រេ​សេ ។ លើសពីនេះ​គេ​ឃើញ​ញើស​ហូរ​ធ្លាក់​ពីលើ​ក្បាល​មក​ផង ដែល​វា​ហាក់ដូចជា​គាត់​អាច​ស្វ័យ​បង្កើត​ប្រភព​ថាមពល​កម្តៅ​ពី​ក្នុង​រា​ង្គ​កាយ​របស់ខ្លួន ប៉ុន្តែ​បែបនេះ​វា​ទាល់តែ​គាត់​មាន​ចលនា​ពុំមែន​នៅ​នឹងថ្កល់​មួយកន្លែង​នោះទេ ។ ក្រុម​កសាង​ខ្សែភាពយន្ត​ឯកសារ មានការ​រញ្ជួយ​ចិត្ត​ត្បិតរ​កយល់​អ្វី​មិនឃើញ ។​

​ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​របស់ Ram ឲ្យ​ដឹងថា មុនពេល​ចាកចេញ​ទៅ​តាំងសមាធិ​នោះ គាត់​បាន​ប្រាប់​គ្រួសារ​ថា នឹង​អង្គុយ​តាំងសមាធិ​ក្នុងអំឡុងពេល ៦​ឆ្នាំ ។​

​មកទល់ពេលនេះ មាន​ប្រតិភូ​រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ​មកពី​គ្រប់​មជ្ឈដ្ឋាន​បានមក​សង្កេត​ពិនិត្យមើល​នៅ​ទីកន្លែង​នោះ​រាប់មិនអស់ ។ រឿងរ៉ាវ​ជាច្រើន​ក៏ត្រូវ​បាន​គេ​សរសេរ​យោងតាម​មូលដ្ឋាន​យល់ដឹង​របស់​មនុស្សម្នា​ក់ៗ​។​

​បញ្ហា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​នៅវេលា​ម៉ោង ៨​យប់ ថ្ងៃទី 5/1/2006 ក្រុម​ថត​ភាពយន្ត​ឯកសារ និង​សាក្សី ៥៩​នាក់​ទៀត បាន​សំឡឹង​ឃើញ​អគ្គិភ័យ​ឆាបឆេះ​ចេញពី​ដើមទ្រូង​របស់ Ram ហើយ​វា​បានធ្វើ​ឲ្យ​សម្លៀកបំពាក់​របស់ Ram ស្លៀក​៨​ខែ​មកនេះ ឆេះ​ម៉ត់ ហើយ​គាត់​បាន​ហៅ​បងប្រុស​របស់ខ្លួន​ឲ្យ​យក​អាវ​ពាក់​ពី​ខាងក្រៅ​ពណ៌​ក្រហម​ឲ្យ​ខ្លួន ។​

​នៅ​ថ្ងៃទី 18/1/2006 ជាថ្មី​ម្តងទៀត ភ្លើង​បាន​ឆាបឆេះ​អាវ​ក្រហម​ដែល​ទើប​ពាក់បាន​ប៉ុន្មាន​ថ្ងៃ​ខណៈពេលដែល​បុគ្គល​គាត់​ពុំមាន​ទទួលរង​របួស​អ្វី​ទាំងអស់ ។​

​នៅ​លើក​ទី ២​នេះ អ្នក​ដែល​ថត​ភាពយន្ត​ឯកសារ អណ្តាតភ្លើង​ពុំបាន​រលត់​ក្នុង​រយៈពេល​កន្លះ​ម៉ោង ហើយ​អណ្តាតភ្លើង​ចេះតែ​ថមថយ​ចុះៗ និង​ឆាបឆេះ​តែមួយ​ផ្នែក​តូច​នៃ​សម្លៀកបំពាក់​របស់ Ram ។​

​អ្នកវិទ្យាសាស្ត្រ​វិញ​មកទល់ពេលនេះ គឺ​… គ្មាន​ចំលើយ​!!!

spot_img
×