Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង “​អួត​ជ្រុល​” ធ្វើឲ្យ​ធ្លាយ​ចេញ​… ចំណុចខ្សោយ​

spot_img

​កូរ៉េខាងជើង​អាច​ពុំ​នឹកស្មានថា រូបភាព​ដែល​ខ្លួន​បាន​បង្ហោះ​ផ្សាយ​ពី​សមិទ្ធិផល​កាំជ្រួច​របស់​ខ្លួន​យ៉ាងច្រើន​នោះ បាន​ប្រែក្លាយ​ជា​”​រ៉ែ​មាស​ព័ត៌មាន​” សម្រាប់​បស្ចឹម​ប្រទេស ស្វែងយល់បាន​។​

សាកល្បង​កាំជ្រួច​ដែល​កូរ៉េខាងជើង​ផ្តល់ឲ្យ​

​តាម​កាសែត SCMP នោះ​កាំជ្រួច​ដែល​សាកល្បង​ថ្ងៃទី ២៩/១២ -Hwasong-15 គឺ​ធំ​ជាង ទំនើប​ជាង និង​ចល័ត​ជាង​កាំជ្រួច​មុនៗ​នេះ​។ មានន័យ​ថា ការ​វាយ​ស្កាត់​វា​នឹង​លំបាក​ជាង​មុន​។​

កាំ​ជ្រួច

Hwasong-15 ធំ​ជាង Hwasong-14 ។ ក្នុង​រូបភាព​នេះ​

​ ​លោក Kim Jong-Un ដែល​មាន​កម្ពស់​ប្រមាណ ១,៧០​ម៉ែត្រ បញ្ជាក់​ពី​ទំហំ​របស់​កាំជ្រួច​នេះ តាម​អ្នកស្រាវជ្រាវ នៃ​មជ្ឈមណ្ឌល​ហាមឃាត់​ការផ្សព្វផ្សាយ​ពី​អាវុធ​នុយក្លេអ៊ែរ​នៅ California នោះ​គឺ ៖ “​នេះ​ជា​កាំជ្រួច​យ៉ាង​ធំ​។ មាន​តែ​ប្រទេស​មហាអំណាច​ប៉ុណ្ណោះ អាច​ផលិត​បាន​ខ្នាត​ប៉ុន​នោះ ដែល​ឥឡូវ​មាន​កូរ៉េខាងជើង​ដែរ​។​

​ព្រោះថា​ទំហំ​របស់​កាំជ្រួច​សំខាន់​ណាស់ ពិសេស​បើ​វា​ចង់​បាញ់​ដល់​អាមេរិក​នោះ ត្រូវ​នាំ​ទៅ​ជាមួយ​នូវ​ឥន្ធនៈ​ច្រើន​។ លោក Duitsman ដែលជា​អ្នក​ស្រាវជ្រាវ​ខាងលើ​សន្និដ្ឋានថា រចនាសម្ព័ន្ធ និង​ទម្រង់​ប្លង់​របស់​វា​ខុស​ប្លែក​ពី​កាំជ្រួច​មុនៗ​ទាំងអស់​។​

​ទម្រ​បាញ់

កូរ៉េ​ខាងជើង​បាន​ថ្លែងថា កាំ​ជ្រួច Hwasong-15 ត្រូវ​បាន​បាញ់​បង្ហោះ​ពី​ទម្រ​កាំជ្រួច​ដែល​ប្រទេស​នេះ ម្ចាស់​ការផលិត​។ រូបភាព​បង្ហាញ​នេះ ពិតជា​ទម្រ​ចល័ត​របស់​ប្រទេស​នេះ​មែន ពុំមែន​ទិញ​ពី​ប្រទេស​ជិតខាង -​ចិន​ឡើយ​។​

​ទម្រ​បែបនេះ​វា​ចល័ត អាច​បញ្ជូន​ទៅ​តំបន់​ឆ្ងាយ នាំ​ឲ្យ​ពិបាក​គណនា​ផ្លូវ​ហោះហើរ​របស់​វា​។​

បរិមាណ​សារធាតុ​បន្ទុះ

ទោះបី​កូរ៉េខាងជើង​អះអាងថា Hwasong-15 អាច​នាំ​យក​នូវ​បរិមាណ​នុយក្លេអ៊ែ​រ “​កំពូល​ធ្ងន់​” គ្រប់គ្រាន់​សម្រាប់​ទៅ​ដល់​គ្រប់​ទីកន្លែង​នៃ​ប្រទេស​អាមេរិក ប៉ុន្តែ​គេ​ពិនិត្យឃើញថា ក្បាល​របស់​វា​ដែល​ជា​កន្លែង​ផ្ទុក​ឥន្ធនៈ​រាង​ធំ ហើយ​បើ​កាន់តែ​ធំ​នោះ​វា​បាញ់​បាន​កាន់តែ​ជិត​។ អ្នកជំនាញការ​លំដាប់​កំពូល​ខាង​កាំ​ជ្រួច Michael Elleman វាយតម្លៃថា Hwasong-15 ចង់​មាន​រយៈ​ចម្ងាយ​បាញ់​បាន ១៣.០០០​គីឡូម៉ែត្រ នោះ​ផ្នែក​ក្បាល​គ្រាប់​បន្ទុះ​ពុំ​អាច​មាន​ទម្ងន់​លើសពី ៣៥០​គីឡូក្រាម​ទេ​។ ទម្ងន់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បែបនេះ ពិតជា​នៅ​ធំ​ណាស់​។ តាម​លោក​ការ​បង្រួម​ទំហំ ទម្ងន់​ក្បាល​គ្រាប់​នៅ​ជា​សំណួរ​ធំ​១ សម្រាប់​ប្រទេស​នេះ​។ ប្រសិនបើ​ទម្ងន់​ប្រមាណ ៦០០​គីឡូក្រាម ដូច​ពោល​វា​អាច​ហោះ​ទៅដល់​ទីក្រុង Seattle តែប៉ុណ្ណោះ​៕ ដោយ ៖ សូ​យ​ន​

spot_img
×