Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក Duterte និងគ្រួសារ បង្ហាញ​វត្តមាន​នៅក្នុង​ទីក្រុង​ហុងកុង ស្របពេល​មាន​ភាពចម្រូងចម្រាស់​អំ​ពី…

spot_img

​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​ស្ថិតនៅក្នុង​ទីក្រុង​ហុងកុង កាល​យប់​ថ្ងៃ​សៅរ៍ រួមជាមួយ​ភរិយា​របស់លោក​អ្នកស្រី Honeylet Avancena និង​កូនស្រី​របស់​ពួកគេ​ឈ្មោះ Kitty ។​

​បណ្តា​រូបថត​ដែល​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​ជំនួយការ​ពិសេស​របស់​ប្រធានាធិបតី (SAP) Christopher ‘Bong’ Go កាលពី​យប់​ថ្ងៃទី​៦ តុលា លោក Duterte បានបង្ហាញ​ខ្លួន​នៅ​កន្លែង​ទទួលទាន និង​ឡើង​ផ្សារ នៅក្នុង​តំបន់ Causeway Bay ។​

​កាសែត South China Morning Post បាន​ចុះផ្សាយ​ឲ្យ​ដឹងថា លោក Duterte កំពុងស្នាក់នៅ​ជាមួយ​គ្រួសារ​របស់លោក​នៅឯ​សណ្ឋាគារ Grand Hyatt នៅក្នុង​តំបន់ Wan Chai ។ យោងតាម​ប្រភព​របស់​រដ្ឋាភិបាល​ហុង​កុង នោះ​សន្តិសុខ​ត្រូវបាន​រឹតបណ្តឹង​នៅក្នុង​តំបន់​នេះ ។​

​ប្រភព​ដដែល​បាន​ប្រាប់ SCMP ថា​៖ «​លោក និង​សមាជិកគ្រួសារ នឹង​ចាក​ចេញបី​ទីក្រុង​ហុងកុង​នៅ​ថ្ងៃទី​អាទិត្យ ។ គ្រួសារ​របស់លោក Duterte មកកាន់​ទីនេះ ដើម្បី​សម្រាក​លំហែកាយ​ប៉ុណ្ណោះ ហើយនឹង​ពុំមាន​ព្រឹត្តិការណ៍​ផ្លូវការ​អ្វី​នោះទេ​» ។​

​ដំណើរ​កំសាន្ត​របស់​គ្រួសារ​លោក Duterte បានមក​ទីនេះ​ត្រឹម​រយៈ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ភាព​ចម្រូង​ចម្រាស់​​ផ្សេង​ៗ អំពី​ស្ថានភាព​សុខភាព​របស់លោក ។ លោក Duterte ខ្លួនឯងបាន​ថ្លែង​នៅក្នុង​សន្ទរកថា​កាលបី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​ចំណាយពេល​១​ម៉ោង នៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​មួយចំនួន ៕

ដោយ​៖ ចន្ទី

ប្រភព​៖ Coconuts​

spot_img
×