Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លាំង​ទ្រព្យ​ដ៏​អាថ៌កំបាំង​នៅក្នុង​ផ្នូរ ហើយ​លើ​គម្រប​មឈូស​មាន​សរ​សេរ​ពាក្យ​បណ្ដាសា​ថា «​ហ៊ាន​បើក​គឺ​ស្លាប់​» ធ្វើឱ្យ​រាប់ពាន់​ឆ្នាំ​ហើយ​គ្មាន​នរណា​ហ៊ាន​បើក​

spot_img

នៅ​ឆ្នាំ​៦០៨ ក្រោយ​គ្រិស្តសករាជ នៅក្នុង​រោង​ជាងចម្លាក់​ថ្ម​មួយ​នៃ​រជ្ជកាល​សួយ ជាងចម្លាក់​ម្នាក់​បាន​ចម្លាក់​លើ​ផ្ទាំង​ថ្ម មួយ​ដុំ​បណ្តោយ​ប្រហែល​១​ម៉ែត្រ​នូវ​អក្សរ​៤​តួ «​ហ៊ាន​បើក​គឺ​ស្លាប់​«​។​

​ពាក្យ​៤​ម៉ាត់​សរសេរ​លើ​គម្រប​មឈូស​«​ហ៊ាន​បើក​គឺ​ស្លាប់​»

​លុះដល់​ឆ្នាំ​១៩៥៧ ពោលគឺ​១៤០០​ឆ្នាំ​ក្រោយមក ទើប​អក្សរ​៤​តួ​នេះ​ត្រូវបាន​ប្រទះឃើញ​។ ម្យ៉ាងទៀត ប្រសិនបើ​គ្មាន​ការសាងសង់​រោងចក្រ​មួយ​នៅ​ទីក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី ប្រទេស​ចិន ប្រហែលជា​ផ្ទាំង​ថ្ម​ជាប់​ដោយ​បណ្ដាសា​៤​ម៉ាត់​នេះ​គ្មាន​អ្នកណា​បានដឹង​នោះទេ​។ ព្រោះថា​កម្មករសំណង់​ដែល​ជីករណ្ដៅ​ធ្វើ​គ្រឹះ​បាន​ប្រទះឃើញ​វា​។​

​​នៅក្នុង​ផ្នូរ​ដែលមាន​ទំហំ​ប្រមាណ​៣​ម៉ែត្រការ៉េ តែ​វា​មាន​ផ្ទុក​វត្ថុ​មានតម្លៃ​ជាង​២០០​មុខ ស្ថិតក្នុង​សភាព​ដើម​ទាំងស្រុង​។

​ថ្វី​ត្បិត​អ្នក​បុរាណ​វិទូ​ជឿជាក់ថា វា​ជា​ពាក្យ​គំរាមកំហែង​ចំពោះ​ពួកចោរ​ក្តី ក៏​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​ព្រឺ​សម្បុរ​ដែរ​។​ទោះយ៉ាងណា អ្នក​បុរាណ​វិទូ​បានសម្រេច​បើក​គម្រប​នោះ​ដើម្បី​ស្រាវជ្រាវ​អាថ៌កំបាំង ពេល​បើក​ចេញ​ភ្លាម គេ​ឃើញ​មាន​ក្រណាត់​ឡាញ់​កម្រាស់​៣​សង់ទីម៉ែត្រ ដែល​សិ្ថ​ត​នៅ​ពីក្រោម​នោះ​គឺជា​គ្រោងឆ្អឹង​ក្មេងស្រី​តូច​ម្នាក់​ដែល​ពាក់​គ្រឿងអលង្ការ​ធ្វើ​អំពី​មាស ត្បូង​ស្រោច​ខ្លួន​។​

​ក្រោយ​ការស្រាវជ្រាវ វត្ថុ​បុរាណ​គួបផ្សំ​និង​ប្រ​វ​តិ្ត​សាស្ត្រ​នា​រជ្ជកាល​សួយ ទើប​ដឹងថា​នេះ​ជា​គ្រោងឆ្អឹង​របស់​កូន​សេដ្ឋី​ម្នាក់ មាន​អាយុ​៩​ឆ្នាំ ។​បច្ចុប្បន្ន​វត្ថុ​បុរាណ​ទាំងនេះ​ត្រូវបាន​យកទៅដាក់​តាំងនៅ​សារមន្ទីរ​៕លី​សា​

spot_img
×