Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ទឹមបារាំង និង​ទឹកឃ្មុំ​៖ «​ឱសថ​ព្យាបាល​ក្អក​» ដ៏​ប្រសិទ្ធភាព និង​ថែមទាំង​អាច​បង្ការ​ផ្តាសាយ និង​រលាក​បំពង់ក​

spot_img

ក្អក​ជា​រោគសញ្ញា​មួយ​អម​ជាមួយនឹង​ជំងឺ​ផ្សេងៗ​ដូចជា​ផ្តាសាយ​, រលាក​សួត ឬ​រលាក​បំពង់ក ។ ទោះបី​ពុំមែន​ជា​ជំងឺ​គ្រោះថ្នាក់តែ​ក្អក​បង្ក​ការ​អស់កម្លាំង និង​ពិបាក​ទ្រាំ ។​

​មាន​វិធី​ជាច្រើន​ដើម្បី​ព្យាបាល​ក្អក ក្រៅពី​ការប្រើ​ថ្នាំពេទ្យ អ្នក​អាច​ប្រើ​វិធីសាស្ត្រ​ធម្មជាតិ​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ពុំ​ចាញ់​ថ្នាំពេទ្យ ។​

​ទឹកឃ្មុំ និង​ខ្ទឹមបារាំង ជា​ឱសថ​ព្យាបាល​ក្អក​ធម្មជាតិ​ប្រពៃណី ត្រូវបាន​ប្រជាជន​នៅ​បណ្តា​ប្រទេស​ជាច្រើន​ប្រើប្រាស់​ឆ្លងកាត់​ច្រើន​សតវត្សរ៍ ។​

​ប្រសិន​គ្រួសារ​អ្នកមាន​មនុស្ស​កើត​ជំងឺ​ក្អក និង​ក្មេង​អាយុ​លើស ១៨ ខែ គឺអាច​ប្រើ​ឱសថ​ធម្មជាតិ​នេះ ទោះបី​ក្អក​ធ្ងន់​ដល់​កម្រិតណា​ក៏​ជា​ដែរ បន្ទាប់ពី​ប្រើប្រាស់​ប៉ុន្មាន​ដង ។​

​អ្នក​អាច​ផ្សំ​ឱសថ​ក្អក​ធម្មជាតិ​តាម​រូបមន្ត​ខាងក្រោម​នេះ​៖

– ទឹកឃ្មុំ ២-៣ ស្លាបព្រា​បាយ​
– ខ្ទឹមបារាំង​១​មើម​

​យក​ខ្ទឹមបារាំង​បកសម្បក​ក្រៅ​ឲ្យ​ស្អាត រួច​កាត់​តាម​បណ្តោយ​ស្តើងៗ ដោយ​ឲ្យ​នៅជាប់​គ្នា​ត្រង់​ក្បាល​ខាងលើ (​ធ្វើយ៉ាងណា​កុំ​ឲ្យ​បន្ទះ​ខ្ទឹម​ដាច់ចេញ​ពីគ្នា​) ។ ដាក់​ខ្ទឹម​ដែល​ហាន់​រួច​ចូលក្នុង​ចាន​ជ្រៅ ឬ​កែវ បន្ទាប់​មកចាក់​ទឹកឃ្មុំ​ពីលើ រួច​ប្រើ​ក្រដាសប្រាក់ ឬ​គម្រប​បិទ​ឲ្យ​ជិត ទុក​១​យប់ នៅក្នុង​សីតុណ្ហភាព​បន្ទាប់ ។ ព្រឹក​ឡើង ជាតិ​យកតែ​ផ្នែក​ទឹក​ដែល​គ្រប់​សម្រាប់​ប្រើ​១​ថ្ងៃ ។​

. របៀប​ប្រើ​
​គួរប្រើ​ភ្លាម​ក្រោយពេល​ទុក​១​យប់ ដើម្បី​មាន​លទ្ធផល​ល្អ​បំផុត ។​

– មនុស្ស​ធំ​៖ ទទួលទាន​ម្តង​១​ស្លាបព្រា​បាយ​/ ៣​ដង​ក្នុង​១​ថ្ងៃ​
– ក្មេង​៖ ទទួលទាន​ម្តង​១​ស្លាបព្រា​កាហ្វេ​/ ២​ដង​ក្នុង​១​ថ្ងៃ​
​លី​សា​

spot_img
×