Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្កា​ស្ពៃខៀវ​ជា «​ឱសថ​ទិព្វ​» សម្រាប់​ជីវិត​

spot_img

បណ្ឌិត Rangan Chatterjer បាន​ចូលរួម​ក្នុង​កម្មវិធី​វេជ្ជបណ្ឌិត​គ្រួសារ​របស់ BBC ឲ្យ​ដឹងថា ប្រសិន​គ្រប់គ្នា​ជ្រើស​បរិភោគ​ពពួក​បន្លែ នោះ​ផ្កា​ស្ពៃខៀវ​គួរ​ជា​ជម្រើស​មួយ​ក្នុងចំណោម​នោះ ។​

​បណ្ឌិត Chatterjee ដែល​ទើបនឹង​និពន្ធ​សៀវភៅ «The 4 Piller Plan» ចាត់ទុកថា ផ្កា​ស្ពៃខៀវ​អាចជួយ​ឲ្យ​កើន​បាក់តេរី​ពោះវៀន មាន​ប្រយោជន៍​សម្រាប់​មនុស្ស ជំនួយ​ប្រព័ន្ធ​ភាពស៊ាំ និង​កែប្រែ​ឲ្យ​ប្រសើរ​សុខភាព​ផ្លូវ​ពោះវៀន ។​

​ផ្កា​ស្ពៃខៀវ​ត្រូវបាន​ចាត់ទុកជា​ឱសថ​មានតម្លៃ​សម្រាប់​ផ្លូវ​ពោះវៀន​

​បណ្ឌិត Chatterjee បកស្រាយ ហេតុអ្វី​ផ្កា​ស្ពៃខៀវ​ល្អ​វិសេស និង​ដើរតួនាទី​សំខាន់​ចំពោះ​ផ្លូវ​ពោះវៀន ។​

​ដំបូង ផ្កា​ស្ពៃខៀវ​ជួយ​តុល្យភាព​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ។ ជាតិ​សរសៃ​ពី​ផ្កា​ស្ពៃខៀវ មិនអាច​រំលាយ​ចុះទៅ​តាម​ពោះវៀនធំ​, ជា​ផ្នែក​ចុងក្រោយ​របស់​ពោះវៀន​, កន្លែង​ដែល​បាក់តេរី​ពោះវៀន​សឹងតែ​ទាំងអស់​រស់នៅ ហើយ​វា​ចាប់ផ្តើម​បង្កើត​អាស៊ីត​ខ្លាញ់​ស៊េរី​ខ្លី ។ អាស៊ីត​ខ្លាញ់​ស៊េរី​ខ្លី​សំខាន់បំផុត​ចំពោះ​សុខភាព​ពោះវៀន ។​

. បាក់តេរី​ផ្លូវ​ពោះវៀន​សំខាន់​យ៉ាងដូចម្តេច ?

​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ចាត់ទុកថា ផ្លូវ​ពោះវៀន​ពុំ​ត្រឹមតែ​ឥទ្ធិពល​ជ្រាលជ្រៅ​ដល់​មុខងារ​រំលាយ​អាហារ តែ​នៅ​ឥទ្ធិពល​ដល់​សភាព​ផ្លូវចិត្ត និង​មុខងារ​ខួរក្បាល​របស់​យើង ។ បាក់តេរី​ផ្លូវ​ពោះវៀន​អាចពាក់ព័ន្ធ​ដល់​ទម្ងន់​ខ្លួន និង​បញ្ហា​ឆ្អឹងសន្លាក់ ។​

​អាហារ​ដែល​អ្នក​បរិភោគ ហើយ​បាក់តេរី​ទាំងនោះ នឹង​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ។ វិទ្យាសាស្ត្រ​បានបញ្ជាក់​ថា មាន​ដល់ ៧០% ឬ​ច្រើនជាង​នៃ​សកម្មភាព​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​កើតឡើង​ក្នុង​ផ្លូវ​ពោះវៀន ៕ លី​សា​

spot_img
×