Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មើល​វិធី​សង្គ្រោះ​ខ្លា​ធ្លាក់​ក្នុង​អណ្តូងទឹក​របស់​ក្រុមមន្ត្រី​សត្វព្រៃ​ឥណ្ឌា ឃើញ​ហើយ​មិន​សរសើរ​មិនបាន​មែន​! (​វីដេអូ​)

spot_img

​ក្រុម​សង្គ្រោះ​សត្វព្រៃ បានធ្វើការ​ជាមួយ​នាយកដ្ឋាន​រុក្ខសាស្ត្រ​ឥណ្ឌា  ដើម្បី​សង្គ្រោះ​សត្វ​ខ្លាដំបង​១​ក្បាល ដែល​បាន​ជាប់គាំង​នៅក្នុង​អណ្តូងទឹក​ជម្រៅ​ជិត ១០ ម៉ែត្រ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ។​

​កសិករ​ម្នាក់​មកពី​ភូមិ Yadavwadi នៅក្នុង​ទីប្រជុំជន Belha នៃ​តំបន់ Otur ប្រទេស​ឥណ្ឌា ដើរទៅ​កាន់​អណ្តូងនោះ​តាម​ទម្លាប់​ធម្មតា កាលពី​ថ្ងៃកើតហេតុ​ខាងលើ ដើម្បី​បូមទឹក និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​រកឃើញ​សត្វ​ខ្លា​១​ក្បាល សម្លឹង​ដាក់​គាត់​នៅ​អណ្តូងទឹក ។​

​គាត់​បន្ទាប់មក ក៏បាន​ទូរស័ព្ទ​ទៅ​មន្ត្រី​នាយកដ្ឋាន​ព្រៃឈើ ដែល​ក៏បាន​ជូនដំណឹង​នេះ​ទៅកាន់​ក្រុម​សង្គ្រោះ​សត្វព្រៃ SOS ដើម្បី​សហការ​ក្នុងការ​ជួយសង្គ្រោះ ។​

​ខណៈ​ក្រុម SOS បានធ្វើ​ដំណើរ​ទៅកាន់​ភូមិ​នោះ ខាង​កម្លាំង​នាយកដ្ឋាន​ព្រៃឈើ បាន​ទម្លាក់​ដាក់​ជណ្តើរ​ឈើ​ចូលក្នុង​អណ្តូង ដើម្បី​ឲ្យ​សត្វ​ខ្លា​នោះ​ទំ​លើ​វា​បណ្តោះអាសន្ន ។​

​នៅពេល​ក្រុម SOS បានមក​ដល់ ពួកគេ​ក៏បាន​ប្រើ​ខ្សែពួរ ដើម្បី​ទម្លាក់​ទ្រុង​ឈើ​មួយ ចូលទៅក្នុង​អណ្តូង ដោយ​ទ្វារ​របស់​វា​បើកចំហរ​បញ្ឆោត ដើម្បី​ឲ្យ​សត្វ​ខ្លា​ចូលក្នុង​នោះ ។

​ទីបំផុត សត្វ​ខ្លា​នេះ ត្រូវបាន​ជួយសង្គ្រោះ​ឡើងលើ​គោក​ដោយ​សុវត្ថិភាព ។ ពួកគេ​បន្ទាប់មក ក៏បាន​នាំយក​វា​ទៅ​មជ្ឈមណ្ឌល​សង្គ្រោះ​ខ្លា Manikdoh នៅក្នុង Junnar ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព និង​ព្យាបាល​ក្នុងករណី​ចាំបាច់​ណាមួយ ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលការសង្គ្រោះខ្លាធ្លាក់ក្នុងអណ្តូង​ដូចនេះ នៅក្នុងប្រទេសឥណ្ឌា កាលពី​ឆ្នាំ២០១៦ ៕

ដោយ​៖ ឧ​ត្ត​ម

ប្រភព​៖ dailymotion

spot_img
×